រាជធានីភ្នំពេញ ថ្ងៃទី17 ខែកញ្ញា ឆ្នាំ2026៖ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2026 អតិថិជនរបស់ធនាគារ វីង នឹងទទួលបានការផ្តល់ជូនដ៏ពិសេសជាមួយនឹងការគិតថ្លៃសេវា 0% សម្រាប់ការផ្ទេរអន្តរជាតិ ទាំងការទទួល និងការផ្ទេរប្រាក់ទៅក្រៅប្រទេស។ ការផ្តល់ជូននេះ នឹងជួយឱ្យអតិថិជន ក៏ដូចជាម្ចាស់អាជីវកម្មទាំងអស់ អាចសន្សំបានកាន់តែច្រើន ពេលទទួលប្រាក់ពីក្រៅប្រទេស ឬពេលធ្វើការទូទាត់ប្រាក់ទៅក្រៅប្រទេស។
អតិថិជនដែលទទួលប្រាក់ពីក្រៅប្រទេស តាមរយៈសេវាផ្ទេរចូល (Inward Telegraphic Transfer) មកកាន់គណនីរូបិយប័ណ្ណបរទេស ឬគណនីប្រាក់ដុល្លាររបស់ធនាគារ វីង នឹងទទួលបានការលើកលែងថ្លៃសេវាទទួលប្រាក់ទាំងស្រុង (0%) ដែលជាធម្មតាត្រូវគិតថ្លៃសេវា 0.10%។ ការផ្តល់ជូននេះមានសុពលភាពសម្រាប់ការទទួលប្រាក់ជាដុល្លារអាមេរិក និងរូបិយប័ណ្ណបរទេសដែលបានកំណត់មួយចំនួន ដោយមិនមានការកំណត់ទំហំទឹកប្រាក់ផ្ទេរអប្បបរមាឡើយ។
ការណ៍នេះមានន័យថា អ្នកនឹងទទួលបានចំនួនទឹកប្រាក់ពេញលេញ ពីដៃគូ ឬអ្នកផ្ញើនៅក្រៅប្រទេស។
ការលើកលែងថ្លៃសេវានេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ម្ចាស់អាជីវកម្មនាំចេញដែលតែងតែទទួលការទូទាត់ពីអ្នកបញ្ជាទិញនៅក្រៅប្រទេស អ្នកធ្វើការឯករាជ្យដែលទទួលបានប្រាក់កម្រៃ ឬចំណូលអាជីវកម្មពីក្រៅប្រទេស និងអតិថិជនដែលតែងតែទទួលប្រាក់ពីក្រៅប្រទេសជាប្រចាំ។
សម្រាប់អ្នកនាំចេញ និងអាជីវកម្មដែលទទួលបានការទូទាត់ពីអ្នកបញ្ជាទិញ ក៏ដូចជាអ្នកដែលទទួលបានប្រាក់ចំណូលពីក្រៅប្រទេស និងអតិថិជនដែលតែងតែទទួលប្រាក់ពីបរទេសញឹកញាប់ ការផ្តល់ជូននេះគឺជាមធ្យោបាយដ៏ល្អបំផុតមួយ ក្នុងការកាត់បន្ថយចំណាយលើប្រតិបត្តិការទូទាត់អន្តរជាតិ។
ការផ្ញើប្រាក់ទៅក្រៅប្រទេសអាចសន្សំបានយ៉ាងតិច 30 ដុល្លារ ពីថ្លៃសេវារបស់ធនាគារ វីង
អាជីវកម្មដែលត្រូវទូទាត់ប្រាក់ឱ្យអ្នកផ្គត់ផ្គង់នៅក្រៅប្រទេស អាចសន្សំបានកាន់តែច្រើន។ អតិថិជនដែលធ្វើការផ្ទេរប្រាក់ចេញពីគណនីរូបិយប័ណ្ណបរទេសរបស់ធនាគារ វីង នឹងទទួលបាន៖
- គិតកម្រៃជើងសារ 0% ដែលជាធម្មតាគិតថ្លៃសេវា 0.15% ឬអប្បរមា 15 ដុល្លារ។
- ថ្លៃសេវាបណ្តាញ 0% ដែលជាធម្មតាគិតថ្លៃសេវា 15 ដុល្លារ។
- សន្សំបានយ៉ាងតិច 30 ដុល្លារ លើថ្លៃសេវារបស់ធនាគារ វីង ក្នុងមួយប្រតិបត្តិការផ្ទេរប្រាក់ចេញទៅក្រៅប្រទេស។
ការផ្តល់ជូនពិសេសនេះសម្រាប់ការផ្ញើប្រាក់ទៅក្រៅប្រទេសជាមួយរូបិយប័ណ្ណរួមមាន៖ ប្រាក់អឺរ៉ូ (EUR), ប្រាក់ផោនអង់គ្លេស (GBP), ប្រាក់ដុល្លារអូស្ត្រាលី (AUD), ប្រាក់ដុល្លារនូវែលសេឡង់ (NZD), ប្រាក់ដុល្លារសិង្ហបុរី (SGD), ប្រាក់យ៉េនជប៉ុន (JPY), ប្រាក់យ័នចិន (CNY) , ប្រាក់ដុល្លារហុងកុង (HKD), ប្រាក់បាតថៃ (THB) និងប្រាក់ដុងវៀតណាម (VND) ខណៈដែលប្រាក់ដុល្លារអាមេរិក (USD) មិនស្ថិតក្នុងការផ្តល់ជូននេះទេ។
សម្រាប់អ្នកនាំចូល និងអាជីវកម្មដែលត្រូវទូទាត់ប្រាក់ឱ្យអ្នកផ្គត់ផ្គង់នៅក្រៅប្រទេស ការសន្សំសំចៃនេះជួយកាត់បន្ថយចំណាយលើការទូទាត់អន្តរជាតិ ដែលធ្វើឱ្យប្រតិបត្តិការឆ្លងដែនកាន់តែមានប្រសិទ្ធភាពខ្ពស់លើការចំណាយ។
គណនីមួយ គ្រប់គ្រងបានច្រើនរូបិយប័ណ្ណ ផ្តល់ជូនភាពបត់បែនខ្ពស់សម្រាប់ប្រតិបត្តិការឆ្លងដែន
អតិថិជនដែលតែងតែធ្វើប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗគ្នា អាចទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ជាមួយនឹងគណនីរូបិយប័ណ្ណបរទេសរបស់ធនាគារ វីង។
គណនីនេះអនុញ្ញាតឱ្យពួកគាត់អាចរក្សាទុក ផ្ញើ ទទួល និងគ្រប់គ្រងរូបិយប័ណ្ណបរទេសដោយផ្ទាល់ ដែលផ្តល់នូវភាពងាយស្រួលក្នុងការគ្រប់គ្រងពេលវេលានៃការប្តូរប្រាក់ និងជួយកាត់បន្ថយការប្តូរប្រាក់ដែលមិនចាំបាច់។ មិនតែប៉ុណ្ណោះ នៅពេលត្រូវការប្តូររូបិយប័ណ្ណ អតិថិជនក៏អាចទាក់ទងក្រុមការងារផ្នែករតនាគាររបស់ធនាគារ វីង ដើម្បីទទួលបានអត្រាប្តូរប្រាក់ពិសេសទៀតផង។
មិនថាអ្នកកំពុងទទួលប្រាក់ពីអតិថិជន ទទួលប្រាក់ចំណូលពីក្រៅប្រទេស ឬទូទាត់ប្រាក់ឱ្យអ្នកផ្គត់ផ្គង់នៅក្រៅប្រទេសនោះទេ ធនាគារ វីង ផ្តល់ជូនអ្នកនូវមធ្យោបាយដ៏ឆ្លាតវៃ និងសន្សំសំចៃបំផុត ក្នុងការគ្រប់គ្រងសាច់ប្រាក់ឆ្លងដែនយ៉ាងរលូន។
សូមអញ្ជើញមកបើក ឬប្រើប្រាស់គណនីរូបិយប័ណ្ណបរទេសធនាគារ វីង ឥឡូវនេះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការលើកលែងថ្លៃសេវាផ្ទេរប្រាក់អន្តរជាតិនេះ។
ការផ្តល់ជូននេះ នឹងត្រូវបានអនុវត្តដោយស្វ័យប្រវត្តិ ទៅលើរាល់ប្រតិបត្តិការផ្ទេរប្រាក់តាមប្រព័ន្ធ SWIFT នៅតាមសាខាធនាគារ វីង ក្នុងអំឡុងពេលប្រូម៉ូសិន។ យ៉ាងណាមិញ កម្រៃសេវាផ្សេងៗពីធនាគារដៃគូ (Correspondent Bank) ធនាគារអន្តរការី (Intermediary Bank) ធនាគារអ្នកទទួល (Beneficiary Bank) និងភាគីទីបីពាក់ព័ន្ធផ្សេងទៀត អាចនឹងនៅតែត្រូវបានអនុវត្តដដែល។ សូមបញ្ជាក់ថា រាល់ប្រតិបត្តិការទាំងអស់ ត្រូវគោរពតាមលក្ខខណ្ឌរបស់ធនាគារ វីង ដូចជា គោលការណ៍ផ្ទៀងផ្ទាត់សញ្ញាណអតិថិជន (KYC) ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) ព្រមទាំងតម្រូវការបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗទៀត។
សម្រាប់ព័ត៌មានបន្ថែម សូមទូរសព្ទមកកាន់លេខ 023 999 989 ឬអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយនៅជិតលោកអ្នក ដើម្បីបើកគណនីរូបិយប័ណ្ណបរទេស ឬធ្វើការផ្ទេរប្រាក់អន្តរជាតិឱ្យបានមុនថ្ងៃទី31ខែធ្នូ ឆ្នាំ2026។