ធនាគារ វីង គាំទ្រសកម្មភាពសុខមាលភាពសហគមន៍

ធនាគារ វីង រៀបចំកម្មវិធី​បរិច្ចាគ​ឈាម ពិព័រណ៍សុខភាព និងការដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលលំ​ហាត់​ប្រាណ​សម្រាប់​​​បុគ្គលិក។ ក្នុងឱកាសអបអរសាទរទិវាសុខភាពពិភពលោកឆ្នាំ ២០២៥ ធនាគារ វីង បានដឹកនាំបុគ្គលិកចូលរួមបរិច្ចាគឈាម ព្រមទាំងផ្តល់​ការពិគ្រោះ និង​ពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញនៅក្នុងពិព័រណ៍សុខភាព​ដោយ​ឥតគិតថ្លៃសេវា ហើយទន្ទឹមគ្នានេះ​ដែរ ក៏មាន​ការដាក់ឱ្យ​ដំណើរការនូវ​​មជ្ឈមណ្ឌលលំ​ហាត់ប្រាណដ៏ទំនើបសម្រាប់បុគ្គលិក ដែលស្ថិតក្នុងអគារធនាគារ វីងថៅវើ នៅចំកណ្តាលរាជធានីភ្នំពេញផងដែរ។ ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ធនាគារ វីង បានរៀបចំកម្មវិធី​បរិច្ចាគឈាម ដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យចូលរួមជួយសង្គ្រោះអ្នកជំងឺដែលត្រូវការព្យាបាលបន្ទាន់។ បណ្ឌិត Dmytro Kolechko អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា៖ “ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិករបស់យើងដែលមានសមានចិត្តចូលរួមដើម្បីសុខុមាលភាពសហគមន៍។ គ្រប់ដំណក់ឈាមដែលបានបរិច្ចាគ គឺជាពន្លឺនៃក្តីសង្ឃឹមដែលផ្តល់ជីវិតថ្មីដល់អ្នកដែលកំពុងត្រូវការ។” យោងតាមការ​ផ្សព្វផ្សាយរបស់​សារព័ត៌មានក្នុង​ស្រុក​កាលពី​ពេល​ថ្មីៗនេះ​បានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ​ មានអ្នក​ត្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ រៀងរាល់៥នាទីម្ដង។ជាក់ស្តែងនៅតាមមន្ទីរពេទ្យរដ្ឋក្នុងរាជធានីភ្នំពេញត្រូវការឈាមចន្លោះពី ៣០០ ទៅ ៣៥០ ប្លោកជារៀងរាល់ថ្ងៃ ហើយតម្រូវការឈាមនៅទូទាំងប្រទេសកើនដល់ប្រមាណ ១៤៣.១៤៣ ប្លោកក្នុងមួយថ្ងៃ។ យ៉ាងណាមិញមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគូសបញ្ជាក់ថាការផ្គត់ផ្គង់នេះអាចបំពេញតម្រូវការបានតែ ៧៥%ប៉ុណ្ណោះ ហេតុដូច្នេះកម្មវិធី​បរិច្ចាគឈាម​ដែលធនាគារ វីង រៀបចំឡើងនាពេលនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់ក្នុងការសង្គ្រោះអាយុជីវិត។ ក្រៅពីជំរុញ​ការបរិច្ចាគឈាម​ ធនាគារ វីង ក៏បានរៀបចំពិព័រណ៍សុខភាព ដើម្បីផ្តល់ឱកាសដល់បុគ្គលិកទទួលបានការពិគ្រោះយោបល់ដោយផ្ទាល់ជាមួយក្រុមគ្រូពេទ្យជំនាញមកពីស្ថាប័នថែទាំសុខភាពឈានមុខគេជាច្រើននៅកម្ពុជា។ បណ្ឌិត […]

ចេញផ្សាយនៅ: Apr 22, 2025

ធនាគារ វីង រៀបចំកម្មវិធី​បរិច្ចាគ​ឈាម ពិព័រណ៍សុខភាព និងការដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលលំ​ហាត់​ប្រាណ​សម្រាប់​​​បុគ្គលិក។

ក្នុងឱកាសអបអរសាទរទិវាសុខភាពពិភពលោកឆ្នាំ ២០២៥ ធនាគារ វីង បានដឹកនាំបុគ្គលិកចូលរួមបរិច្ចាគឈាម ព្រមទាំងផ្តល់​ការពិគ្រោះ និង​ពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញនៅក្នុងពិព័រណ៍សុខភាព​ដោយ​ឥតគិតថ្លៃសេវា ហើយទន្ទឹមគ្នានេះ​ដែរ ក៏មាន​ការដាក់ឱ្យ​ដំណើរការនូវ​​មជ្ឈមណ្ឌលលំ​ហាត់ប្រាណដ៏ទំនើបសម្រាប់បុគ្គលិក ដែលស្ថិតក្នុងអគារធនាគារ វីងថៅវើ នៅចំកណ្តាលរាជធានីភ្នំពេញផងដែរ។

ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ធនាគារ វីង បានរៀបចំកម្មវិធី​បរិច្ចាគឈាម ដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យចូលរួមជួយសង្គ្រោះអ្នកជំងឺដែលត្រូវការព្យាបាលបន្ទាន់។

បណ្ឌិត Dmytro Kolechko អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា៖ “ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិករបស់យើងដែលមានសមានចិត្តចូលរួមដើម្បីសុខុមាលភាពសហគមន៍។ គ្រប់ដំណក់ឈាមដែលបានបរិច្ចាគ គឺជាពន្លឺនៃក្តីសង្ឃឹមដែលផ្តល់ជីវិតថ្មីដល់អ្នកដែលកំពុងត្រូវការ។”

យោងតាមការ​ផ្សព្វផ្សាយរបស់​សារព័ត៌មានក្នុង​ស្រុក​កាលពី​ពេល​ថ្មីៗនេះ​បានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ​ មានអ្នក​ត្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ រៀងរាល់៥នាទីម្ដង។ជាក់ស្តែងនៅតាមមន្ទីរពេទ្យរដ្ឋក្នុងរាជធានីភ្នំពេញត្រូវការឈាមចន្លោះពី ៣០០ ទៅ ៣៥០ ប្លោកជារៀងរាល់ថ្ងៃ ហើយតម្រូវការឈាមនៅទូទាំងប្រទេសកើនដល់ប្រមាណ ១៤៣.១៤៣ ប្លោកក្នុងមួយថ្ងៃ។ យ៉ាងណាមិញមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគូសបញ្ជាក់ថាការផ្គត់ផ្គង់នេះអាចបំពេញតម្រូវការបានតែ ៧៥%ប៉ុណ្ណោះ ហេតុដូច្នេះកម្មវិធី​បរិច្ចាគឈាម​ដែលធនាគារ វីង រៀបចំឡើងនាពេលនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់ក្នុងការសង្គ្រោះអាយុជីវិត។

ក្រៅពីជំរុញ​ការបរិច្ចាគឈាម​ ធនាគារ វីង ក៏បានរៀបចំពិព័រណ៍សុខភាព ដើម្បីផ្តល់ឱកាសដល់បុគ្គលិកទទួលបានការពិគ្រោះយោបល់ដោយផ្ទាល់ជាមួយក្រុមគ្រូពេទ្យជំនាញមកពីស្ថាប័នថែទាំសុខភាពឈានមុខគេជាច្រើននៅកម្ពុជា។

បណ្ឌិត Kolechko បន្ថែមថា៖ “ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទាមទារឱ្យយើងធ្វើការងារ​ជាច្រើន ក៏ប៉ុន្តែការថែរក្សាសុខភាពរបស់យើងឱ្យល្អគឺជាកត្តាអាទិភាពមួយ​។​ តាមរយៈការតាមដានពិនិត្យសុខភាពជាប្រចាំ និងទទួលបាន​ការណែនាំពីអ្នកជំនាញ យើងអាចរកឃើញ ហើយអាចដោះស្រាយបញ្ហាសុខភាពបានទាន់ពេលវេលា​ ដើម្បីប្រាកដថាយើងមានសុខភាពរឹងមាំដើម្បី​ដោះស្រាយ​ការងា​ជាច្រើននៅក្នុងជីវិត។”

ការដាក់ឱ្យដំណើរការ​មជ្ឈមណ្ឌលលំ​ហាត់ប្រាណថ្មី

ជាផ្នែកមួយនៃចក្ខុវិស័យរបស់ខ្លួនក្នុងការបង្កើតបរិយាកាសការងារដែលមាន​ផាសុខ​ភាពសម្រាប់​បុគ្គលិក​ ធនាគារ វីង បានដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលលំ​ហាត់ប្រាណថ្មីនៅជាន់ទី៦នៃទីស្នាក់ការកណ្តាលរបស់ខ្លួន។ មជ្ឈមណ្ឌលលំ​ហាត់ប្រាណដ៏ទំនើបនេះ ផ្តល់ជូនបុគ្គលិកនូវការចូលហាត់ប្រាណដោយឥតគិតថ្លៃ ដោយ​បំពាក់នូវ​សម្ភារៈ​ប្រណីតៗ រួមជាមួយនឹងថ្នាក់យូហ្គាដ៏ស្រស់ស្រាយបន្ទាប់ពីបំពេញ​ការងារ​រួចរាល់​។

មជ្ឈមណ្ឌលហាត់ប្រាណនេះ ត្រូវបានរចនាឡើងដោយ​ផ្តោតលើ​​សោភ័ណភាព និងមុខងារជា​សំខាន់ៗ ដោយបានបំពាក់នូវម៉ាស៊ីនហាត់ប្រាណទំនើប ឧបករណ៍សម្រាប់​ហ្វឹកហាត់កម្លាំង និងស្ទូឌីយោយូហ្គាដ៏មនោរម្យ​​ដែល​អាចមើលឃើញទិដ្ឋភាពស្រស់ស្អាតនៃទីក្រុងភ្នំពេញថែមទៀតផង។

​មជ្ឈមណ្ឌលហាត់ប្រាណនេះមាន​នូវ​ទូសម្រាប់ទុកដាក់សម្ភារៈធំទូលាយ បន្ទប់ទឹកស្អាត និងកន្លែងសម្រាកដ៏កក់ក្ដៅ ទីនេះ​បានក្លាយ​ជា​កន្លែងហាត់ប្រាណដ៏ទាក់ទាញ។ ដោយមានពន្លឺធម្មជាតិជះចូលទៅក្នុងអគារគ្រប់គ្រាន់ ក៏ដូច​ជា​ពណ៌ស្រាលស្រទន់ អមដោយការតុបតែងប្រកបដោយ​ភាព​ទាក់ទាញ មជ្ឈ​មណ្ឌលនេះ​បាន​​ជំរុញលើកទឹកចិត្តបុគ្គលិកទាំងអស់ឱ្យ​គិតគូ​លើសុខភាពរបស់ពួកគេកាន់តែខ្លាំង​។

លើសពីកន្លែងធ្វើការ

អគារធនាគារ វីងថៅវើ ក៏មានការ​ផ្តល់ជូន​ជាច្រើនថែម​ទៀត​ ដែលជួយ​លើក​កម្ពស់​បរិយកាសការងារប្រចាំថ្ងៃរបស់​បុគ្គលិក​។ ទាំងនេះរួមមានហាងកាហ្វេ Coffee Hub ចំនួនពីរកន្លែង ដោយមានមួយនៅ​ជាន់ផ្ទាល់ដី និងមួយទៀតស្ថិតនៅជាន់ខាងលើ ព្រមទាំងមានអាហារដ្ឋានដែលផ្តល់ជូននូវអាហារឆ្ងាញ់ៗជាច្រើនជម្រើស ហើយមានតម្លៃសមរម្យ។

ជាន់នីមួយៗនៃអាគារនេះមានបន្ទប់ផ្ទះបាយ និងកន្លែងសម្រាក ដើម្បីផ្តល់នូវភាពងាយស្រួល និងផាសុកភាពសម្រាប់បុគ្គលិកទាំងអស់ពេញមួយថ្ងៃ។

ដោយបច្ចុប្បន្នមានបុគ្គលិកបម្រើការងារនៅទូទាំងប្រទេសជាង ៣.០០០នាក់ ដែលក្នុងនោះប្រហែល ៤០% គឺជាបុគ្គលិកស្ត្រី ធនាគារ វីង បានបង្កើតសហគមន៍ចម្រុះ និងប្រកបដោយថាមពល។

ធនាគារ វីង បានយកចិត្តទុកដាក់លើការវិនិយោគអភិវឌ្ឍសមត្ថភាពបុគ្គលិកតាមរយៈកម្មវិធីបណ្តុះ​បណ្តាលយ៉ាង​ទូលំទូលាយដែលមានគោលបំណងបំពាក់បំប៉នបុគ្គលិកនូវជំនាញដែលពួកគេត្រូវការដើម្បីទទួលបានភាពរីកចម្រើនប្រកបដោយវិជ្ជាជីវៈ។

ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៥ ធនាគារ វីង បានផ្តល់ការ​បណ្តុះបណ្តាលចំនួន ១១៥ វគ្គ​ ដែលជួយលើកកម្ពស់សមត្ថភាព បុគ្គលិកជិត២.០០០នាក់ ដើម្បីពង្រីកជំនាញរបស់ពួកគេ ក៏ដូចជាជំរុញឱ្យធនាគារ​​ វីង បន្តនូវភាពបានជោគជ័យដ៏រឹងមាំ៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026