កំណើនប្រតិបត្តិការ ដែលដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវ

ខណៈដែលការរីកចម្រើននៃវិស័យហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន ត្រូវបានវាស់វែងតាមរយៈល្បឿន និងទំហំអាជីវកម្ម មានការចោទសួរថាតើ វិធីសាស្ត្រដើម្បីសម្រេចបាននូវកំណើននោះដោយរបៀបណា កាន់តែជារឿងសំខាន់មិនអាចខ្វះបាន។

ចេញផ្សាយនៅ: Mar 30, 2026

ខណៈដែលការរីកចម្រើននៃវិស័យហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន ត្រូវបានវាស់វែងតាមរយៈល្បឿន និងទំហំអាជីវកម្ម មានការចោទសួរថាតើ វិធីសាស្ត្រដើម្បីសម្រេចបាននូវកំណើននោះដោយរបៀបណា កាន់តែជារឿងសំខាន់មិនអាចខ្វះបាន។ ជាក់ស្តែងសម្រាប់ធនាគារ វីង ការពង្រីកវិសាលភាពមិនមែនធ្វើឡើងត្រឹមតែដើម្បីសម្រេចគោលដៅនោះទេ។ ធនាគារខ្មែរមួយនេះបានជឿជាក់ថា ភាពរីកចម្រើនពិតប្រាកដត្រូវតែដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវខ្ពស់ចំពោះអតិថិជន ចំពោះសុវត្ថិភាព និងចំពោះស្តង់ដារការពារនានា ស្របពេលដែលសេវាធនាគារឌីជីថលកំពុងដើរតួយ៉ាងសំខាន់ និងកាន់តែទូលំទូលាយនៅក្នុងសង្គមបច្ចុប្បន្ន។

 

ធនាគារ វីង បានតម្រង់ទិសដៅកំណើនរបស់ខ្លួននៅក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជាដែលកំពុងរីកចម្រើន តាមរយៈការសម្រេចចិត្តយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់ពីរបៀបដែលសេវាកម្មរបស់ខ្លួនត្រូវបានរៀបចំ ផ្តល់ជូន និងធានាសុវត្ថិភាព។ ការអនុវប្រកបដោយភាពហ្មត់ចត់នេះ ទទួលបានការទទួលស្គាល់ជាបន្តបន្ទាប់ពីស្ថាប័នអន្តរជាតិឯករាជ្យ ដែលឆ្លុះបញ្ចាំងពីគំរូនៃការពង្រីកខ្លួនរបស់ស្ថាប័នមួយដែលរក្សាបាននូវតុល្យភាពរវាងការច្នៃប្រឌិតថ្មី និងគណនេយ្យភាព។ សក្ខីភាពគួរឱ្យកត់សម្គាល់មួយ គឺការទទួលបានវិញ្ញាបនបត្រកម្រិតមាស សម្រាប់ការការពារអតិថិជន  ពីស្ថាប័នវាយតម្លៃអន្តរជាតិ MFR ដែលបញ្ជាក់ពីការអនុលោមភាពពេញលេញ ១០០% ស្របតាមការអនុវត្តស្តង់ដារសកលក្នុងការពារអតិថិជន។ វិញ្ញាបនបត្រនេះមិនត្រឹមតែបង្ហាញពីគោលការណ៍ដ៏រឹងមាំប៉ុណ្ណោះទេ តែថែមទាំងបានឆ្លុះបញ្ចាំងពីការអនុវត្តជាប្រចាំ ដែលធានាបាននូវតម្លាភាព ភាពយុត្តិធម៌ ការផ្តល់ជូននូវផលិតផលសមស្រប ក៏ដូចជាការយកចិត្តទុកដាក់អតិថិជនប្រកបដោយប្រសិទ្ធភាព ដែលការខិតខំទាំងនេះបានដាក់បញ្ចូលនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារ វីង ផងដែរ។

 

ការទទួលខុសត្រូវខ្ពស់ ទាមទារឱ្យមានការកសាងប្រព័ន្ធដ៏រឹងមាំ។ ស្របពេលដែលប្រតិបត្តិការឌីជីថល ក្លាយជាផ្នែកមួយនៃការរស់នៅប្រចាំថ្ងៃសម្រាប់អតិថិជនរាប់លាននាក់ ការការពារទិន្នន័យសំខាន់ៗ គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ពីការកសាងទំនុកចិត្តបានឡើយ។ ធនាគារ វីង បានបំពេញការទទួលខុសត្រូវនេះ តាមរយៈការអនុលោមតាមស្តង់ដារវិញ្ញាបនបត្រសកល PCI DSS v4.0.1 ដែលជាស្តង់ដារអន្តរជាតិកម្រិតខ្ពស់បំផុតសម្រាប់ការការពារសុវត្ថិភាពនៃការទូទាត់ ដែលបង្ហាញពីក្របខណ្ឌដ៏រឹងមាំមួយ ត្រូវបានរៀបចំឡើងដើម្បីការពារព័ត៌មានអតិថិជន ស្របពេលដែលការធ្វើប្រតិបត្តិការហិរញ្ញវត្ថុនៅធនាគារ វីង មានកំណើនគួរឱ្យកត់សម្គាល់។ ។ មូលដ្ឋានគ្រឹះបច្ចេកទេសដ៏រឹងមាំនេះ ត្រូវបានពង្រឹងបន្ថែមដោយការគ្រប់គ្រងហានិភ័យឌីជីថលយ៉ាងសកម្ម តាមរយៈប្រព័ន្ធ BrandShield និងយុទ្ធនាការផ្សព្វផ្សាយពីការឆបោកជាបន្តបន្ទាប់ផងដែរ

 

សម្រាប់អតិថិជន វិធានការទាំងនេះផ្តល់នូវការធានាដោយផ្ទាល់ថា ទិន្នន័យទូទាត់របស់ពួកគេត្រូវបានការពារយ៉ាងមានសុវត្ថិភាពខ្ពស់បំផុត។ សម្រាប់ធនាគារផ្ទាល់ វាបានឆ្លុះបញ្ចាំងពីគោលការណ៍ប្រតិបត្តិការដ៏ទូលំទូលាយមួយ ដែលកំណើនអាជីវកម្មត្រូវតែគាំទ្រដោយប្រព័ន្ធប្រតិបត្តិការដ៏រឹងមាំ ហើយអាចធានាបាននូវសុវត្ថិភាពខ្ពស់ក្នុងនោះលោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង ក៏បានលើកឡើងផងដែរថា៖ “អតិថិជនរបស់យើង អាចជឿជាក់បានទាំងស្រុងថា ទិន្នន័យរបស់ពួកគាត់ត្រូវបានការពារយ៉ាងហ្មត់ចត់ ដោយស្តង់ដារសុវត្ថិភាពកម្រិតពិភពលោក។”

 

ដូចគ្នាទៅនឹងគោលគំនិតនេះ ក៏បង្ហាញយ៉ាងច្បាស់នៅក្នុងវិធីសាស្ត្រដែល វីង បង្កើតការច្នៃប្រឌិតថ្មីៗផងដែរ។ ជាជាងការនាំយកបច្ចេកវិទ្យាមកប្រើប្រាស់ត្រឹមតែដើម្បីភាពទំនើប វីង បានងាកមកផ្តោតលើដំណោះស្រាយ ដែលអាចឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុពិតប្រាកដ។ តួយ៉ាង កម្ចីឌីជីថល ត្រូវបានទទួលស្គាល់នៅឆាកអន្តរជាតិ ចំពោះការផ្តល់ឥណទានរហ័ស និងងាយស្រួល តាមរយៈដំណើរការឌីជីថលទាំងស្រុង ដែលទទួលបានការទុកចិត្តពីអតិថិជន ដោយទទួលបានសំណើកម្ចី ៣,២ លានករណី។ ដូចគ្នានេះដែរ គណនីសន្សំដើម្បីគោលដៅ ក៏ត្រូវបានទទួលស្គាល់ផងដែរ ក្នុងការជួយជំរុញឱ្យមានទម្លាប់កសាងហិរញ្ញវត្ថុដ៏ល្អ ដោយជួយអតិថិជនឱ្យចេះរៀបចំផែនការសម្រាប់គោលដៅក្នុងជីវិត តាមរយៈការសន្សំប្រាក់ដ៏សាមញ្ញ និងមានគោលបំណងច្បាស់លាស់។ ដំណោះស្រាយទាំងនេះបង្ហាញពីទិដ្ឋភាពជាក់ស្តែងនៃការច្នៃប្រឌិតថ្មីៗ ដែលផ្សារភ្ជាប់ភាពងាយស្រួល ទៅនឹងសុខុមាលភាពហិរញ្ញវត្ថុរយៈពេលវែងសម្រាប់ជាប្រយោជន៍ដល់ប្រជាជនក្នុងសហគមន៍

 

ការចូលរួមចំណែកយ៉ាងធំធេងរបស់ធនាគារ វីង ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា ក៏ទទួលបានការកោតសរសើរ និងទទួលស្គាល់នៅលើឆាកអន្តរជាតិផងដែរ។ ពានរង្វាន់កិត្តិយសពីស្ថាប័នកំពូលៗដូចជា SISA និង The Digital Banker គឺជាសក្ខីភាពបញ្ជាក់ពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ធនាគារ ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ និងទំនើបកម្មសេវាធនាគារសម្រាប់បុគ្គល ឱ្យកាន់តែមានភាពងាយស្រួល និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់សហគមន៍។ ម៉្យាងវិញទៀត ការយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងទំនាក់ទំនង និងគុណភាពសេវាកម្មអតិថិជន ក៏ត្រូវបានទទួលស្គាល់តាមរយៈពានរង្វាន់ (Emplifi Awards) ដែលគូសបញ្ជាក់ឱ្យឃើញថា រាល់ភាពរីកចម្រើនផ្នែកឌីជីថលរបស់ធនាគារ វីង គឺតែងតែឈរលើមូលដ្ឋាននៃការយកចិត្តទុកដាក់ចំពោះអតិថិជនជាចម្បងជានិច្ច។ លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយក ធនាគារ វីង បានចាត់ទុកសមិទ្ធផលនេះថា ជាវឌ្ឍនភាពឈានមុខគេរបស់ធនាគារ វីង ក្នុងការ នាំយកសេវាធនាគារដែលងាយស្រួលប្រើប្រាស់ ជូនដល់ប្រជាជនកម្ពុជាគ្រប់ៗរូប”។

 

សមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្លៃពិតប្រាកដ ដែលនៅពីក្រោយភាពរីកចម្រើនរបស់ធនាគារ វីង ហើយ ក៏បានបង្ហាញពីវឌ្ឍនភាពដែលត្រូវបានតម្រង់ទិសដោយស្តង់ដារអាជីវកម្មច្បាស់លាស់ អាទិភាពក្នុងការពង្រឹងនិងធានាបាននូវសុវត្ថិភាព ព្រមទាំងទទួលបានការគាំទ្រដោយការវាយតម្លៃពីស្ថាប័នឯករាជ្យ។ ពោលគឺ សមិទ្ធផលទាំងនេះ មិនគ្រាន់តែពង្រីកសេវាឱ្យកាន់តែទូលាយនោះទេ តែយើងក៏បង្កើនការទទួលខុសត្រូវផងដែរ។ មិនមែនត្រឹមតែបង្កើតបច្ចេកវិទ្យាថ្មីៗនោះទេ តែសំខាន់បំផុតគឺអាចទុកចិត្តបាន។ ហើយមិនមែនត្រឹមតែមានគោលដៅធំប៉ុណ្ណោះទេ តែត្រូវអនុវត្តដោយវិន័យច្បាស់លាស់ផងដែរ

 

នៅពេលដែលកំណើនដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវ ទំនុកចិត្តមិនអាចកសាងឡើងត្រឹមតែពាក្យសម្តីនោះឡើយ។ វាត្រូវបានបង្កើតឡើងតាមរយៈសកម្មភាពជាប្រចាំ និងត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយពេលវេលា

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ភាពជោគជ័យផ្តើមចេញពីទំនុកចិត្ត៖ លោកស្រី ដៀប ​សុវណ្ណ សាងភាពជោគជ័យដោយមិនចាំបាច់ឃ្លាតឆ្ងាយពីគ្រួសារ

ដោយមើលឃើញពីតម្រូវការអាជីវករក្នុងតំបន់ផ្សារដ៏មមាញឹកនេះ ដែលត្រូវការនូវសេវាផ្ទេរ និងទទួលប្រាក់មានសុវត្ថិភាពហើយទុកចិត្តបាន លោកស្រី ដៀប ​សុវណ្ណ បានសម្រេចចិត្តចាប់យកអាជីពជាភ្នាក់ងារធនាគារ វីង។ តាមរយៈភាពស្មោះត្រង់ និងសេវាកម្មដ៏ល្អប្រសើរជាប្រចាំ លោកស្រី សុវណ្ណ ទទួលបានទំនុកចិត្តយ៉ាងពេញទំហឹងពីសហគមន៍ អាចពង្រីកអាជីវកម្មរបស់ខ្លួនកាន់តែធំ និងកំពុងប្រតិបត្តិការទីតាំងភ្នាក់ងារធនាគារ វីង ចំនួនបីកន្លែង ព្រមទាំងអាចកសាងអនាគតដ៏រឹងមាំមួយដោយមិនចាំបាច់ឃ្លាតឆ្ងាយពីផ្ទះសម្បែងឡើយ។

ចេញផ្សាយនៅ: May 18, 2026

អានរហ័ស

យុវជនខ្មែរម្នាក់ បង្កើតកម្មវិធីគ្រប់គ្រងបុគ្គលិក ដែលកំពុងទទួលបានការទទួលស្គាល់កម្រិតតំបន់

ផ្តើមចេញពី​ក្តីស្រមៃកាល​នៅរៀន​សាកលវិទ្យាល័យដោយមានក្រុមហ៊ុន​ Microsoft ជាកម្លាំងជំរុញចិត្ត ពេលនេះវាបានក្លាយទៅជា​ BeOne Platform ដែលជាដំណោះស្រាយបច្ចេកវិទ្យាត្រូវ​បង្កើត​ដោយកូនខ្មែរ​ ហើយ​ឥឡូវនេះកំពុងបម្រើជាង ១.០០០ អាជីវកម្ម។ ​ក្នុងនាមជា​​នាយកប្រតិបត្តិ លោក ភូ លីន កំពុងដឹកនាំការពង្រីកក្រុមហ៊ុននេះ ដោយផ្តោតលើការបង្កើតថ្មីស្របតាមតម្រូវការក្នុងស្រុក ព្រមទាំងមានមហិច្ឆតាពង្រីកខ្លួនទៅក្នុងទីផ្សារអន្តរជាតិទៀតផង។

ចេញផ្សាយនៅ: Apr 22, 2026

អានរហ័ស

បុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប៖ ធនាគារ វីង ឈរជើងយ៉ាងរឹងមាំ ដើម្បីប្រជាជនខ្មែរ

ការកសាងស្ថាប័នឱ្យរឹងមាំ មិនមែនវាស់វែងត្រឹមតែការរីកចម្រើនតែម្យ៉ាងនោះឡើយ តែវាផ្តើមចេញពីមូលដ្ឋានគ្រឹះដែលចាក់ឫសយ៉ាងជ្រៅ និងភាពជាអ្នកដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយដើម្បីធានាបាននូវស្ថិរភាពយូរអង្វែង។ សម្រាប់ធនាគារ វីង គ្រឹះដ៏រឹងមាំទាំងនោះហើយ ដែលកើតចេញពីអត្តសញ្ញាណខ្មែរ ដើម្បីខ្មែរ។

ចេញផ្សាយនៅ: Apr 22, 2026