ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

ក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិ ធនាគារ វីង បានរៀបចំកម្មវិធីសុខភាព និងសុខុមាលភាព ដើម្បីលើកកម្ពស់សុខុមាលភាពបុគ្គលិកស្ត្រី តាមរយៈកិច្ចពិភាក្សាជាមួយអ្នកជំនាញអំពីការបង្ការជំងឺ​ និងថែទាំ​សុខភាពទូទៅ។

 

បណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា៖ «ស្ត្រីគឺជាកម្លាំងចលករក្នុងការជំរុញនវានុវត្តន៍ ភាពធន់ និងការផ្លាស់ប្តូរវិជ្ជមានក្នុងគ្រប់វិស័យនៃសង្គម។ នៅធនាគារ វីង យើងផ្ដល់តម្លៃខ្ពស់បំផុតចំពោះសក្ដានុពលដែលពួកគាត់​បាននាំមកជូនក្រុមការងារ និងសហគមន៍របស់យើង។ កម្មវិធីថែទាំសុខភាពនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការធានាថាបុគ្គលិកស្ត្រីទាំងអស់ ទទួលបានចំណេះដឹង និងការគាំទ្រចាំបាច់ ដើម្បីអាច​ផ្តល់​អាទិភា​ព​លើសុខុមាលភាពផ្ទាល់ខ្លួន ព្រោះភាពរឹងមាំរបស់ពួកគាត់​ គឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់ធនាគារ វីង»

 

កម្មវិធីអបអរសាទរទិវានារីអន្តរជាតិនេះ បានផ្ដល់នូវចំណេះដឹង និងវិធីសាស្ត្រថែទាំសុខភាព ដែលរៀបចំឡើងយ៉ាងពិសេសដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ស្ត្រីក្នុងវិស័យការងារ។ តាមរយៈកម្មវិធីនេះ អ្នកចូលរួមអាចពិគ្រោះយោបល់ដោយផ្ទាល់ជាមួយអ្នកជំនាញវេជ្ជសាស្ត្រ ដើម្បីទទួលបានការណែនាំ និងដំបូន្មានក្នុងការថែរក្សាសុខភាព ក៏ដូចជារបៀបរស់នៅប្រកបដោយ​ផាសុកភាព​។

 

ធនាគារ វីង បានសហការជាមួយមជ្ឈមណ្ឌលសុខុមាលភាព Royal Group Wellness Center, មន្ទីរពេទ្យអន្តរជាតិអូរៀនដា, មន្ទីរពហុព្យាបាល Sing Specialist និងមន្ទីរពេទ្យ Intercare ដើម្បីរៀបចំកម្មវិធី​ស្ដីអំពីប្រធានបទសំខាន់ៗ​ទាក់​ទង​នឹង​សុខភាពស្ត្រី ។ ក្នុងឱកាសនោះ អ្នកជំនាញបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពិនិត្យសុខភាពដើម្បីបង្ការជំងឺ​នានា​ ការពិនិត្យ​រកឃើញជំងឺតាំងពីដំណាក់កាលដំបូង និងការថែទាំសុខភាពតាមរបៀបរស់នៅប្រចាំថ្ងៃដែលជួយជំរុញឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងលើសុខុមាលភាពផ្ទាល់ខ្លួន។

 

ស្ត្រីគឺជាផ្នែក​ដ៏សំខាន់នៃ​កម្លាំង​ចលករ​របស់ធនាគារ វីង ដែល​កំពុង​​បំពេញ​ការងារ​នៅ​ពេញ​ផ្ទៃ​ប្រទេស។ បច្ចុប្បន្ន បុគ្គលិកស្ត្រីមានចំនួនជិត ៤០% នៃបុគ្គលិកសរុប ដោយកំពុងបម្រើការងារក្នុងតួនាទីសំខាន់ៗជាច្រើនក្នុងផ្នែក​ដឹកនាំ បច្ចេកវិទ្យា និងប្រតិបត្តិការជាដើម។

 

លើសពីនេះ ស្ត្រីមានចំនួនរហូតដល់ជាង ៨០% នៃបណ្តាញភ្នាក់ងារធនាគារ វីង សរុបជាង ១២.០០០ នាក់ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនលទ្ធភាពប្រើប្រាស់សេវាហិរញ្ញវត្ថុដល់ប្រជាជនក្នុងសហគមន៍។

 

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សុខុមាលភាពបុគ្គលិកឱ្យកាន់តែប្រសើរឡើង កាលពីឆ្នាំមុន ធនាគារ វីង ក៏​បានសម្ពោធមជ្ឈមណ្ឌលហាត់ប្រាណថ្មីមួយនៅទីស្នាក់ការកណ្តាលរបស់ខ្លួន ដោយអនុញ្ញាតឱ្យបុគ្គលិកទាំងអស់អាចមកហាត់ប្រាណ និងចូលរួមថ្នាក់យូហ្គាក្រោយម៉ោងធ្វើការដោយឥតគិតថ្លៃ។ មជ្ឈមណ្ឌលនេះបំពាក់ដោយឧបករណ៍ទំនើបៗសម្រាប់ការពង្រឹងសុខភាព និងកម្លាំងពលំ​ ព្រមទាំងមានកន្លែង​ហាត់​យូហ្គា ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ ចំពោះសុខុមាលភាពគ្រប់ជ្រុងជ្រោយនៅក្នុងកន្លែងធ្វើការ។

 

ធនាគារ វីង បន្តយកចិត្តទុកដាក់លើសមភាពយេនឌ័រ ការរីកចម្រើនក្នុងអាជីពការងារ និងសុខុមាលភាពនៅកន្លែងធ្វើការ តាមរយៈគោលនយោបាយជាក់លាក់ និងគំនិតផ្ដួចផ្ដើមនានាជាបន្តបន្ទាប់។ កម្មវិធីថែទាំសុខភាពក្នុងឱកាសទិវានារីអន្តរជាតិនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការលើកកម្ពស់បរិយាកាសការងារប្រកបដោយការគាំទ្រ និងបរិយាបន្ន ដើម្បីជំរុញភាពចម្រុះ ព្រមទាំងសុខុមាលភាពរបស់បុគ្គលិកគ្រប់រូប

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង ផ្តល់កម្ចីគ្មានទ្រព្យធានារហូតដល់ ២០ម៉ឺនដុល្លារ ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាសមស្របនឹងអាកាសធាតុក្នុងវិស័យកសិកម្ម

គម្រោងហិរញ្ញប្បទាននេះនឹងជួយពង្រឹងសមត្ថភាពកសិករក្នុងការធ្វើកសិកម្មឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឱ្យក្លាយជាសក្តានុពលនៃការរីកចម្រើនប្រកបដោយចីរភាព។

ចេញផ្សាយនៅ: Apr 30, 2026

អានរហ័ស

អគ្គនាយកធនាគារ វីង ចូលរួមចែករំលែកទស្សនវិស័យ ក្នុងចំណោមថ្នាក់ដឹកនាំអន្តរជាតិឆ្នើម សម្រាប់ឆ្នាំ២០២៦

កម្រងអត្ថបទពិសេសនេះ បានចងក្រងនូវទស្សនវិស័យរបស់ថ្នាក់ដឹកនាំស្ថាប័នឆ្នើម តំណាងឱ្យវិស័យ​ឯកជនសំខាន់ៗ ដើម្បីចូលរួមលើកកម្ពស់វឌ្ឍនភាពនៃបរិយាកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Apr 27, 2026

អានរហ័ស

សង្ក្រាន្តឆ្នាំនេះ នៅភ្នំពេញ និងសៀមរាប ទៅណាក៏ជួប វីង ដែរ

មកលេងស្តង់ វីង បានកម្មវិធីកម្សាន្ត បានទាំងសប្បាយរីករាយ បានទាំងចំណេះដឹងហិរញ្ញវត្ថុ។

ចេញផ្សាយនៅ: Apr 13, 2026