វីងពង្រីកសេវាកម្មផ្ទេរប្រាក់អន្តរជាតិទៅកាន់ប្រទេសថៃ

បន្ទាប់ពីដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ទៅក្រៅប្រទេស ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានពង្រីកសេវាកម្មផ្ទេរប្រាក់អន្តរជាតិទៅកាន់ប្រទេសថៃ  រយៈដៃគូសហការផ្ទេរប្រាក់របស់ខ្លួន គឺក្រុមហ៊ុន ឌី ម៉ាន់នី។ ការដាក់ឲ្យដំណើរការសេវាកម្មថ្មីនេះ គឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ របស់ ក្រុមហ៊ុន ឌី ម៉ាន់នី សម្រាប់សេវាកម្មទទួលប្រាក់ដែលផ្ទេរពីប្រទេសកម្ពុជា។ សេវាកម្មថ្មីនេះត្រូវបានគេរំពឹងថានឹង ផ្តល់ជាលទ្ធភាពជាច្រើនសម្រាប់បុគ្គល និងម្ចាស់អាជីវកម្មជាជនជាតិថៃ ដែលបើកដំណើរការអាជីវកម្មរបស់ពួកគេ និងមានតម្រូវការក្នុងការការផ្ញើប្រាក់ទៅវិញទៅមករវាងប្រទេសថៃនិងកម្ពុជា។ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា ការចាប់ផ្តើមសេវាកម្មថ្មីនេះ គឺជា​ជោគជ័យ​មួយទៀតនៅក្នុងប្រវត្តិសាស្ត្រនៃសេវាផ្ទេរប្រាក់អន្តរជាតិ ហើយវាក៏បានបង្ហាញថា អតិថិជនវីងអាចធ្វើប្រតិបត្តិការរឹតតែច្រើនឡើងៗ តាមរយៈកម្មវិធីស្មាតហ្វូនវីង ដែលមានលទ្ធភាពផ្សារភ្ជាប់អ្នកប្រើប្រាស់ទាំងអស់នៅកម្ពុជា ទៅផ្នែកផ្សេងៗនៃពិភពលោក។ ។ លោក ម៉ាឡូឡូស មានប្រសាសន៍បន្តទៀតថា “តាមរយៈភាពងាយស្រួលនៃកម្មវិធីស្មាតហ្វូនវីង ប្រជាជនកម្ពុជា ក៏ដូចជាអ្នកជំនាញដែលរស់នៅក្នុងប្រទេសនឹងអាចផ្ទេរប្រាក់ទៅប្រទេសថៃ ភ្លាមៗ ហើយអ្នកទទួលនឹងអាចដកប្រាក់បាននៅតាមសាខាណាមួយរបស់ Sawadeeshop ក៏ដូចជាធនាគារដៃគូទាំង៣១ របស់ក្រុមហ៊ុន ឌី ម៉ាន់នី នៅក្នុងប្រទេសថៃ។ លោក Aswin Phlapongphanich នាយកប្រតិបត្តិក្រុមហ៊ុន Sawasdeeshop តំណាងក្រុមហ៊ុន ឌី […]

ចេញផ្សាយនៅ: May 08, 2019

បន្ទាប់ពីដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ទៅក្រៅប្រទេស ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានពង្រីកសេវាកម្មផ្ទេរប្រាក់អន្តរជាតិទៅកាន់ប្រទេសថៃ  រយៈដៃគូសហការផ្ទេរប្រាក់របស់ខ្លួន គឺក្រុមហ៊ុន ឌី ម៉ាន់នី។

ការដាក់ឲ្យដំណើរការសេវាកម្មថ្មីនេះ គឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ របស់ ក្រុមហ៊ុន ឌី ម៉ាន់នី សម្រាប់សេវាកម្មទទួលប្រាក់ដែលផ្ទេរពីប្រទេសកម្ពុជា។ សេវាកម្មថ្មីនេះត្រូវបានគេរំពឹងថានឹង ផ្តល់ជាលទ្ធភាពជាច្រើនសម្រាប់បុគ្គល និងម្ចាស់អាជីវកម្មជាជនជាតិថៃ ដែលបើកដំណើរការអាជីវកម្មរបស់ពួកគេ និងមានតម្រូវការក្នុងការការផ្ញើប្រាក់ទៅវិញទៅមករវាងប្រទេសថៃនិងកម្ពុជា។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា ការចាប់ផ្តើមសេវាកម្មថ្មីនេះ គឺជា​ជោគជ័យ​មួយទៀតនៅក្នុងប្រវត្តិសាស្ត្រនៃសេវាផ្ទេរប្រាក់អន្តរជាតិ ហើយវាក៏បានបង្ហាញថា អតិថិជនវីងអាចធ្វើប្រតិបត្តិការរឹតតែច្រើនឡើងៗ តាមរយៈកម្មវិធីស្មាតហ្វូនវីង ដែលមានលទ្ធភាពផ្សារភ្ជាប់អ្នកប្រើប្រាស់ទាំងអស់នៅកម្ពុជា ទៅផ្នែកផ្សេងៗនៃពិភពលោក។ ។

លោក ម៉ាឡូឡូស មានប្រសាសន៍បន្តទៀតថា “តាមរយៈភាពងាយស្រួលនៃកម្មវិធីស្មាតហ្វូនវីង ប្រជាជនកម្ពុជា ក៏ដូចជាអ្នកជំនាញដែលរស់នៅក្នុងប្រទេសនឹងអាចផ្ទេរប្រាក់ទៅប្រទេសថៃ ភ្លាមៗ ហើយអ្នកទទួលនឹងអាចដកប្រាក់បាននៅតាមសាខាណាមួយរបស់ Sawadeeshop ក៏ដូចជាធនាគារដៃគូទាំង៣១ របស់ក្រុមហ៊ុន ឌី ម៉ាន់នី នៅក្នុងប្រទេសថៃ។

លោក Aswin Phlapongphanich នាយកប្រតិបត្តិក្រុមហ៊ុន Sawasdeeshop តំណាងក្រុមហ៊ុន ឌី ម៉ាន់នី មានប្រសាសន៍ថា ការចាប់ផ្តើមសេវាកម្មថ្មីនេះ បង្ហាញថាវាពិតជាមានកំណើននៃតម្រូវការផ្ទេរប្រាក់រវាងប្រទេសទាំងពីរ ហើយវាគឺជាកិត្តិយសមួយសម្រាប់ក្រុមហ៊ុន ឌី ម៉ាន់នី ក្នុងការចាប់ដៃគូជាមួយវីងក្នុងការផ្តល់នូវភាពងាយ​ស្រួល និងសុវត្ថិភាព សម្រាប់ប្រជាជនថៃទាំងអស់ ក្នុងការផ្ទេរប្រាក់ទៅកាន់ប្រទេសថៃ។

លោក Aswin Phlapongphanich មានប្រសាសន៍ថា “យើងសង្ឃឹមថាការចាប់ផ្តើមសេវាកម្មថ្មីនេះ នឹងជួយដល់​កំណើននៃវិនិយោគរបស់ថៃនៅកម្ពុជា ដែលនឹងនាំមកនូវការងារកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជា និងកំណើនផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេស” ។ សេវាកម្មថ្មីនេះ ត្រូវបានរំពឹងថានឹងផ្តល់នូវលទ្ធផលវិជ្ជមានដូចគ្នានឹងសេវាកម្មមុន​ៗដែរ (ផ្ទេរប្រាក់ពីប្រទេសថៃទៅកាន់ប្រទេសកម្ពុជា) ។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026