ធនាគារ វីង និង សហគ្រាសពាណិជ្ជកម្មកម្ពុជា បើកទំព័រថ្មីសម្រាប់វិស័យកសិកម្មកម្ពុជា

កិច្ចសហការនេះ នឹងជួយសម្រួលទាំងការស្វែងរកទីផ្សារ និងការផ្តល់ដើមទុន ដើម្បីគាំទ្រដល់កសិករ ម្ចាស់សហគ្រាសកែច្នៃ និងកសិធុរជននៅកម្ពុជា ឱ្យអាចពង្រីកការលក់បានកាន់តែធំទូលាយ។

ចេញផ្សាយនៅ: Jun 15, 2026

វិស័យកសិកម្មកម្ពុជាកំពុងសម្រេចបាននូវការនាំចេញក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ ការនាំចេញកសិផលបានហក់ឡើងដល់ ៦,៤៦ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ៧,៣% បើធៀបនឹងឆ្នាំមុន។ កម្ពុជាមានផលិតផល ហើយតម្រូវការទីផ្សារក៏មានខ្ពស់ដែរ ប៉ុន្តែអ្វីដែលអាជីវកម្មភាគច្រើនកំពុងខ្វះខាតនោះ គឺហិរញ្ញប្បទាន (ដើមទុន) ដើម្បីបំពេញចន្លោះខ្វះខាត រវាងអ្វីដែលពួកគេផលិតបាន និងអ្វីដែលពួកគេអាចនាំចេញទៅលក់បាន។

 

នៅក្នុងពិធីសម្ពោធជាផ្លូវការនៃសហគ្រាសពាណិជ្ជកម្មកម្ពុជា (CTE) ធនាគារ វីង និង CTE បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្រោមអធិបតីភាពឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងនេះ ត្រូវបានបង្កើតឡើងដើម្បីផ្លាស់ប្តូរស្ថានភាពខាងលើ ដោយការរួមបញ្ចូលគ្នារវាងវេទិកាជំរុញពាណិជ្ជកម្មជាតិរបស់ CTE និងសេវាហិរញ្ញវត្ថុរបស់ធនាគារ វីង សំដៅផ្តល់ឱ្យអ្នកនាំចេញ ម្ចាស់សហគ្រាសកែច្នៃ និងសហគ្រាសកសិ-ធុនតូច និងមធ្យម នូវច្រកផ្លូវដ៏ពិតប្រាកដមួយឆ្ពោះទៅកាន់ទីផ្សារកាន់តែទូលំទូលាយ។

 

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា៖ «កសិធុរកិច្ចជាច្រើនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងក្នុងតំបន់រួចជាស្រេចទៅហើយ ប៉ុន្តែអ្វីដែលពួកគេត្រូវការបំផុតនោះ គឺមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដើម្បីសម្រេចបាននូវគោលដៅនេះ។ តាមរយៈកិច្ចសហការនេះ យើងកំពុងរៀបចំមូលដ្ឋានគ្រឹះនោះឱ្យកាន់តែរឹងមាំ ដោយផ្តល់នូវហិរញ្ញប្បទានដែលសមស្របទៅនឹងតម្រូវការជាក់ស្តែងក្នុងវិស័យកសិកម្មរួមជាមួយសេវាឌីជីថលដែលជួយឱ្យប្រតិបត្តិការអាជីវកម្មប្រព្រឹត្តទៅកាន់តែមានភាពរលូន។»

 

អតិថិជនកសិធុរកិច្ចរបស់ធនាគារ វីង បានជ្រាបច្បាស់រួចមកហើយអំពីអត្ថប្រយោជន៍នៃលក្ខខណ្ឌទាំងនេះ។ តាមរយៈកម្ចីកសិកម្ម អាជីវកម្មដែលបំពេញតាមលក្ខខណ្ឌ អាចទទួលបានឥណទានរហូដល់ ២០០,០០០ ដុល្លារអាមេរិក ជាមួយអត្រាការប្រាក់ត្រឹមតែ ៨,៥% ក្នុងមួយឆ្នាំ និងមិនតម្រូវឱ្យមានទ្រព្យបញ្ចាំឡើយ។

 

ជាការប្រៀបធៀប ហិរញ្ញប្បទានគ្មានទ្រព្យបញ្ចាំដែលមានលក្ខណៈស្រដៀងគ្នានៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដទៃទៀតក្នុងទីផ្សារ អាចមានអត្រាការប្រាក់ខ្ពស់ជាងនេះរហូតដល់លើសពី២ដង។

សម្រាប់អ្នកនាំចេញដែលត្រូវធ្វើប្រតិបត្តិការហិរញ្ញវត្ថុឆ្លងដែន ដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មរបស់ធនាគារ វីង នឹងជួយសម្រួលដល់សេវាចាត់ចែងឯកសារឱ្យបានឆាប់រហ័សក្នុងថ្ងៃតែមួយ ព្រមទាំងផ្តល់ជូនអត្រាពិសេសត្រឹម ០,៦% ក្នុងមួយឆ្នាំ និងការលើកលែងកម្រៃសេវាចាត់ចែងឯកសារទាំងអស់។

 

អ្វីដែលយើងលើកឡើងនេះ មិនមែនគ្រាន់តែជាការសន្យានៅថ្ងៃមុខនោះទេ តែវាគឺជាអ្វីដែលអតិថិជនរបស់ធនាគារ វីង កំពុងប្រើប្រាស់ជាក់ស្តែងសព្វថ្ងៃ ដើម្បីពង្រីកការផលិត បំពេញការបញ្ជាទិញឱ្យបានកាន់តែច្រើន និងជួយឱ្យផលិតផលខ្មែរមានតម្លៃកាន់តែខ្ពស់នៅលើទីផ្សារ។

 

ភាពជាដៃគូនេះ គ្របដណ្តប់លើកសិផលសំខាន់ៗមួយចំនួនក្នុងកូតាសម្រាប់ការនាំចេញ រួមមាន៖ អង្ករ គ្រាប់ស្វាយចន្ទី ពោត ដំឡូងមី និងស្វាយ ហើយត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងការផលិត ការកែច្នៃ និងការនាំចេញ។

នៅក្នុងវេទិកាពិភាក្សាក្រោមប្រធានបទ «ការលើកកម្ពស់ការតភ្ជាប់ពីកសិដ្ឋានទៅកាន់ទីផ្សារសម្រាប់ផលិតផលកម្ពុជា ឱ្យកាន់តែប្រសើរសម្រាប់ពេលអនាគត» លោក ហុង វណ្ណថេត នាយកគ្រប់គ្រងសេវាធនាគារជាសេវាកម្ម នៃធនាគារ វីង បានបង្ហាញយ៉ាងលម្អិតអំពីសេវាកម្មដែលផ្តោតលើវិស័យកសិកម្ម ក៏ដូចជាកម្ចីកសិកម្ម ដែលកំពុងជួយលើកកម្ពស់តម្លាភាពនៃប្រតិបត្តិការ និងការកសាងទំនុកចិត្តរវាងកសិករ សហគ្រាសធុនតូច និងមធ្យម អ្នកទិញ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីជួយឱ្យពាណិជ្ជកម្មដំណើរការទៅមុខបានយ៉ាងល្អប្រសើរ។

 

វិស័យកសិកម្មបានផ្តល់ការងារដល់ប្រជាជនកម្ពុជាប្រមាណ ២,៨ លាននាក់ និងបានចូលរួមចំណែកប្រមាណ ១៦% នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២៥។ ធនាគារ វីង នៅទីនេះដើម្បីធានាថា ឧបសគ្គផ្នែកហិរញ្ញវត្ថុនឹងមិនមែនជាអ្វីដែលរារាំងដល់ការអភិវឌ្ឍនៃវិស័យនេះឡើយ។

 

ម្ចាស់កសិធុរកិច្ចដែលចង់ស្វែងយល់បន្ថែមអំពីដំណោះស្រាយឥណទានរបស់ធនាគារ វីង អាចអញ្ជើញមកពិភាក្សាជាមួយទីប្រឹក្សាជំនាញរបស់ធនាគារ វីង បានគ្រប់ពេលវេល។ សូមអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយក៏បាននៅទូទាំងប្រទេស ឬចូលទៅកាន់គេហទំព័រ wingbank.com.kh តាមដានទំព័រហ្វេសប៊ុក (WingBankKH) ឬទូរស័ព្ទមកលេខ ០២៣ ៩៩៩ ៩៨៩ រួចទុកព័ត៌មានទំនាក់ទំនងរបស់លោកអ្នក ហើយយើងនឹងទាក់ទងទៅលោកអ្នកវិញភ្លាមៗ។

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026