វគ្គ​៣១៖ ហិរញ្ញប្បទានឆ្លាតវៃ ជួយរក្សាលំហូរវត្ថុធាតុដើម និងឱ្យផលិតកម្មកាត់ដេរបន្តដំណើរការបានរលូន

សម្រាប់រោងចក្រកាត់ដេរ ការរៀបចំផែនការផលិតកម្ម ការទិញវត្ថុធាតុដើម និងការទូទាត់ តែងត្រូវបានគិតគូរជាមុនយ៉ាងម៉ត់ចត់។ យ៉ាងណាមិញ នៅពេលកាលវិភាគដឹកជញ្ជូន ការទូទាត់ពន្ធគយ ឬអាទិភាពក្នុងផលិតកម្មមានការប្រែប្រួល ការមានជម្រើសហិរញ្ញប្បទានបន្ថែម អាចជួយឱ្យអាជីវកម្មរក្សាភាពបត់បែន និងបន្តផលិតកម្មបានយ៉ាងរលូន។

ចេញផ្សាយនៅ: Oct 22, 2026

វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) របស់កម្ពុជា នៅតែបន្តបង្កើតតម្រូវការយ៉ាងច្រើនលើវត្ថុធាតុដើម សម្ភារៈសម្រាប់ផលិតកម្ម និងគ្រឿងម៉ាស៊ីន។ យោងតាមតួលេខដែលដកស្រង់ដោយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានបង្ហាញថា ការនាំចេញផលិតផល GFT សម្រេចបានប្រមាណ 2.59 ប៊ីលានដុល្លារអាមេរិក នៅក្នុងរយៈពេល 2 ខែដំបូងនៃឆ្នាំ2026 ដែលកើនឡើង 6.19% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 

 

ការនាំចូលទំនិញសរុបក៏មានការកើនឡើងផងដែរ។ យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ក្នុងរយៈពេល 4 ខែដំបូងនៃឆ្នាំ2026 កម្ពុជាបាននាំចូលទំនិញក្នុងទំហំទឹកប្រាក់ 12.26 ប៊ីលានដុល្លារអាមេរិក ដែលកើនឡើង 18.3% បើធៀបនឹងឆ្នាំមុន ដោយក្នុងនោះ វត្ថុធាតុដើមសម្រាប់បម្រើដល់ការផលិត គឺជាទំនិញនាំចូលដ៏សំខាន់ជាងគេមួយរបស់កម្ពុជា។ 

 

សម្រាប់រោងចក្រកាត់ដេរ ការធានាបាននូវការផ្គត់ផ្គង់ទាន់ពេលវេលានៃការនាំចូលសាច់ក្រណាត់ អំបោះ គ្រឿងបន្សំ សម្ភារៈវេចខ្ចប់ គ្រឿងចក្រ និងគ្រឿងបន្លាស់ គឺនៅតែជាកត្តាដ៏មានសារៈសំខាន់បំផុត ដើម្បីរក្សាដំណើរការផលិតកម្មឱ្យបានតាមការគ្រោងទុក។ 

 

ផែនការទូទាត់ល្អ គួរតែមានភាពបត់បែននៅពេលស្ថានភាពប្រែប្រួល 

 

ផែនការទូទាត់ដែលបានកំណត់ពីដំបូង មិនប្រាកដថានៅតែជាជម្រើសហិរញ្ញវត្ថុដែលសមស្របបំផុត នៅពេលដល់ពេលត្រូវទូទាត់នោះទេ។ ក្នុងប្រតិបត្តិការផលិតកម្ម តម្រូវការទូទាត់អាចមានការប្រែប្រួល ដូចជា នៅពេលការដឹកជញ្ជូនវត្ថុធាតុដើមជាច្រើនមកដល់ក្នុងពេលតែមួយ គ្រឿងបន្លាស់ម៉ាស៊ីនសំខាន់ត្រូវនាំចូលមុនផែនការ ឬការទូទាត់ពន្ធគយមកដល់ស្របពេលជាមួយការបង់ប្រាក់ទៅអ្នកផ្គត់ផ្គង់ និងចំណាយសម្រាប់ផលិតកម្មផ្សេងៗទៀត។ 

 

នៅពេលស្ថានភាពបែបនេះកើតឡើង អាជីវកម្មអាចពិនិត្យឡើងវិញថា តើការប្រើប្រាស់សាច់ប្រាក់ដែលមានស្រាប់ នៅតែជាជម្រើសសមស្របបំផុត ឬថាហិរញ្ញប្បទានរយៈពេលខ្លី អាចផ្តល់ភាពបត់បែនបានកាន់តែប្រសើរ។ 

 

នៅពេលបញ្ហានេះកើតឡើង អាជីវកម្មអាចធ្វើការវាយតម្លៃឡើងវិញថា តើការប្រើប្រាស់សាច់ប្រាក់ដែលមានស្រាប់នៅក្នុងដៃ នៅតែជាជម្រើសដ៏ស័ក្តិសមបំផុត ឬក៏ការប្រើប្រាស់ហិរញ្ញប្បទានរយៈពេលខ្លីអាចផ្តល់ភាពបត់បែនបានប្រសើរជាង? 

 

ហិរញ្ញប្បទានឆ្លាតវៃ បន្ថែមជម្រើសថ្មីសម្រាប់ការទូទាត់ 

 

ជាទូទៅ អាជីវកម្មតែងរៀបចំផែនការហិរញ្ញប្បទាន និងការទូទាត់តាំងពីដំណាក់កាលដំបូងនៃការរៀបចំផលិតកម្ម។ ទោះជាយ៉ាងណា ហិរញ្ញប្បទានដែលរៀបចំបានឆ្លាតវៃ អាចផ្តល់ជម្រើសបន្ថែមមួយទៀត នៅពេលស្ថានភាពជាក់ស្តែងមានការផ្លាស់ប្តូរ។ 

 

នៅពេលដឹកជញ្ជូន តម្រូវការផលិតកម្ម ឬអាទិភាពនៃការទូទាត់ប្រែប្រួល អាជីវកម្មអាចវាយតម្លៃឡើងវិញថា តើប្រភពទុនដែលបានគ្រោងទុកពីដំបូង នៅតែសមស្រប ឬគួរជ្រើសរើសដំណោះស្រាយហិរញ្ញប្បទានផ្សេង ដែលអាចឆ្លើយតបបានល្អជាងទៅនឹងតម្រូវការបច្ចុប្បន្ន។ 

 

លោក ជា ម៉ារ៉ាត ប្រធាននាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មនៃធនាគារ វីង បានលើកឡើងថា៖ «រោងចក្រកាត់ដេរតែងរៀបចំផែនការយ៉ាងប្រុងប្រយ័ត្នសម្រាប់ការទិញវត្ថុធាតុដើម កាលវិភាគផលិតកម្ម និងការទូទាត់។ ហិរញ្ញប្បទានឆ្លាតវៃ មិនមែនមានន័យថាត្រូវជំនួសផែនការដែលមានស្រាប់នោះទេ ប៉ុន្តែវាគឺជាជម្រើសបន្ថែមនៅពេលស្ថានភាពមានការប្រែប្រួល។ ប្រសិនបើពេលវេលាដឹកជញ្ជូន ឬអាទិភាពនៃការទូទាត់ផ្លាស់ប្តូរ អាជីវកម្មអាចពិនិត្យឡើងវិញនូវវិធីសាស្ត្រទូទាត់ ដោយផ្អែកលើតម្រូវការផលិតកម្ម និងស្ថានភាពហិរញ្ញវត្ថុជាក់ស្តែងនៅពេលនោះ»។ 

 

រក្សាភាពបត់បែនក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ 

 
ដំណោះស្រាយហិរញ្ញវត្ថុសម្រាប់តម្រូវការពាក់ព័ន្ធនឹងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា របស់ធនាគារ វីង រួមមាន កម្ចីបណ្តាក់សម្រាប់អាជីវកម្ម និងលិខិតធានាពីធនាគារ សម្រាប់តម្រូវការពាក់ព័ន្ធនឹងគយដែលស្របតាមលក្ខខណ្ឌ។ 
 

ម្ចាស់អាជីវកម្ម អាចទទួលបានកម្ចីបណ្តាក់មានទ្រព្យធានាសម្រាប់អាជីវកម្ម អាចស្នើបានរហូតដល់ 5 លានដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ 7.5% ក្នុងមួយឆ្នាំ ឬកម្ចីបណ្តាក់មានគ្មានទ្រព្យធានាសម្រាប់អាជីវកម្មគ្មានទ្រព្យធានា អាចស្នើបានរហូត 500,000 ដុល្លារអាមេរិក ក្នុងអត្រាការប្រាក់ 8.5% ក្នុងមួយឆ្នាំ។  

រយៈពេលនៃការសងត្រលប់ផ្តល់ជូនរហូតដល់ 12 ខែ ហើយអតិថិជននឹងត្រូវបានលើកលែងការប្រាក់រយៈពេល 7ថ្ងៃ បន្ទាប់ពីឥណទានត្រូវបានអនុម័ត។ ជាពិសេស ថ្លៃសេវាអនុម័ត 0.5% នឹងត្រូវបានលើកលែង សម្រាប់អតិថិជនដែលជ្រើសរើសប្រើប្រាស់សេវាបើកប្រាក់បៀវត្សរបស់ធនាគារ វីង។ 

 

សម្រាប់តម្រូវការពាក់ព័ន្ធនឹងគយដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាជីវកម្មក៏អាចស្នើសុំ លិខិតធានាពីធនាគារមានទ្រព្យធានា រហូតដល់ ៥ លានដុល្លារអាមេរិក ឬលិខិតធានាពីធនាគារដែលគ្មានទ្រព្យធានារហូតដល់ 500,000 ដុល្លារអាមេរិក ជាមួយនឹងថ្លៃសេវាចេញលិខិតធានា 0.6% ក្នុងមួយឆ្នាំ ព្រមទាំងមានការលើកលែងថ្លៃសេវាលុបចោលលិខិតធានាថែមទៀតផង។ 

 

ណាត់ជួបពិភាក្សាជាមួយអ្នកជំនាញផ្នែកដំណោះស្រាយហិរញ្ញវត្ថុសម្រាប់ពន្ធគយ ដោយគ្រាន់តែបំពេញព័ត៌មានទំនាក់ទំនងតាមរយៈទម្រង់នៅទីនេះ៖ https://bit.ly/4wBDe3V 

 

សម្រាប់ព័ត៌មានបន្ថែមអំពី ដំណោះស្រាយហិរញ្ញវត្ថុសម្រាប់ពន្ធគយ របស់ធនាគារ វីង សូមអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅជិតលោកអ្នក ទាក់ទងមកកាន់លេខ 023 999 989 ឬចូលទៅកាន់ https://www.wingbank.com.kh/km/form/gdce-form 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

វគ្គ៣៦៖ គ្រប់គ្រងការនាំចូល-នាំចេញឱ្យរលូន ចាប់ផ្តើមពីការរៀបចំហិរញ្ញវត្ថុឱ្យត្រឹមត្រូវ

ទំនិញកុងតឺន័រជាច្រើនកំពុងចរាចរណ៍យ៉ាងសកម្មឆ្លងកាត់កំពង់ផែរបស់កម្ពុជា។ ប៉ុន្តែនៅពីក្រោយភាពមមាញឹកនេះ ប្រតិបត្តិការនីមួយៗតែងតែមាននីតិវិធីគយ និងការរៀបចំផ្នែកហិរញ្ញវត្ថុមិនដូចគ្នាឡើយ។

ចេញផ្សាយនៅ: Oct 26, 2026

អានរហ័ស

វគ្គ៣៥៖ វិធីសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្មឱ្យមានប្រសិទ្ធភាព សម្រាប់ផែនការប្រាក់រៀបចំប្រាក់បៀវត្សឆ្នាំ២០២៧

ការត្រួតពិនិត្យកញ្ចប់ថវិកាប្រាក់បៀវត្ស សមតុល្យគណនី និងដំណើរការទូទាត់ជាមុន អាចជួយឱ្យអាជីវកម្មត្រៀមខ្លួនបានកាន់តែល្អ ចំពោះការប្រែប្រួលនៃចំណាយផ្សេងៗ។

ចេញផ្សាយនៅ: Oct 23, 2026

អានរហ័ស

វគ្គ​៣៤៖ មធ្យោបាយជួយបុគ្គលិកកសាងអនាគតហិរញ្ញវត្ថុឱ្យប្រសើឡើងតាមរយៈសេវាកម្មបើកប្រាក់បៀវត្ស

សម្រាប់បុគ្គលិកជាច្រើន ថ្ងៃបើកប្រាក់ខែបែរជាមានអារម្មណ៍ដូចជា «ថ្ងៃសងបំណុល» ទៅវិញ។ ប្រាក់ខែទើបតែចូល ក៏ត្រូវយកទៅទូទាត់វិក្កយបត្រ និងចំណាយលើតម្រូវការប្រចាំថ្ងៃ។ ចំណែកការសន្សំ ត្រូវទុករហូតដល់ចុងខែ ដែលពេលនោះអាចនៅសល់ប្រាក់តិចតួច ឬមិនមានសល់ទាល់តែសោះ។

ចេញផ្សាយនៅ: Oct 23, 2026