ភាពច្នៃប្រឌិត ឬនវានុវត្តន៍ គឺជារឿងដែលយើងងាយនឹងមើលឃើញ។ វាអាចជាកម្មវិធីធនាគារតាមទូរសព្ទដ៏ទំនើប ការផ្តល់កម្ចីរហ័សទាន់ចិត្ត ដំណើរការទូទាត់ប្រាក់ដ៏សាមញ្ញ ឬសេវាកម្មដែលជួយលុបបំបាត់ភាពស្មុគស្មាញក្នុងជីវិតប្រចាំថ្ងៃជាដើម។
ប៉ុន្តែ ទំនុកចិត្ត គឺជារឿងដែលពិបាកនឹងមើលឃើញផ្ទាល់ភ្នែក។ វាត្រូវបានកសាងឡើងបន្តិចម្តងៗ តាមរយៈស្តង់ដាដែលធនាគារប្រកាន់ខ្ជាប់ វិធានការការពារសុវត្ថិភាព ភាពច្បាស់លាស់នៃផលិតផល និងរបៀបដែលសម្រាប់ធនាគារ វីង ភាពច្នៃប្រឌិត និងទំនុកចិត្ត ត្រូវតែដើរទន្ទឹមគ្នាដែលមិនអាចខ្វះមួយណាបានឡើយ។
ការបង្កើតផលិតផលថ្មី ការពង្រីកសមត្ថភាពឌីជីថល និងការលើកកម្ពស់បទពិសោធន៍អតិថិជន មិនមែនធ្វើឡើងត្រឹមតែដើម្បីផ្តល់ភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្សាភ្ជាប់ទំនុកចិត្តដ៏រឹងមាំរវាងអតិថិជន និងធនាគារផងដែរ។ ហើយការទទួលខុសត្រូវដ៏ធំមួយនេះ គឺកាន់តែរីកធំឡើងៗ ស្របតាមកំណើនរបស់ វីង ផងដែរ។
តួយ៉ាង នៅក្នុងឆ្នាំ 2025 វីង បានបម្រើអតិថិជនប្រមាណ 12 លាននាក់ និងបានសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុប្រមាណ 600 លានប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់រហូតដល់ 55 ពាន់លានដុល្លារអាមេរិក។
ប្រតិបត្តិការមួយអាចចំណាយពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ប៉ុន្តែនៅពីក្រោយប្រតិបត្តិការរាប់រយលានដងទាំងនោះ គឺជាការសម្រេចចិត្តប្រចាំថ្ងៃរបស់មនុស្សរាប់លាននាក់ ក្នុងការផ្តល់ទំនុកចិត្តឱ្យ វីង ជួយគ្រប់គ្រងប្រាក់ ព័ត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួន ប្រាក់បៀវត្ស ការទូទាត់ ការសន្សំ រួមទាំងផែនការហិរញ្ញវត្ថុរបស់ពួកគាត់ផងដែរ។
ទំនុកចិត្ត មិនមែនគ្រាន់តែជាការអះអាងនោះទេ
ជំនួសឱ្យការគ្រាន់តែអះអាងដើម្បីឱ្យអតិថិជនជឿទុកចិត្ត វីង បានជ្រើសរើសយកការអនុវត្តជាក់ស្តែង ដោយបន្តដាក់ប្រព័ន្ធការងារ ប្រតិបត្តិការ និងការបម្រើអតិថិជនរបស់ខ្លួន ឱ្យឆ្លងកាត់ការវាយតម្លៃពីស្ថាប័នឯករាជ្យយ៉ាងម៉ត់ចត់។
តួយ៉ាង នៅឆ្នាំ 2026 ធនាគារ វីង ទទួលបានវិញ្ញាបនបត្រការពារអតិថិជនកម្រិតមាស ពីស្ថាប័ន MicroFinanza Rating ដែលជាការទទួលស្គាល់កម្រិតខ្ពស់បំផុត ក្រោមក្របខណ្ឌការពារអតិថិជនកម្រិតអន្តរជាតិ។
ការវាយតម្លៃនេះបានបញ្ជាក់ពីការអនុលោមតាមយ៉ាងពេញលេញស្របតាមស្តង់ដាសកល ដែលគ្របដណ្តប់លើផ្នែកសំខាន់ៗ ដូចជា ការបម្រើសេវាអតិថិជនប្រកបដោយសមធម៌ តម្លាភាព ការរបង្កើតផលិតផលប្រកបដោយការទទួលខុសត្រូវ ការការពារសុវត្ថិភាពទិន្នន័យ និងការដោះស្រាយពាក្យបណ្តឹងប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ វីង ក៏ទទួលបានការវាយតម្លៃអនុលោមភាពពេញលេញស្របតាម ក្រមសីលធម៌សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ របស់កម្ពុជា ដោយបានពង្រឹងបន្ថែមនូវការប្តេជ្ញាចិត្តដូចគ្នា ក្រោមក្របខណ្ឌថ្នាក់ជាតិដែលបានបង្កើតឡើងសម្រាប់សេវាកម្មហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។
ការទទួលស្គាល់ទាំងនេះ ពិតជាមានសារៈសំខាន់ ព្រោះការវាយតម្លៃមិនមែនមើលទៅលើអ្វីដែលធនាគារនិយាយអំពីខ្លួនឯងនោះទេ ប៉ុន្តែពិនិត្យថា ការការពារអតិថិជនត្រូវបានដាក់បញ្ចូលយ៉ាងពិតប្រាកដទៅក្នុងអភិបាលកិច្ច ការបង្កើតផលិតផល ការទំនាក់ទំនងប្រព័ន្ធការងារ និងប្រតិបត្តិការប្រចាំថ្ងៃ។
ចាប់តាំងពីឆ្នាំ 2023 មក វីង ក៏បានរក្សាការអនុលោមតាមស្តង់ដាសុវត្ថិភាពទិន្នន័យឧស្សាហកម្មកាតទូទាត់ (PCI DSS) ជាបន្តបន្ទាប់ផងដែរ។ បន្ទាប់ពីការវាយតម្លៃឯករាជ្យដោយស្ថាប័ន SISA ដែលជាអ្នកវាយតម្លៃសុវត្ថិភាពមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ វិញ្ញាបនបត្រ PCI DSS ជំនាន់ថ្មី 4.0.1 របស់ធនាគារ វីង ត្រូវបានបន្តសុពលភាពឡើងវិញកាលពីខែមិថុនា ឆ្នាំ ២០២៦។
ការវាយតម្លៃនេះបានពិនិត្យយ៉ាងល្អិតល្អន់ទៅលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដំណើរការប្រតិបត្តិការ និងប្រព័ន្ធគ្រប់គ្រងនានាដែលស្ថិតក្នុងបណ្តាញទិន្នន័យកាតអតិថិជនរបស់ វីង ដោយបានបញ្ជាក់យ៉ាងច្បាស់ថា ធនាគារ វីង នៅតែបន្តអនុលោមតាមស្តង់ដាសុវត្ថិភាពកាតទូទាត់កម្រិតអន្តរជាតិយ៉ាងខ្ជាប់ខ្ជួន។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន វីង បានចាត់ទុកការរក្សាបាននូវស្តង់ដាសុវត្ថិភាព PCI DSS និងវិញ្ញាបនបត្រការពារអតិថិជន ថាជាសសរស្តម្ភដ៏សំខាន់បំផុត ក្នុងការជំរុញឱ្យប្រតិបត្តិការធនាគាររបស់ខ្លួនប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវខ្ពស់។
ការការពារអតិថិជន ដែលលើសពីវិញ្ញាបនបត្របញ្ជាក់ស្តង់ដា
ស្តង់ដាឯករាជ្យអាចជាគ្រឹះដ៏សំខាន់ ប៉ុន្តែការការពារអតិថិជន ក៏អាស្រ័យទៅលើសកម្មភាពដែលយើងបានអនុវត្តជាក់ស្តែងជារៀងរាល់ថ្ងៃផងដែរ។
វីង បានបន្តវិនិយោគលើវិធានការសុវត្ថិភាពជាច្រើន ដូចជា ការផ្ទៀងផ្ទាត់អត្តសញ្ញាណពហុកត្តា ការធ្វើកូដនីយកម្ម ការតាមដានហានិភ័យក្នុងពេលជាក់ស្តែង ការជូនដំណឹងសុវត្ថិភាពតាមអេបធនាគារ ព្រមទាំងបានត្រៀមខ្លួនក្នុងការឆ្លើយតបទៅនឹងហេតុការណ៍បន្ទាន់នានា។
ការគ្រប់គ្រងទាំងនេះ ត្រូវបានរៀបចំឡើងដើម្បីការពារប្រព័ន្ធរបស់ធនាគារ និងព័ត៌មានដែលអតិថិជនបានផ្តល់ទំនុកចិត្ត។ ប៉ុន្តែ បច្ចេកវិទ្យាតែមួយមុខ មិនអាចដោះស្រាយគ្រប់ហានិភ័យទាំងអស់នោះទេ។
ស្របពេលដែលករណីបោកប្រាស់ ទំព័រហ្វេសប៊ុកក្លែងក្លាយ ការព្យាយាមក្លែងបន្លំអត្តសញ្ញាណ និងយុទ្ធសាស្ត្របោកបញ្ឆោតតាមបច្ចេកវិទ្យា កាន់តែមានភាពស្មុគស្មាញ អតិថិជនក៏ត្រូវការព័ត៌មានទាន់ពេលវេលា ដែលជួយឱ្យពួកគេអាចសម្គាល់ឃើញពីហានិភ័យ មុនពេលសម្រេចចិត្តធ្វើសកម្មភាពអ្វីមួយ។
ហេតុនេះហើយ ទើប វីង តែងតែរក្សានូវការផ្សព្វផ្សាយសារអប់រំពីការយល់ដឹងអំពីការបោកប្រាស់ជាបន្តបន្ទាប់ នៅគ្រប់បណ្តាញទំនាក់ទំនងរបស់ខ្លួន ដើម្បីជួយអតិថិជនក្នុងការសម្គាល់តំណភ្ជាប់ (Links) គួរឱ្យសង្ស័យ គណនីក្លែងក្លាយ និងទម្រង់បោកប្រាស់ដែលជួបប្រទះញឹកញាប់។
គោលការណ៍គឺសាមញ្ញបំផុត ពោលគឺ បច្ចេកវិទ្យា មានតួនាទីការពារប្រព័ន្ធប្រតិបត្តិការ។ រីឯការយល់ដឹង គឺជាខែលការពារអ្នកប្រើប្រាស់ផ្ទាល់តែម្តង។
ទំនុកចិត្ត ក៏ត្រូវបានកសាងឡើងតាមរយៈផលិតផលផងដែរ
ទំនុកចិត្តរបស់អតិថិជន មិនត្រូវបានកសាងតាមរយៈសុវត្ថិភាពឌីជីថលតែមួយមុខនោះទេ។ ប៉ុន្តែវាក៏ពឹងផ្អែកយ៉ាងខ្លាំងទៅលើរបៀបដែលផលិតផលហិរញ្ញវត្ថុត្រូវបានបង្កើតឡើង ការពន្យល់ណែនាំយ៉ាងច្បាស់លាស់ និងការផ្តល់ជូនទៅកាន់អតិថិជនផងដែរ។
ជាឧទាហរណ៍ ការផ្តល់ប្រាក់កម្ចីតាមប្រព័ន្ធឌីជីថល អាចជួយឱ្យអតិថិជនទទួលបានឥណទានកាន់តែរហ័ស និងងាយស្រួលជាងមុន។ ប៉ុន្តែ ការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ ក៏ទាមទារជាដាច់ខាតនូវលក្ខខណ្ឌច្បាស់លាស់ ការប្រាស្រ័យទាក់ទងប្រកបដោយតម្លាភាព ការត្រួតពិនិត្យបានត្រឹមត្រូវ និងជាពិសេសគឺការរចនាផលិតផលដែលឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់អតិថិជនតែម្តង។
ចំណែកឯ ផលិតផលប្រាក់បញ្ញើវិញ ក៏មានការទទួលខុសត្រូវស្រដៀងគ្នានេះដែរ ដែលជាមធ្យោបាយ ជួយឱ្យអតិថិជនបង្កើតទម្លាប់សន្សំ រៀបចំផែនការសម្រាប់គោលដៅ និងយល់កាន់តែច្បាស់ថា ការសម្រេចចិត្តហិរញ្ញវត្ថុរបស់ពួកគាត់នៅថ្ងៃនេះ អាចឈានទៅរកការរីកចម្រើនទៅថ្ងៃអនាគត។
រាល់ការខិតខំប្រឹងប្រែងនៅក្នុងចំណុចទាំងអស់នេះហើយ ដែលធ្វើឱ្យធនាគារ វីង ទទួលបានការទទួលស្គាល់ និងកោតសរសើរនៅលើឆាកអន្តរជាតិ។
នៅក្នុងឆ្នាំ 2026 ធនាគារ វីង ទទួលបានពានរង្វាន់ ម៉ាកយីកម្ចីឌីជីថលល្អបំផុតប្រចាំកម្ពុជា ពីទស្សនាវដ្តី Global Banking & Finance Review។ ការទទួលស្គាល់កាលពីពេលមុនៗសម្រាប់ កម្ចីឌីជីថល និងគណនីសន្សំដើម្បីគោលដៅ ក៏បានទទួលស្គាល់នូវស្នាដៃរបស់ធនាគារ វីង ដែលបានបង្កើតដំណោះស្រាយក្នុងការខ្ចីប្រាក់ និងការសន្សំកាន់តែមានភាពងាយស្រួល និងអាចយកទៅប្រើប្រាស់បានជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ។
គុណតម្លៃពិតប្រាកដនៃពានរង្វាន់ទាំងនេះ មិនមែនស្ថិតនៅលើត្រឹមតែឈ្មោះកិត្តិយសនោះទេ។ ផ្ទុយទៅវិញ វាគឺជាការទទួលស្គាល់ពីស្ថាប័នអន្តរជាតិ ដែលសបញ្ជាក់យ៉ាងច្បាស់ថា នវានុវត្តន៍ពិតជាអាចបើកទូលាយឱ្យអតិថិជនទទួលបានសេវាកម្មកាន់តែប្រសើរ ស្របពេលដែលធនាគារនៅតែអាចរក្សាបាននូវកំណើនប្រកបដោយការទទួលខុសត្រូវ និងចីរភាព។
កំណើន ដើរទន្ទឹមនឹងការទទួលខុសត្រូវកាន់តែខ្ពស់
ស្របពេលដែល វីង បម្រើអតិថិជនកាន់តែច្រើន គាំទ្រអាជីវកម្មកាន់តែច្រើន សម្រួលប្រតិបត្តិការកាន់តែច្រើន និងពង្រីកសេវាកម្មចូលទៅកាន់គ្រប់ទិដ្ឋភាពនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុ រាល់ការសម្រេចចិត្ត និងការទទួលខុសត្រូវកាន់តែខ្ពស់ជាងមុន។
អតិថិជនកាន់តែច្រើន មានន័យថា មានព័ត៌មានកាន់តែច្រើនដែលត្រូវការពារ។ ការផ្តល់ឥណទានកាន់តែច្រើន តម្រូវឱ្យមានវិធានការកាន់តែរឹងមាំ ក្នុងការវាយតម្លៃ ការផ្តល់ និងការពន្យល់អំពីឥណទានទៅកាន់អតិថិជន។
សកម្មភាពឌីជីថលកាន់តែច្រើន ទាមទារឱ្យមានការវិនិយោគឥតឈប់ឈរ លើសុវត្ថិភាពសាយប័រ ការទប់ស្កាត់ការបោកប្រាស់ និងការបញ្ជ្រាបការយល់ដឹងដល់អតិថិជន។
ចំណែកផលិតផលកាន់តែច្រើន ទាមទារឱ្យមានភាពច្បាស់លាស់កាន់តែខ្លាំង ដើម្បីធានាថាអតិថិជនយល់ច្បាស់ពីអ្វីដែលពួកគេកំពុងជ្រើសរើស និងអាចប្រើប្រាស់សេវាទាំងនោះដោយមានទំនុកចិត្ត។
សម្រាប់ វីង ទំនួលខុសត្រូវទាំងនេះ មិនមែនជារឿងដាច់ដោយឡែកពីការរីកចម្រើននោះទេ។ វាគឺជាលក្ខខណ្ឌដែលធ្វើឱ្យការរីកចម្រើនអាចបន្តទៅមុខបានយ៉ាងរឹងមាំ និងមានចីរភាព។

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយក ធនាគារ វីង បានលើកឡើងថា ទំនុកចិត្តមិនគួរត្រឹមតែជាសារដែលធនាគារនិយាយទៅកាន់អតិថិជននោះទេ ប៉ុន្តែត្រូវក្លាយជាគោលការណ៍ស្នូលមួយក្នុងរបៀបដែលធនាគារធ្វើការ និងសម្រេចចិត្តរាល់ថ្ងៃ។
លោកបណ្ឌិតមានប្រសាសន៍ថា៖ “សម្រាប់យើង ទំនុកចិត្តមិនមែនជាសារសម្រាប់ការទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែជាគោលការណ៍ដែលយើងយកមកអនុវត្តក្នុងការងាររាល់ថ្ងៃ។ រាល់ផលិតផលថ្មី រាល់សមត្ថភាពឌីជីថលថ្មី ការវិនិយោគលើសុវត្ថិភាព និងរាល់ការប្រាស្រ័យទាក់ទងជាមួយអតិថិជន ត្រូវតែជួយពង្រឹងទំនុកចិត្តនោះឱ្យកាន់តែរឹងមាំ។ ពិតណាស់ វិញ្ញាបនបត្រឯករាជ្យ និងការទទួលស្គាល់អន្តរជាតិ មានសារៈសំខាន់ ព្រោះវាជួយបញ្ជាក់ពីស្តង់ដាដែលយើងអនុវត្ត ប៉ុន្តែរង្វាស់ពិតប្រាកដគឺសាមញ្ញជាងនេះ៖ តើអតិថិជននៅតែជ្រើសរើស វីង ដោយទំនុកចិត្តរៀងរាល់ថ្ងៃដែរឬទេ?”
ទំនុកចិត្តដ៏រឹងមាំបែបនេះ មិនមែនកើតឡើងដោយសារតែការទទួលបានវិញ្ញាបនបត្រមួយ ពានរង្វាន់មួយ ឬគ្រាន់តែវិនិយោគលើបច្ចេកវិទ្យាណាមួយនោះទេ។ ផ្ទុយទៅវិញ វាគឺជាលទ្ធផលនៃការប្រមូលផ្តុំឡើងបន្តិចម្តងៗ តាមរយៈការសម្រេចចិត្តប្រកបដោយភាពខ្ជាប់ខ្ជួនជារៀងរាល់ថ្ងៃ។ សកម្មភាពទាំងនោះរួមមាន ការកំណត់លក្ខខណ្ឌផលិតផលបានយ៉ាងច្បាស់លាស់ ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងការដាក់ចេញនូវវិធានការការពារអតិថិជនយ៉ាងរឹងមាំ។ ទន្ទឹមនឹងនេះ វាក៏ផ្សាភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការធានាសុវត្ថិភាពប្រព័ន្ធកម្រិតខ្ពស់ ការប្រាស្រ័យទាក់ទងដោយបើកចំហរនិងតម្លាភាព ព្រមទាំងការផ្តល់ជូននូវដំណោះស្រាយដ៏ងាយស្រួលបំផុត រាល់ពេលដែលអតិថិជនត្រូវការជំនួយ ឬជួបប្រទះបញ្ហាផ្សេងៗ។
មិនតែប៉ុណ្ណោះ ការរក្សាវិន័យឱ្យបានជាប់លាប់ អាចធានាបានថា រាល់នវានុវត្តន៍ថ្មីៗនៅតែដោះស្រាយតម្រូវការពិតប្រាកដរបស់អតិថិជន ដោយមិនបោះបង់ការទទួលខុសត្រូវឡើយ។
ទំនុកចិត្ត តែងតែត្រូវបានគេប្រៀបប្រដូចទៅនឹងអ្វីមួយដែលត្រូវចំណាយពេលរាប់ឆ្នាំដើម្បីកសាង ប៉ុន្តែអាចរលាយបាត់ទៅវិញក្នុងមួយពព្រិចភ្នែក។
បន្ទាប់ពីឆ្លងកាត់រយៈពេល 18 ឆ្នាំមកនេះ វីង យល់ច្បាស់ពីការទទួលខុសត្រូវមួយនេះ។
នវានុវត្តន៍អាចកំណត់ទិសដៅនៃអនាគតធនាគារ។ ប៉ុន្តែទំនុកចិត្ត គឺជាអ្វីដែលកំណត់ថា តើអតិថិជននឹងជ្រើសរើសបន្តដើរទៅអនាគតនោះជាមួយយើងឬយ៉ាងណា។
សូមអានភាគបន្ទាប់
ដំណើរឆ្ពោះទៅមុខដ៏ត្រចះត្រចង់របស់វីង ពីធនាគារដែលទុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ
នៅក្នុងអត្ថបទចុងក្រោយនេះ នឹងនាំលោកអ្នកឈ្វេងយល់ពីរបៀបដែល ជីបជីប ភាពស៊ីចង្វាក់គ្នាជាមួយយុវវ័យ ការបង្ហាញអត្តសញ្ញាណរបស់ វីង កាន់តែរស់រវើក ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍អតិថិជន បានក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការត្រួសត្រាយផ្លូវសម្រាប់អនាគតថ្មីរបស់ វីង។
អំពីអត្ថបទពិសេសនេះ
ក្នុងឱកាសអបអរសាទរខួបគម្រប់ 18 ឆ្នាំ អត្ថបទនេះគឺជាផ្នែកមួយនៃអត្ថបទពិសេស “វីង ឈានដល់វ័យ 18 ឆ្នាំ” ដែលមានចំនួន 4 វគ្គ។ តាមរយៈអត្ថបទទាំង 4 នឹងនាំអ្នកអានក្រឡេកមើលដំណើរ នវានុវត្តន៍ ទំនុកចិត្ត និងគោលដៅសម្រាប់អនាគត ដែលបានរួមចំណែកកសាង វីង អាចបោះជំហានបានយ៉ាងរឹងមាំរហូតមកដល់សព្វថ្ងៃនេះ និងបន្តបើកទំព័រថ្មីដើម្បីរីកចម្រើនជាមួយប្រទេសកម្ពុជា។



