វីង បានឈានដល់វ័យ 18ឆ្នាំ

ក្នុងឱកាសគម្រប់ខួប 18ឆ្នាំ វីង ក្រឡេកមើលដំណើររបស់ខ្លួន ដែលបានរីកចម្រើនឡើងជាមួយទំនុកចិត្ត និងការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការនាំសេវាហិរញ្ញវត្ថុឱ្យកាន់តែខិតជិតប្រជាជនកម្ពុជា។

ចេញផ្សាយនៅ: Aug 20, 2026

18ឆ្នាំមកនេះ បានឆ្លងកាត់នូវបទពិសោធជាច្រើន។ 

 

សម្រាប់ការយល់ឃើញពីសាធារណជនទូទៅ នេះគឺជាដំណាក់កាលផ្លាស់ប្តូរដ៏សំខាន់មួយ។ វាជាពេលវេលាដែលឆ្លងកាត់ការកសាងទំនុកចិត្តកាន់តែរឹងមាំ យល់ច្បាស់ពីការទទួលខុសត្រូវ ហើយអនាគតក៏លែងជាការរង់ចាំអ្វីមួយឱ្យមកដល់នោះឡើយ តែត្រូវចាប់យកឱកាសកសាងគ្រឹះនៃគោលដៅឱ្យកាន់ប្រសើរឡើង។ 

 

ឆ្នាំនេះ វីង ក៏បានឈានចូលដំណាក់កាលដ៏សំខាន់នោះដែរ។ 

 

កាលពី 18 ឆ្នាំមុន វីង បានចាប់ផ្តើមជាមួយបេសកកម្មដ៏សាមញ្ញមួយ គឺធ្វើយ៉ាងណាឱ្យសេវាហិរញ្ញវត្ថុកាន់តែងាយស្រួលទទួលបាន និងកាន់តែសមស្របនឹងជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងសហគមន៍។ ក្នុងពេលដែលប្រជាជនកម្ពុជាជាច្រើននៅតែពិបាកក្នុងការទទួលបានសេវា ធនាគារ វីង បានបោះជំហានឆ្ពោះទៅមុខ នាំយកសេវាហិរញ្ញវត្ថុឱ្យទៅដល់គ្រប់ទីកន្លែងដែលប្រជាជនរស់នៅ ប្រកបមុខរបរ និងកសាងអនាគតរបស់ពួកគេ។ 

 

ពីសេវាផ្ទេរប្រាក់តាមទូរសព្ទចល័តឈានមុខគេរបស់កម្ពុជា វីង បានវិវឌ្ឍខ្លួន និងរីកចម្រើនជាបន្តបន្ទាប់ក្នុងរយៈពេលជិតពីរទសវត្សរ៍ រហូតក្លាយជាធនាគារពាណិជ្ជឈានមុខមួយនៅក្នុងប្រទេសកម្ពុជា។ សព្វថ្ងៃ វីង កំពុងបម្រើដល់អតិថិជនរាប់លាននាក់ទូទាំងប្រទេស តាមរយៈប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ និងទូលំទូលាយ ដែលរួមមានសាខាធនាគារ, ភ្នាក់ងារធនាគារ វីង, ភ្នាក់ងារ វីងម៉ាស្ទ័រ, ដៃគូអាជីវករ, បណ្តាញឌីជីថល, ដៃគូអាជីវកម្ម, ព្រមទាំងផលិតផល និងដំណោះស្រាយហិរញ្ញវត្ថុជាច្រើនដែលត្រូវបានពង្រីកខ្លួនជាបន្តបន្ទាប់ដើម្បីគាំទ្រដល់អតិថិជនទូទៅ ក្រុមគ្រួសារ អាជីវកម្ម និងសហគមន៍នៅទូទាំងប្រទេសកម្ពុជា។ 

 

ប៉ុន្តែដំណើរ 18 ឆ្នាំមកនេះ មិនគ្រាន់តែជាកំណត់ត្រានៃការរីកចម្រើនប៉ុណ្ណោះទេ តែវាគឺជាសក្ខីភាពនៃ ការទទួលខុសត្រូវ យ៉ាងពិតប្រាកដ។  

 

 

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ  អគ្គនាយក ធនាគារ វីង បានលើកឡើងថា៖ “ការឈានចូលឆ្នាំទី 18 គឺជារបត់ដ៏មានអត្ថន័យបំផុតមួយ ព្រោះវាផ្តល់ឱកាសឱ្យយើងក្រឡេកមើលការវិវឌ្ឍរបស់ វីង ស្របពេលជាមួយនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជា។ យើងបានចាប់ផ្តើមដោយការដោះស្រាយបញ្ហាសំខាន់មួយ គឺធ្វើឱ្យមនុស្សគ្រប់គ្នាអាចទទួលបានសេវាហិរញ្ញវត្ថុកាន់តែងាយស្រួល។ ថ្ងៃនេះ ការទទួលខុសត្រូវរបស់យើងកាន់តែធំទូលាយជាងមុន។ យើងក៏កំពុងបម្រើអតិថិជន អាជីវកម្ម និងសហគមន៍រាប់លាននាក់នៅទូទាំងប្រទេស ហើយតួនាទីរបស់យើងក៏បន្តកើនឡើង ស្របតាមតម្រូវការហិរញ្ញវត្ថុរបស់កម្ពុជាដែលកំពុងវិវឌ្ឍជារៀងរាល់ថ្ងៃ។ គោលដៅរបស់យើងពេលនេះ មិនមែនគ្រាន់តែពង្រីកធនាគារឱ្យធំធាត់ប៉ុណ្ណោះទេ យើងនៅតែបន្តកសាងប្រព័ន្ធហិរញ្ញវត្ថុមួយដែលកាន់តែរឹងមាំ ងាយស្រួលប្រើប្រាស់ ហើយអាចឆ្លើយតបទៅនឹងតម្រូវការនាពេលអនាគតទៀតផង។ 

 

ហើយទំនួលខុសត្រូវកាន់តែរីកធំធាត់នេះ ក៏ដើរទន្ទឹមគ្នានឹងតួនាទីដែលកាន់តែទូលំទូលាយ និងការរីកចម្រើនជាបន្តបន្ទាប់របស់ វីង។  

 

តួយ៉ាង នៅក្នុងឆ្នាំ 2025 ទ្រព្យសកម្មសរុបរបស់ធនាគារ វីង បានកើនដល់ 3,65 ពាន់លានដុល្លារអាមេរិក ខណៈប្រាក់បញ្ញើរបស់អតិថិជនបានកើនលើស 3 ពាន់លានដុល្លារអាមេរិក ហើយផលប័ត្រឥណទានបានកើនដល់ 2,23 ពាន់លានដុល្លារអាមេរិក។ សព្វថ្ងៃនេះ អតិថិជនកំពុងទទួលបានសេវាកម្មយ៉ាងរលូនតាមរយៈសាខាធនាគារចំនួន 27 ទីតាំង, ភ្នាក់ងារធនាគារ វីង ជាង 12,000 កន្លែង, ភ្នាក់ងារ​វីង ម៉ាស្ទ័រ 200 កន្លែង និងបណ្តាញឌីជីថលដែលផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុជាង 100 មុខងារ។​ 

 

ទន្ទឹមនឹងការពង្រីកបណ្តាញសេវាហិរញ្ញវត្ថុនៅតាមទីតាំងផ្ទាល់ និងប្រព័ន្ធឌីជីថល វីង ក៏បន្តពង្រីកបណ្តាញដៃគូរបស់ខ្លួន ដែលមានទាំងអាជីវករ ដៃគូទូទាត់ អាជីវកម្ម និងស្ថាប័នជាច្រើនផ្សេងទៀត ដើម្បីបង្កើតជាជម្រើស និងទីកន្លែងកាន់តែច្រើន ឱ្យអតិថិជនអាចទទួលបានសេវាហិរញ្ញវត្ថុយ៉ាងរលូននៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។​ 

 

យ៉ាងណាមិញ តួលេខដ៏គួរឱ្យកត់សម្គាល់ទាំងនេះ គ្រាន់តែជាផ្នែកមួយនៃសាច់រឿងទាំងមូលប៉ុណ្ណោះ។ 

 

ក្នុងរយៈពេល 18 ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាយើងបានផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងច្រើន។ សេដ្ឋកិច្ចជាតិកាន់តែរឹងមាំ បច្ចេកវិទ្យាឌីជីថលបានក្លាយជាចំណែកមួយដែលមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃ។ ចំណែកឯអតិថិជនវិញ ក៏មានទំនាក់ទំនងគ្នាកាន់តែទូលំទូលាយ ទទួលបានព័ត៌មានកាន់តែរហ័ស និងមានការរំពឹងទុកកាន់តែខ្ពស់ថា សេវាហិរញ្ញវត្ថុគួរតែអាចជួយឱ្យពួកគេអាចសម្រេចគោលដៅរបស់ខ្លួនបានកាន់តែងាយស្រួល។  

 

ដំណើររបស់ វីង ក៏បានវិវឌ្ឍខ្លួនស្របគ្នាជាមួយនឹងការផ្លាស់ប្តូរទាំងនោះផងដែរ។ 

 

ផ្តើមចេញពីសេវាផ្ទេរប្រាក់ ពេលនេះ វីង បានក្លាយជាធនាគារដែលគាំទ្ររាល់គ្រប់តម្រូវការហិរញ្ញវត្ថុ 

របស់មនុស្សគ្រប់រូប មិនថាការបើកគណនីដំបូង ការសន្សំប្រាក់ កម្ចីប្រាក់ ទូទាត់ឌីជីថល បើកប្រាក់ខែ ពង្រីកអាជីវកម្ម ឬការរៀបចំផែនការអនាគតនោះឡើយ។ 

 

ការឈានចូលដល់វ័យ 18 ឆ្នាំ ត្រូវបានគេចាត់ទុកថាជាការឈានដល់ភាពវ័យដែលចាប់ផ្តើមមានភាពចាស់ទុំ។  

 

ប៉ុន្តែសម្រាប់ វីង វ័យ 18 ឆ្នាំនេះ មានអត្ថន័យលើសពីនេះទៅទៀត។ 

 

វាជាការរំឭកថា ភាពចាស់ទុំមិនមែនមានន័យថា ឈប់ផ្លាស់ប្តូរ ឬពេញចិត្តនឹងអ្វីដែលសម្រេចបានហើយនោះទេ។ ផ្ទុយទៅវិញ វាគឺជាការបន្តរីកចម្រើនទៅមុខជានិច្ច ហើយនៅតែរក្សាយ៉ាងខ្ជាប់ខ្ជួននូវគោលដៅដើម ដែលជាកម្លាំងជំរុញឱ្យមានដំណើរមួយនេះតាំងពីថ្ងៃដំបូង។ 

 

បេសកកម្មតាំងពីដំបូងនោះគឺ ការនាំយកសេវាហិរញ្ញវត្ថុឱ្យកាន់តែខិតជិតប្រជាជនដែលត្រូវការបំផុត។ 

 

វិធីសាស្ត្រដែល វីង បំពេញគោលដៅមួយនេះ ពិតជាមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេល 18 ឆ្នាំមកនេះ។ 

 

ប៉ុន្តែគោលដៅស្នូលមួយនេះ មិនដែលប្រែប្រួលឡើយ។ 

 

នៅពេលដែល វីង បោះជំហានចូលដល់វ័យដ៏រឹងមាំមួយ មិនមែនគ្រាន់តែក្រឡេកមើលថា វីងបានធ្វើដំណើរមកដល់ណាហើយនោះទេ ប៉ុន្តែគឺការមើលការសម្លឹងឆ្ពោះទៅមុខថា ពីទីនេះតទៅ វីង អាចបន្តរួមចំណែកឱ្យកម្ពុជាឈានទៅមុខបានប៉ុណ្ណាទៀត៕  

 

អំពីអត្ថបទពិសេសនេះ  

 

“វីង ឈានដល់វ័យ 18ឆ្នាំ”  ស្ថិតក្នុងចំណោមអត្ថបទពិសេសទាំង 4 វគ្គ ដែលរៀបចំឡើងដើម្បីអបអរសាទរខួប 18 ឆ្នាំរបស់ធនាគារ វីង។ តាមរយៈអត្ថបទទាំង 4 នេះ នឹងនាំអ្នកអានក្រឡេកមើលដំណើររបស់ វីង ការច្នៃប្រឌិត ទំនុកចិត្ត និងគោលដៅ ដែលបានធ្វើឱ្យធនាគារ វីង ឈរជើងយ៉ាងរឹងមាំដូចសព្វថ្ងៃ និងកំពុងបន្តបើកជំពូកថ្មីរួមគ្នាកសាងភាពរីកចម្រើនជាមួយប្រទេសកម្ពុជា។  

 

សូមអានភាគបន្ទាប់ 

 

វគ្គទី 2៖ 18 យ៉ាងដែល វីង បានផ្លាស់ប្តូរការប្រើប្រាស់សេវាធនាគារប្រចាំថ្ងៃ 

ក្នុងរយៈពេល 18 ឆ្នាំមកនេះ វីង បានធ្វើឱ្យសេវាធនាគារកាន់តែខិតជិត កាន់តែងាយស្រួល កាន់តែមានសុវត្ថិភាព និងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ជីវិតប្រចាំថ្ងៃ។ នៅក្នុងអត្ថបទបន្ទាប់ នឹងនាំអ្នកអានស្វែងយល់ពីរបៀបដែលការផ្លាស់ប្តូរប្រចាំថ្ងៃទាំងនេះចូលរួមកែប្រែរបៀបប្រើប្រាស់សេវាធនាគារ របស់ប្រជាជនកម្ពុជាមានការប្រែប្រួលយ៉ាងដូចម្តេចក្នុងជីវិតប្រចាំថ្ងៃ។ 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ចំណេញកាន់តែច្រើន! ធនាគារ វីង ផ្តល់ជូនសេវាផ្ទេរប្រាក់អន្តរជាតិ ឥតគិតថ្លៃសេវា

ការផ្ទេរ និងទទួលប្រាក់ឆ្លងដែន ឥឡូវនេះកាន់តែងាយស្រួល និងឥតគិតថ្លៃ ជាមួយធនាគារ វីង។

ចេញផ្សាយនៅ: Sep 17, 2026

អានរហ័ស

សេចក្តីជូនដំណឹងស្តីពីការបិទគណនីធនាគារ វីង

ធនាគារ វីង នឹងចាប់ផ្តើមបិទគណនីមួយចំនួន ដើម្បីបន្តរក្សាប្រព័ន្ធធនាគារឱ្យមានសុវត្ថិភាព ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាពព័ត៌មាន។

ចេញផ្សាយនៅ: Sep 15, 2026

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026