វីង សម្ពោទផ្លូវមួយខ្សែដែលត្រូវបានជួសជុលសម្រាប់លើកកម្ពស់ជីវភាពសហគមន៍

នៅតាមវាលស្រែដែលឆ្លងកាត់បីទៅបួនភូមិ ប្រជាពលរដ្ឋនៅ ឃុំយាអង្គ ធ្លាប់ចំណាយពេលធ្វើតំណើរទៅផ្លូវជាតិយ៉ាងហោចណាស់១ ម៉ោងតាមរយៈផ្លូវលំដែលមានប្រវែងត្រឹមតែ៣៥០០​ម៉ែតប៉ុណ្ណោះ។  ទោះបីយ៉ាងណាក៏ដោយ ទាំងនេះវាគ្រាន់តែជារឿងដែលបានកើតឡើង នាពេលអតីតកាលបុណ្ណោះ។ ក្រោមការឧបត្ថម្ភរបស់ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គម្រោងជួសជុលផ្លូវមួយខ្សែប្រវែង ៣,៥ គីឡូម៉ែត្រដែលបានចាប់ផ្តើមជួសជុសកាលពីខែមករាឆ្នាំ២០២០ ត្រូវបានបញ្ចប់និងប្រកាសដាក់ឲ្យប្រើប្រាស់នាព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ពិធីនេះត្រូវបានចូលរួមនិងផ្តល់ជាកិត្តិយសដោយ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស​​ វីង (ខេមបូឌា) លោក កែវ យឿន អភិបាលរងស្រុក យាអង្គ លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារឯកទេសវីង លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេសវីង បុគ្គលិកវីង និងប្រជាពលរដ្ឋតាមសហគមន៏ជាច្រើនផ្សេងទៀត។ នៅក្នុងពិធីដែលមានអ្នកចូលរួមជាង ៤០០ នាក់ដែលរស់នៅក្នុងតំបន់នោះ លោក ម៉ានូ រ៉ាចាន់ បានប្រកាសបើកសម្ពោទផ្លូវដែលបានជួសជុលរួច និងដាក់ឲ្យប្រើប្រាស់ជាសាធារណៈតាមរយៈការកាត់ខ្សែរបូដើម្បីជាចំណងដៃដល់ប្រជាពលរដ្ឋជាង៦៤៧​គ្រួសារក្នុងភូមិចំនួន៤ក្នុងឃុំយាអង្គ។​ លោកម៉ានូ រ៉ាចាន់ បានមានប្រាសាសន៍ថា៖ “​ផ្លូវនេះមិនត្រឹមតែជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាសំខាន់ៗដូចជា៖ ការទទួលបានហិរញ្ញវត្ថុ ការថែទាំសុខភាព […]

ចេញផ្សាយនៅ: Mar 04, 2020

នៅតាមវាលស្រែដែលឆ្លងកាត់បីទៅបួនភូមិ ប្រជាពលរដ្ឋនៅ ឃុំយាអង្គ ធ្លាប់ចំណាយពេលធ្វើតំណើរទៅផ្លូវជាតិយ៉ាងហោចណាស់១ ម៉ោងតាមរយៈផ្លូវលំដែលមានប្រវែងត្រឹមតែ៣៥០០​ម៉ែតប៉ុណ្ណោះ។  ទោះបីយ៉ាងណាក៏ដោយ ទាំងនេះវាគ្រាន់តែជារឿងដែលបានកើតឡើង នាពេលអតីតកាលបុណ្ណោះ។

ក្រោមការឧបត្ថម្ភរបស់ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គម្រោងជួសជុលផ្លូវមួយខ្សែប្រវែង ៣,៥ គីឡូម៉ែត្រដែលបានចាប់ផ្តើមជួសជុសកាលពីខែមករាឆ្នាំ២០២០ ត្រូវបានបញ្ចប់និងប្រកាសដាក់ឲ្យប្រើប្រាស់នាព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ពិធីនេះត្រូវបានចូលរួមនិងផ្តល់ជាកិត្តិយសដោយ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស​​ វីង (ខេមបូឌា) លោក កែវ យឿន អភិបាលរងស្រុក យាអង្គ លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារឯកទេសវីង លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេសវីង បុគ្គលិកវីង និងប្រជាពលរដ្ឋតាមសហគមន៏ជាច្រើនផ្សេងទៀត។

នៅក្នុងពិធីដែលមានអ្នកចូលរួមជាង ៤០០ នាក់ដែលរស់នៅក្នុងតំបន់នោះ លោក ម៉ានូ រ៉ាចាន់ បានប្រកាសបើកសម្ពោទផ្លូវដែលបានជួសជុលរួច និងដាក់ឲ្យប្រើប្រាស់ជាសាធារណៈតាមរយៈការកាត់ខ្សែរបូដើម្បីជាចំណងដៃដល់ប្រជាពលរដ្ឋជាង៦៤៧​គ្រួសារក្នុងភូមិចំនួន៤ក្នុងឃុំយាអង្គ។​

លោកម៉ានូ រ៉ាចាន់ បានមានប្រាសាសន៍ថា៖ “​ផ្លូវនេះមិនត្រឹមតែជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាសំខាន់ៗដូចជា៖ ការទទួលបានហិរញ្ញវត្ថុ ការថែទាំសុខភាព ការអប់រំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់តាមរយៈការផ្សារភ្ជាប់ផលិតផលក្នុងស្រុកទៅនឹងទីផ្សារផងដែរ។”

លោក កែវ យឿន បានឲ្យដឹងថា៖ “ក្នុងរដូវវស្សាម្តងៗ ប្រជាពលរដ្ឋនៅទីនេះពិតជាជួបទុក្ខលំបាកយ៉ាងខ្លាំងដោយសារពួកគាត់ត្រូវធ្វើដំណើរដោយយានជំនិះឆ្លងកាត់តាមដងផ្លូវដែលបានខូចយ៉ាងតំណំ។​ ដោយសារពិបាកនាំយកផលិតផលកសិកម្មនិងផលិតផលផ្សេងៗទៅលក់នៅឯទីផ្សារហើយ ទើបធ្វើឲ្យរបរកសិកម្មប្រជាពលរដ្ឋស្ថិតក្នុងស្ថានភាពជាប់គាំងនិងមិនមានស្ថេរភាព ហើយ សិស្សានុសិស្សពេលខ្លះបានខកខានទៅសាលាជាដើម។​”

លោក កែវ យឿន បានបន្ថែមថា៖“ក្រោមការឧបត្ថម្ភរបស់ វីង ប្រជាពលរដ្ឋជាង ២,៨០០ នាក់នឹងអាចប្រើប្រាស់ផ្លូវដ៏ស្អាតនេះជាប្រចាំថ្ងៃ ហើយវានឹងជួយឲ្យជីវភាពរបស់ពួកគាត់នៅទីនេះកាន់តែល្អប្រសើរ។​ ការធ្វើជំនួញអាជីវកម្មផលិតផលកសិកម្មនឹងកាន់តែកើនឡើង ហើយក្មេងៗនឹងអាចធ្វើដំណើរទៅសាលារៀនកាន់តែងាយស្រួល ក្រុមគ្រួសាររបស់ពួកគាត់នឹងអាចទៅទិញបានម្ហូបអាហារបានកាន់តែលឿនជាងមុន​។

ប្រសិនបើ ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធផ្លូវមិនល្អ ប្រជាពលរដ្ឋតាមសហគមន៍នឺងជួបឧបសគ្គក្នុងការទទួលបានសេវាសុខភាព ការអប់រំ និងសេវាសាធារណៈដ៏ទៃផ្សេងទៀត។ តាមរយៈជំនួយឧបត្ថម្ភនេះ វីង បានប្តេជ្ញាចិត្តក្នុងការកែលម្អរជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាតាមរយៈការធ្វើឲ្យកាន់តែល្អប្រសើរ លើការផ្តល់ជូនតំរូវការផ្សេៗ ដើម្បីការអភិវឌ្ឍសហគមប្រកបដោយចីរភាព៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង និង អ៊ីស្ត គ្រុប ចុះ MOU ពង្រីកឱកាសលើសេវាធនាគារ ការទូទាត់ និងហិរញ្ញប្បទាន

ភាពជាដៃគូនេះ នឹងផ្តោតលើការស្វែងរកឱកាសក្នុងការផ្តល់សេវាប្រមូលប្រាក់តាមប្រព័ន្ធឌីជីថល ហិរញ្ញប្បទានសម្រាប់ការទិញអចលនទ្រព្យ សេវាបើកប្រាក់បៀវត្ស និងឱកាសវិនិយោគជាច្រើនទៀត។

ចេញផ្សាយនៅ: Nov 02, 2026

អានរហ័ស

ធនាគារ វីង និង ក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត 2.0

ជាមួយផែនការបង្កើនទំហំធានារ៉ាប់រងទ្វេដងជូនដល់អតិថិជនធនាគារ វីង នៅឆ្នាំ2027

ចេញផ្សាយនៅ: Oct 30, 2026

អានរហ័ស

គន្លឹះចិញ្ចឹមកូនយុគសម័យថ្មី៖ ផ្តល់សេរីភាពបែបណា ទើបកូនក្លាយជាមនុស្សចេះម្ចាស់ការ?

នៅពេលកូនៗកាន់តែធំ ពួកគេចាប់ផ្តើមចង់សម្រេចចិត្តលើរឿងរ៉ាវជាច្រើនដោយខ្លួនឯង។ សម្រាប់ឪពុកម្តាយ ការមើលថែ និងការណែនាំក៏ត្រូវផ្លាស់ប្តូរទៅតាមជំហាននៃការធំឡើងរបស់កូនៗផងដែរ។

ចេញផ្សាយនៅ: Oct 30, 2026