ម៉ាស៊ីន ATM ធនាគារ វីង បានផ្លាស់ប្តូរទីតាំងទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ

ធនាគារ វីង សូមជម្រាបជូនថា ម៉ាស៊ីន ATM របស់យើងបានផ្លាស់ប្តូរទីតាំងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។

ចេញផ្សាយនៅ: Aug 29, 2025

ធនាគារ វីង សូមជម្រាបជូនថា ម៉ាស៊ីន ATM របស់យើងបានផ្លាស់ប្តូរទីតាំងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។  

កាលពីថ្ងៃសុក្រ ទី 29 ខែសីហា ឆ្នាំ 2025 ម៉ាស៊ីន ATM ធនាគារ វីង ដែលពីមុនមានទីតាំងឋិតនៅក្នុងច្រកមកអ្នកដំណើរដល់នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយឥឡូវនេះបានផ្លាស់ប្តូរទីតាំងទៅកាន់ច្រកមកដល់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយជោគជ័យ។ ដើម្បីផ្តល់នូវភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ទាំង ម៉ាស៊ីន ATM របស់យើងចំនួន 2 គ្រឿង បានដំឡើងរួចរាល់នៅបរិវេណអាកាសយានដ្ឋានថ្មីនេះ ដែលឋិតនៅច្រកអ្នកដំណើរមកដល់ និងមួយទៀតឋិតនៅច្រកអ្នកដំណើរចាកចេញ។ ម៉ាស៊ីន ATM ទាំងពីរទីតាំងនេះ នឹងដាក់ឱ្យដំណើរការពេញលេញនៅថ្ងៃសុក្រ ទី 5 ខែកញ្ញា ឆ្នាំ 2025។ 

ការផ្លាស់ប្តូរទីតាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការផ្តល់សេវាកម្មកាន់តែប្រសើរ និងងាយស្រួលសម្រាប់អ្នកដំណើរ និងមន្រ្តី នៅច្រកទ្វារអន្តរជាតិថ្មីរបស់កម្ពុជា។ 

 

ម៉ាស៊ីន ATM ធនាគារ​ វីង​ ត្រូវបានរចនាឡើងដើម្បីបម្រើអ្នកដំណើរទាំងក្នុងស្រុក និងអន្តរជាតិ ជាមួយមុខងារដូចជា៖ 

  • ដកប្រាក់ពីកាតសំខាន់ៗ ដូចជា៖ Visa, Mastercard, UPI និង CSS
  • ពិនិត្យ​សមតុល្យ​សាច់ប្រាក់
  • បញ្ចូលកាតទូរសព្ទ ដើម្បីរក្សាទំនាក់ទំនងនៅពេលធ្វើដំណើរ

 ជាមួយម៉ាស៊ីន ATM ធនាគារ វីង នៅទីតាំងអាកាសយានដ្ឋានអន្តរជាតិតេជោ អ្នកអាចចូលប្រើប្រាស់ដក–ដាក់ប្រាក់របស់ បានរហ័សទាន់ចិត្ត សុវត្ថិភាព និងងាយស្រួល។ 

សម្រាប់ជំនួយ សូមទាក់ទងក្រុមការងារធនាគារ​ វីង 24/7 តាមទូរសព្ទលេខ 023 999 989 ឬប្រើប្រាស់ឆាតជំនួយក្នុងអេប Wing Bank ឬអញ្ជើញទៅសាខាដែលនៅជិតបំផុត។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

តំណាងធនាគារ វីង លោក សុខ ឡេង ចែករំលែកចក្ខុវិស័យអំពីកំណើនប្រកបដោយចីរភាព ក្នុងវេទិកាធុរកិច្ច របស់ Bloomberg នៅប្រទេសសិង្ហបុរី

តាមរយៈការជួបសំណេះសំណាលជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី និងថ្នាក់ដឹកនាំធុរកិច្ចក្នុងតំបន់ លោក សុខ ឡេង បានបង្ហាញពីឆន្ទៈរបស់ធនាគារ វីង ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុស្តង់ដាអន្តរជាតិ ដែលគាំទ្រដល់អាជីវកម្មនានាក្នុងការវិនិយោគ ធ្វើពាណិជ្ជកម្ម និងរីកចម្រើនប្រកបដោយទំនុកចិត្តនៅកម្ពុជា។

ចេញផ្សាយនៅ: Jul 29, 2026

អានរហ័ស

ដំបូងគេនៅកម្ពុជា! ធនាគារ វីង នាំយកសេវាកម្ម TV360 របស់មិត្តហ្វូន មកកាន់ WingFlex

ជាធនាគារដំបូងគេនៅកម្ពុជាដែលអនុញ្ញាតឱ្យអតិថិជនទាំងអស់អាចភ្ជាប់កញ្ចប់សេវា TV360 របស់ Metfone និងទូទាត់ប្រាក់ដោយឥតគិតថ្លៃសេវាតាមអេប​ Wing Bank។

ចេញផ្សាយនៅ: Jul 24, 2026

អានរហ័ស

ធនាគារ វីង ក្លាយជាដៃគូធនាគារផ្តាច់មុខរបស់សមាគមសណ្ឋាគារកម្ពុជា

ភាពជាដៃគូនេះផ្តល់ជូនកញ្ចប់សេវាបើកប្រាក់បៀវត្ស និងសេវាធនាគារសាជីវកម្មពិសេសសម្រាប់សមាជិកសមាគមសណ្ឋាគារកម្ពុជា ដើម្បីគាំទ្រដល់ប្រតិបត្តិការ និងបុគ្គលិកក្នុងវិស័យបដិសណ្ឋារកិច្ចជាមួយនឹងសេវាហិរញ្ញវត្ថុសម្បូរបែប។

ចេញផ្សាយនៅ: Jul 06, 2026