ធនាគារ វីង គាំទ្រកម្មវិធីរត់ដើម្បីមូលនិធិគន្ធបុប្ផា

បរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្គ្រោះជីវិតកុមារ

ចេញផ្សាយនៅ: Dec 23, 2025

សួនអេកូ ផាក បានប្រែក្លាយជាទីកន្លែងដ៏អ៊ូអរមួយ ខណៈដែលប្រជាពលរដ្ឋដែលរស់នៅទីនោះ​ ក្រុមគ្រួសារជា​ច្រើន​ បុគ្គលិករបស់​ស្ថាប័ននានា​ ព្រមទាំង​អ្នករត់ជាង ១.៤០០ នាក់ បានជួបជុំគ្នាយ៉ាងច្រើនកុះករ ក្នុងកម្មវិធី «៣០០០ ជំហានសម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា»

 

រៀបចំឡើងដោយក្រុមហ៊ុន ប៉េង ហួត គ្រុប ព្រមទាំង​មាន​ធនាគារ វីង ជាអ្នកគាំទ្រដ៏សំខាន់មួយនោះ​ យុទ្ធនាការប្រចាំឆ្នាំនេះបានប្រមូលផ្តុំប្រជាជន​ដើម្បី​បំពេញ​បេសកកម្មរួមគ្នាមួយ គឺការ​លើកកម្ពស់ការថែទាំសុខភាពកុមារកម្ពុជាដោយឥតគិតថ្លៃ និងផ្សព្វផ្សាយស្មារតីសប្បុរសធម៌ឱ្យកាន់តែទូលំទូលាយក្នុងសង្គម។

 

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានមានប្រសាសន៍ថា៖ «កុមារគ្រប់រូបសមនឹងទទួលបានឱកាសរីក​ចម្រើន​ធំធាត់​ដោយមានសុខភាពល្អ។ នៅធនាគារ វីង យើងតែងតែ​គាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដែលជួយឱ្យ​​កុមារទទួល​បាន​នូវ​សេវា​សុខភាពប្រកបដោយគុណភាព និង​ឥតគិតថ្លៃ ព្រោះថាកុមារមានសុខភាពល្អមានន័យថា​អនាគតនៃប្រទេសកម្ពុជាក៏កាន់តែរឹងមាំ​ផងដែរ»

 

បន្ទាប់​ពីសំឡេងកញ្ចែបានបន្លឺឡើង អ្នករត់ដែលអ្នក​ខ្លះចូលរួមជាលក្ខណៈក្រុមគ្រួសារ បានចាប់ផ្ដើមចេញដំណើរ​ប្រកបដោយស្នាមញញឹមនាពេលល្ងាចនៃថ្ងៃ​ចុង​សប្តាហ៍​​ដែលមានខ្យល់បក់រំភើយ។ រាល់ជំហានដែលពួកគេបានបោះទៅមុខ គឺជាការចូលរួមចំណែកដ៏មានអត្ថន័យ ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតកុមាររបស់មន្ទីរពេទ្យគន្ធបុប្ផា។

 

ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យគន្ធបុប្ផា បាន​ជួយ​សង្គ្រោះ​អាយុជី​វិត​កុមារ​ជា​ច្រើននាក់​ ។ ជាក់ស្តែង ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ មន្ទីរពេទ្យបានផ្តល់ការ​ពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ ចំនួនជាង៥០៣.០០០ នាក់ ទទួលកុមារចូលសម្រាកព្យាបាលក្នុងស្ថានភាពធ្ងន់ធ្ងរចំនួនជាង​ ៩៦.០០០ នាក់ ធ្វើការវះកាត់ចំនួនជាង ១៦.០០០ នាក់ និងផ្តល់សេវាសម្ភពបានជិត ៩.៥០០ នាក់ ហើយ​នេះបានសបញ្ជាក់ថា ការចូលរួមគាំទ្រពីសាធារណជន​ចំពោះ​មន្ទីរពេទ្យ​នេះ ពិត​ជា​មានសារសំខាន់​ចំពោះ​ជី​វិត​នៃ​ក្រុមគ្រួសារជាច្រើន​នៅទូទាំងប្រទេសកម្ពុជា។

 

គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ មានស្ត្រីមានផ្ទៃពោះ និងកុមារសរុបចំនួន ២៩៥ នាក់ មកពីគ្រួសារភៀសសឹកដោយសារជម្លោះព្រំដែន និងគ្រួសាររបស់យុទ្ធជនដែលកំពុងឈរជើងការពារមាតុភូមិ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្ត​សៀមរាប។ ក្នុងនោះ រួមមានស្ត្រីមានផ្ទៃពោះចំនួន ៨៧ នាក់ ដែលត្រៀមសម្រាលបុត្រ និងកុមារចំនួន ២០៦ នាក់។

 

សាធារណជន ដែលចង់​ចូលរួមគាំទ្រសេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់​កុមារកម្ពុជា  អាចបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា បានយ៉ាងងាយស្រួលតាមរយៈអេប Wing Bank។ ដើម្បីបរិច្ចាគ សូមចូលទៅកាន់មុខងារ “ទូទាត់វិក្កយបត្រ” រួចចុចលើ “អំណោយ​និងសប្បុរសធម៌” និងជ្រើសរើស “Cambodia Kantha Bopha Foundation”។ វិភាគទានទាំង​នេះ​ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព​ដល់កុមារនៅទូទាំងប្រទេស។

 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

តំណាងធនាគារ វីង លោក សុខ ឡេង ចែករំលែកចក្ខុវិស័យអំពីកំណើនប្រកបដោយចីរភាព ក្នុងវេទិកាធុរកិច្ច របស់ Bloomberg នៅប្រទេសសិង្ហបុរី

តាមរយៈការជួបសំណេះសំណាលជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី និងថ្នាក់ដឹកនាំធុរកិច្ចក្នុងតំបន់ លោក សុខ ឡេង បានបង្ហាញពីឆន្ទៈរបស់ធនាគារ វីង ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុស្តង់ដាអន្តរជាតិ ដែលគាំទ្រដល់អាជីវកម្មនានាក្នុងការវិនិយោគ ធ្វើពាណិជ្ជកម្ម និងរីកចម្រើនប្រកបដោយទំនុកចិត្តនៅកម្ពុជា។

ចេញផ្សាយនៅ: Jul 29, 2026

អានរហ័ស

ដំបូងគេនៅកម្ពុជា! ធនាគារ វីង នាំយកសេវាកម្ម TV360 របស់មិត្តហ្វូន មកកាន់ WingFlex

ជាធនាគារដំបូងគេនៅកម្ពុជាដែលអនុញ្ញាតឱ្យអតិថិជនទាំងអស់អាចភ្ជាប់កញ្ចប់សេវា TV360 របស់ Metfone និងទូទាត់ប្រាក់ដោយឥតគិតថ្លៃសេវាតាមអេប​ Wing Bank។

ចេញផ្សាយនៅ: Jul 24, 2026

អានរហ័ស

ធនាគារ វីង ក្លាយជាដៃគូធនាគារផ្តាច់មុខរបស់សមាគមសណ្ឋាគារកម្ពុជា

ភាពជាដៃគូនេះផ្តល់ជូនកញ្ចប់សេវាបើកប្រាក់បៀវត្ស និងសេវាធនាគារសាជីវកម្មពិសេសសម្រាប់សមាជិកសមាគមសណ្ឋាគារកម្ពុជា ដើម្បីគាំទ្រដល់ប្រតិបត្តិការ និងបុគ្គលិកក្នុងវិស័យបដិសណ្ឋារកិច្ចជាមួយនឹងសេវាហិរញ្ញវត្ថុសម្បូរបែប។

ចេញផ្សាយនៅ: Jul 06, 2026