ការវិវឌ្ឍរបស់ធនាគារ វីង ពីភ្នាក់ងារផ្ទេរប្រាក់ក្នុងសហគមន៍ រហូតក្លាយជាគ្រឹះស្ថានធនាគារឈានមុខគេមួយនៅក្នុងប្រទេស បានបង្ហាញពីដំណើរវែងឆ្ងាយក្នុងការកសាងស្ថាប័នដ៏រឹងមាំមួយ ដែលមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនសម្ព័ន្ធចម្រុះ និងមានវ័យចំណាស់ជាងគេមួយនៅកម្ពុជា។ ជាមួយប្រតិបត្តិការអាជីវកម្មចម្រុះជាច្រើនវិស័យ រួមមាន៖ ហិរញ្ញវត្ថុ ទូរគមនាគមន៍ ថាមពល សេវាសុខភាព អប់រំ អចលនទ្រព្យ លក់រាយ និងបដិសណ្ឋារកិច្ច ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប តែងតែផ្តល់នូវការគាំទ្រ ដើម្បីធានាថាធ នាគារ វីង អាចឈរជើងបម្រើអតិថិជនបានយូរអង្វែង និងប្រកបដោយទំនុកចិត្ត។
ប្រវត្តិរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានធ្វើឱ្យគ្រឹះដ៏រឹងមាំនេះកាន់តែមានតម្លៃ។ បង្កើតឡើងតាំងពីឆ្នាំ១៩៩១ សម្ព័ន្ធក្រុមហ៊ុននេះបានលេចចេញជារូបរាងឡើង ចំពេលដែលមានការកែទម្រង់ប្រវត្តិសាស្ត្រសេដ្ឋកិច្ចទំនើបរបស់កម្ពុជា។ តួនាទីដំបូងរបស់ក្រុមហ៊ុនកូនខ្មែរមួយនេះ គឺផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសម័យកាលអ៊ុនតាក់ (UNTAC) ដោយបានជួយធ្វើជាស្ពានចម្លងទំនាក់ទំនងរវាងភាគីពាក់ព័ន្ធអន្តរជាតិ និងស្ថាប័នក្នុងស្រុក ក្នុងកំឡុងពេលដែលកម្ពុជាកំពុងបើកទ្វារស្វាគមន៍ពិភពលោកឡើងវិញ។ ចាប់តាំងពីពេលនោះមក រ៉ូយ៉ាល់គ្រុប បានរីកលូតលាស់ក្លាយជាកម្លាំងចលករដ៏សំខាន់មួយនៅក្នុងវិស័យឯកជននៅកម្ពុជា ដោយបានជួយនាំយកនូវសេវាកម្ម និងប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ដែលបានក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្រក្នុងការធ្វើទំនើបកម្មសម្រាប់ការអភិវឌ្ឍនៅក្នុងប្រទេសជាតិ។
សមិទ្ធផលទាំងនោះ ពិតជាមានអត្ថន័យធំធេងណាស់។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធទូរសព្ទចល័ត (GSM) ដំបូងគេបង្អស់នៅកម្ពុជា គឺសេវាទូរសព្ទម៉ូប៊ីតែល (Mobitel) និងការបង្កើត TeleSURF ដែលជាសេវាអ៊ីនធឺណិតល្បឿនលឿន Broadband ដំបូងគេនៅក្នុងប្រទេសកម្ពុជាទៀតផង។ ក្រោយមកទៀត ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក៏បាននាំយកសេវាធនាគារស្តង់ដារអន្តរជាតិមកកាន់ទីផ្សារកម្ពុជា តាមរយៈធនាគារ ANZ Royal។ បើក្រឡេកមើលជារួម សមិទ្ធផលទាំងនេះមិនមែនត្រឹមតែជាការវិនិយោគលើមុខជំនួញនោះទេ។ ប៉ុន្តែ វាគឺជាការចូលរួមចំណែកជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាធ្វើការទំនាក់ទំនង ផ្សារភ្ជាប់គ្នា និងឈានជើងចូលទៅក្នុងចរន្តសេដ្ឋកិច្ចទំនើប។
កេរដំណែល និងស្មារតីនៃការអភិវឌ្ឍនេះហើយ ដែលកំពុងបន្តជំរុញឱ្យធនាគារ វីង ឆ្ពោះទៅមុខជានិច្ច មកដល់សព្វថ្ងៃ។ វាបានធ្វើឱ្យធនាគារខ្មែរមួយនេះ ស្ថិតក្នុងចំណោមស្ថាប័នកម្ពុជា ដែលមិនត្រឹមតែផ្តោតលើប្រាក់ចំណេញអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រីកលទ្ធភាពទទួលបានសេវាកម្ម លើកកម្ពស់ស្តង់ដារ និងគាំទ្រដល់វឌ្ឍនភាពរយៈពេលវែងថែមទៀតផង។ ក្រោមការចង្អុលបង្ហាញ និងការដឹកនាំរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលអ្នកឧកញ៉ាបានកសាងចក្ខុវិស័យវែងឆ្ងាយជាងបីទសវត្សរ៍ក្នុងការកសាងគ្រឹះរបស់រ៉ូយ៉ាល់គ្រុប បានក្លាយជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ធនាគារ វីង ឱ្យទទួលបាននូវអត្ថប្រយោជន៍ពីស្ថិរភាពទាំងផ្នែកហិរញ្ញវត្ថុ និងរចនាសម្ព័ន្ធស្ថាប័នយ៉ាងរឹងមាំ។
ភាពរឹងមាំនេះ បានអនុញ្ញាតឱ្យធនាគារ វីង អាចរក្សាបាននូវតុល្យភាពរវាងការពង្រីកទំហំប្រតិបត្តិការដ៏ធំទូលាយ ក៏ដូចជាបង្កើនចំណងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអតិថិជន ដោយផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុងាយស្រួល អាចប្រើប្រាស់បានទូលំទូលាយ និងឆ្លើយតបចំតម្រូវការជាក់ស្តែងនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានបង្កើតកេរ្តិ៍ឈ្មោះ ពង្រីកវិសាលភាពអាជីវកម្ម កសាងភាពជាអ្នកដឹកនាំ ក៏ដូចជាបង្កើតនូវទំនុកចិត្តរយៈពេលវែង។ ចំណែកឯ ធនាគារ វីង នាំមកនូវភាពងាយស្រួល អត្ថប្រយោជន៍ប្រើប្រាស់ និងការឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃរបស់ប្រជាជនទូទាំងប្រទេស។ ការរួមបញ្ចូលគ្នានេះ បានបង្កើតជាម៉ាកយីហោធនាគារមួយ ដែលមានទាំងភាពរឹងមាំ និងផ្តោតការយកចិត្តទុកដាក់ជាចម្បង ទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។
ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ផ្តោតការលើការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា នេះមិនគ្រាន់តែជាពាក្យស្លោកនោះទេ តែជា គ្រឹះដ៏រឹងមាំបំផុត ដែលជំរុញឱ្យម៉ាកយីហោមួយនេះបន្តឆ្ពោះទៅមុខដើម្បីបម្រើប្រជាជាតិកម្ពុជាជានិច្ច។