ធនាគារឈានមុខគេផ្នែក FinTech នៅកម្ពុជា បានឈ្នះពាន “សេវាប្រតិបត្តិការ មិនប្រើសាច់ប្រាក់ល្អបំផុត ឆ្នាំ២០១៨”

ភ្នំពេញ៖ ធនាគារឯកទេស វីង ដែលជាធនាគារឈានមុខគេផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ  (FinTech) នៅកម្ពុជា បានទទួលពានរង្វាន់ “សេវាប្រតិបត្តិការ មិនប្រើសាច់ប្រាក់ល្អបំផុត ឆ្នាំ ២០១៨ (Best Non-Cash Transaction Service 2018)” នៅក្នុងកម្មវិធីពានរង្វាន់ប្រចាំឆ្នាំ​ Cambodia Telecom & FinTech Awards ដែលត្រូវបានរៀបចំដោយក្រុមហ៊ុន International Data Group (IDG ASEAN) នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយដោយក្រុមហ៊ុន IDG ASEAN។

ចេញផ្សាយនៅ: Dec 25, 2018

ភ្នំពេញ៖ ធនាគារឯកទេស វីង ដែលជាធនាគារឈានមុខគេផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ  (FinTech) នៅកម្ពុជា បានទទួលពានរង្វាន់ “សេវាប្រតិបត្តិការ មិនប្រើសាច់ប្រាក់ល្អបំផុត ឆ្នាំ ២០១៨ (Best Non-Cash Transaction Service 2018)” នៅក្នុងកម្មវិធីពានរង្វាន់ប្រចាំឆ្នាំ​ Cambodia Telecom & FinTech Awards ដែលត្រូវបានរៀបចំដោយក្រុមហ៊ុន International Data Group (IDG ASEAN) នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយដោយក្រុមហ៊ុន IDG ASEAN។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ បានសរសេរថា៖ “ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ទទួលបានពាន “សេវាប្រតិបត្តិការ មិនប្រើសាច់ប្រាក់ល្អបំផុត ឆ្នាំ២០១៨” ព្រោះក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វីង បានផ្តល់ជូននូវសេវាកម្ម និងដំណោះស្រាយជាច្រើន សម្រាប់ការទូទាត់ប្រាក់ ដោយមិនប្រើសាច់ប្រាក់ នៅក្នុងប្រទេសកម្ពុជា។ វីង ត្រូវបានអតិថិជនទទួលស្គាល់ថា  មានភាពងាយស្រួល, មានសុវត្ថិភាពក្នុងពេលប្រតិបត្តិការ និងមានប្រជាប្រិយភាព”។

ពិធីប្រគល់ពានរង្វាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងកាលពីសប្តាហ៍មុន នៅសណ្ឋាគារ The Great Duke ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ របស់ក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍, ធនាគារជាតិនៃកម្ពុជា, សមាគម FinTech, សមាគមនៃសហព័ន្ធទូរគមនាគមន៍​ ព័ត៌មានវិទ្យា កម្ពុជា រួមជាមួយតំណាងអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន។

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស វី​ង ដែលបានចូលរួមដើម្បីទទួលយកពានរង្វាន់ នៅក្នុងកម្មវិធីនារាត្រីនោះ  បាន​មានប្រសាសន៍ថា ​ លោកមានមោទនភាពខ្លាំងណាស់ ដែល វីង ទទួលបានពានរង្វាន់នេះ បន្ទាប់ពីរយៈពេលត្រឹមតែ​ប៉ុន្មានខែមុននេះ វីង បានទទួលពានរង្វាន់ចំនួន ២ ពីកម្មវិធី ASEAN Business Awards នៅក្នុងប្រទេសសិង្ហបុរី។

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស បានបន្តទៀតថា៖ “វីង មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជួយឲ្យប្រជាជនកម្ពុជា ទទួលបាននូវភាពងាយស្រួល និងសុវត្ថិភាព នៅពេលនិយាយអំពីសេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទដៃ។ ពានរង្វាន់ដែលយើងទទួលបាននៅថ្ងៃនេះ គឺជាសក្ខីភាពនៃការប្ដេជ្ញាចិត្តរបស់យើង ក្នុងការដោះស្រាយតម្រូវការរបស់ប្រជាជន ដែល​មិនមាន​គណនី​ធនាគារ​ និង​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ នៅក្នុងប្រទេស។ កាលពីអតីតកាល ពួកគេ បានប្រឈមនឹងឧបសគ្គជាច្រើន ហើយបានប្រឈមទៅនឹងហានិភ័យ ដោយពួកគេពឹងផ្អែកលើភាគីទី៣ ដើម្បីបញ្ចូនសាច់ប្រាក់ ទៅគ្រួសាររបស់ពួកគេ។ សេវាផ្ទេរប្រាក់របស់វីង បានផ្លាស់ប្តូរនូវអ្វីៗទាំងអស់នេះ ដោយអនុញ្ញាតឱ្យប្រជាជនកម្ពុជា ដែលមិនមានគណនីធនាគារ ធ្វើការផ្ទេរនិងទទួលប្រាក់ ប្រកបដោយសុវត្ថិភាព និងបានភ្លាមៗ តាមរយៈទូរស័ព្ទដៃរបស់ពួកគេ។”

គួររម្លឹកផងដែរថា​ មុនពេលធ្វើការសម្រេចផ្តល់រង្វាន់ ក្រុមហ៊ុន IDG ASEAN បានធ្វើការស្ទង់មតិចំពោះការពេញចិត្ត របស់អតិថិជនលើសេវាកម្ម 4G, សេវាអ៊ិនធើណេត និងបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០១៨ ។ ក្នុងអំឡុងពេលនោះ ក្រុមហ៊ុន IDG ASEAN បានបញ្ជូនការស្ទង់មតិ ចំនួន ៤០.០០០ និងទទួលបានដោយជោគជ័យ នៃការស្ទង់មតិចំនួន ៨០០០។ ៦០% នៃការស្ទង់មតិ ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអ៊ិនធឺណែត​ និង៤០% ធ្វើឡើងដោយការសំភាសន៍ផ្ទាល់ នៅក្នុងខេត្តក្រុងធំ ៗ ចំនួន ៥ របស់ប្រទេសកម្ពុជា រួមមាន រាជធានីភ្នំពេញ, ខេត្តបាត់ដំបង, ខេត្តព្រៃវែង, ខេត្តសៀមរាប និងទីក្រុងព្រះសីហនុ។ កម្រងសំណួរមានប្រធានបទចំនួន ៧ ដែលមាន ១៨ សំណួរ៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

កម្មវិធី «សំឡេងស្ត្រីខ្មែរ 50 រូប» ឆ្នាំ 2026៖ កិច្ចសម្ភាសពិសេសជាមួយលោកស្រី នៅ សុខលី នាយិកាគ្រប់គ្រងទទួលបន្ទុករតនាគារ នៃធនាគារ វីង

ក្នុងនាមជានាយិកាគ្រប់គ្រងទទួលបន្ទុករតនាគារ នៃធនាគារ វីង លោកស្រី នៅ សុខលី បំពេញតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងសាច់ប្រាក់ ទីផ្សារហិរញ្ញវត្ថុ និងប្រតិបត្តិការរតនាគារទាំងមូល សម្រាប់ធនាគារឌីជីថលឈានមុខគេមួយនេះ។ ផ្អែកលើបទពិសោធជាងមួយទសវត្សរ៍ក្នុងវិស័យគ្រប់គ្រងរតនាគារ និងធនាគារសាជីវកម្ម លោកស្រីបានរួមចំណែកយ៉ាងសកម្មក្នុងការតម្រង់ទិស និងពង្រឹងគ្រឹះហិរញ្ញវត្ថុរបស់វិស័យធនាគារនៅកម្ពុជា ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ចេញផ្សាយនៅ: Aug 19, 2026

អានរហ័ស

ធនាគារ វីង ឈ្នះពានរង្វាន់ឆ្នើមចំនួន៣ ក្នុងវេទិកាបរធនបាលកិច្ច ឆ្នាំ2026

នេះជាឆ្នាំទី2ហើយ ដែលធនាគារ វីង ទទួលបានការកោតសរសើរចំពោះការរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញការរីកចម្រើននៃវិស័យបរធនបាលកិច្ចនៅកម្ពុជា។

ចេញផ្សាយនៅ: Aug 10, 2026

អានរហ័ស

កម្មវិធីសម្លេងស្រ្តីខ្មែរទាំង 50រូប ប្រចាំឆ្នាំ2026៖ កិច្ចសម្ភាសន៍ពិសេសជាមួយលោកស្រី ហេង ស្រីប៉ុច នាយិកាប្រតិបត្តិតាម នៃធនាគារ វីង

ជាថ្នាក់ដឹកនាំមួយរូបកាន់តួនាទីជានាយិកាប្រតិបត្តិតាម នៃធនាគារ វីង លោកស្រី ហេង ស្រីប៉ុច បានបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការពង្រឹងអភិបាលកិច្ច ការអនុលោមតាមបទប្បញ្ញត្តិ និងការគ្រប់គ្រងហានិភ័យនៅក្នុងធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា។ ជាមួយនឹងបទពិសោធជាង 16 ឆ្នាំ លោកស្រីបានដឹកនាំស្ថាប័ននានាឱ្យឆ្លងកាត់ការកែទម្រង់ ការផ្លាស់ប្តូរបទដ្ឋានគតិយុត្ត និងបន្តសម្រេចបាននូវភាពជោគជ័យជាបន្តបន្ទាប់។

ចេញផ្សាយនៅ: Jul 31, 2026