វគ្គ១០៖ ជាង ២ ទសវត្សរ៍នៃកាតស៊ូ៖ ម្ចាស់ហាង “សុខ មុំ មីខគោ” ជាបង្អែកសេដ្ឋកិច្ចសម្រាប់បុគ្គលិក និងសហគមន៍

អស់រយៈពេលជាង ២ ទសវត្សរ៍មកហើយ ដែលហាងគុយទាវដ៏មមាញឹករបស់ អ្នកស្រី សុខ លាង ឈ្មោះថា “សុខ មុំ មីខគោ” បានក្លាយជាកន្លែងដ៏សំខាន់សម្រាប់សហគមន៍ ដោយទាក់ទាញអតិថិជនឱ្យមកពិសាអាហារដែលមានរសជាតិដើមមិនប្រែប្រួល និងធ្វើដោយដៃផ្ទាល់ ហើយមុខរបរមួយនេះបានផ្តល់ប្រភពពចំណូលស្ថិរភាពដល់បុគ្គលិកទៀតផង។

ចេញផ្សាយនៅ: Oct 17, 2025

 ហាងគុយទាវរបស់លោកស្រី ជីវ សុខលាង តែងតែមានភ្ញៀវចេញចូលមិនដាច់តាំងពីព្រលឹម ប៉ុន្តែហាងនេះមិនមែនល្បីត្រឹមតែរឿងរសជាតិឆ្ងាញ់មួយមុខទេ។ លោកស្រីបានប្រែក្លាយអាជីវកម្មតូចមួយនេះ ឱ្យក្លាយជាផ្នែកដ៏សំខាន់មួយនៃសហគមន៍ ដោយបានផ្តល់ការងារ និងជីវភាពយ៉ាងកក់ក្តៅដល់បុគ្គលិក។ នេះសបញ្ជាក់ឱ្យឃើញថា ហាងរបស់អ្នកស្រីផ្តល់តម្លៃធំធេងជាងគ្រាន់តែជារឿងម្ហូបអាហារនៅក្នុងផ្ទះបាយទៅទៀត។ 

 

ដំណើរជីវិតរបស់លោកស្រី សុខ លាង ក្នុងអាជីវកម្មម្ហូបអាហារ បានចាប់ផ្តើមនៅពេលដែលលោកស្រីជួយម្តាយដែលបានលក់គុយទាវតាំងពីឆ្នាំ ១៩៩០មកម្លេះ។ បទពិសោធន៍ដំបូងនេះ រួមផ្សំជាមួយនឹងការសម្រេចចិត្តរៀនធ្វើម្ហូប បានបង្កើតចំណូលចិត្តរបស់លោកស្រីចំពោះវិស័យម្ហូបអាហារ។ 

 

លោកស្រី សុខ លាង និយាយថា៖ដំបូងឡើយ ខ្ញុំមិនច្បាស់ថាខ្ញុំចូលចិត្តធ្វើម្ហូបឬអត់ទេ។ ប៉ុន្តែរាល់ពេលដែលខ្ញុំឮគេសរសើរថាម្ហូបខ្ញុំឆ្ងាញ់ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ក្តីសុខដែលទទួលបានពីការសរសើររបស់មនុស្សជុំវិញខ្លួន បានបញ្ជាក់ពីក្តីស្រលាញ់ដ៏ជ្រាលជ្រៅរបស់លោកស្រីចំពោះការធ្វើម្ហូប។ 

 

នៅឆ្នាំ ២០០៥ លោកស្រីបានសម្រេចចិត្តបន្តគ្រប់គ្រងអាជីវកម្មគ្រួសារ សុខ មុំ មីខគោ ដែលបើកដំណើរការពីម៉ោង ៦:៣០ ព្រឹក ដល់ ៨ យប់។ ចាប់តាំងពីពេលនោះមក រយៈពេល ២ ទសវត្សរ៍នៃការគ្រប់គ្រងហាងនេះ បានធ្វើឱ្យលោកស្រីសប្បាយចិត្តចំពោះការគាំទ្ររបស់អតិថិជន រាល់ពេលដែលលោកស្រីដាក់បញ្ចូលមុខម្ហូបថ្មីទៅក្នុងម៉ឺនុយ។ 

 

លោកស្រី សុខ លាង បានពង្រីកមុខម្ហូបពីដើមរបស់ម្តាយដែលមានតែមីខគោបែបខ្មែរ ដោយបន្ថែមម៉ឺនុយមីគាវ និងមីគោកជាដើមលោកស្រីថា ការរកស៊ីបាន ២០ ឆ្នាំនេះ គឺដោយសារទំនាក់ទំនងល្អជាមួយអតិថិជន និងការរក្សារសជាតិអាហារ និងតម្លៃឱ្យនៅថេរ។ 

 

អ្នកម្តាយចិញ្ចឹមកូនតែមួយរូបនេះ បានសង្កត់ធ្ងន់ថា៖ខ្ញុំតែងតែធានាថាទឹកស៊ុបរបស់ខ្ញុំមានរសជាតិដូចគ្នា ព្រោះខ្ញុំមិនចង់ឱ្យអតិថិជនមកថ្ងៃនេះថាឆ្ងាញ់ ហើយថ្ងៃស្អែកថាមិនឆ្ងាញ់នោះទេ។លោកស្រីបន្ថែមថា វាសំខាន់ណាស់សម្រាប់ម្ចាស់ហាងដែលត្រូវចេះធ្វើម្ហូបដោយខ្លួនឯង ដើម្បីអាចដោះស្រាយបញ្ហារសជាតិបាន។ 

 

ធ្វើដោយដៃផ្ទាល់ ដើម្បីតម្រូវចិត្តអតិថិជន 

 

ខុសពីកន្លែងផ្សេង គ្រប់ផ្នែកនៃគុយទាវរបស់លោកស្រី ដូចជា សរសៃមី គាវ និងប្រហិតសាច់គោ សុទ្ធតែធ្វើដោយដៃផ្ទាល់ និងផ្អែកលើរូបមន្តផ្ទាល់ខ្លួន ដែលផ្តល់នូវរសជាតិពិសេសក្នុងគ្រប់ចានដែលបម្រើជូនអតិថិជន។ 

 

លោកនិយាយស្រីថា៖អតិថិជនចូលចិត្ត និងថាឆ្ងាញ់ ហើយរសជាតិគឺនៅដដែល។ ដូច្នេះ ពួកគាត់មកហើយមកទៀត។ 

អ្នកស្រី សុខ លាង រៀបចំគ្រឿងផ្សំដោយខ្លួនឯង ហើយបន្ទាប់មកឱ្យបងប្អូនជីដូនមួយជួយធ្វើខ្លះ។ អ្នកស្រីបន្ថែមថា៖ខ្ញុំព្យាយាម ធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង ព្រោះខ្ញុំចង់គ្រប់គ្រងរសជាតិ និងអនាម័យសម្រាប់អតិថិជន។ 

 

ទោះបីជាការកើនឡើងនៃហាងថ្មីៗ និងការផ្សព្វផ្សាយតាមអនឡាញបានបង្កើតឱ្យមានការប្រកួតប្រជែងក៏ដោយ ក៏អាជីវកម្មរបស់លោកស្រី សុខ លាង នៅតែរឹងមាំ ដោយសារមានម៉ូយជាប្រចាំ។ អ្នកស្រីមានអតិថិជនដែលបានគាំទ្រតាំងពីសម័យនៅជាសង្សារនឹងគ្នា រហូតដល់រៀបការ និងមានកូនទៀតផង។ “ឥឡូវពួកគាត់នាំកូនៗមកញ៉ាំនៅទីនេះទៀត។ 

លោកស្រី សុខ លាង ថា មូលហេតុចម្បងដែលអតិថិជនត្រលប់មកវិញ គឺដោយសារបរិយាកាសរាក់ទាក់ ការនឹករលឹករសជាតិដើម ក៏ដូចជាបុគ្គលិកលក្ខណៈរួសរាយរបស់លោកស្រីក្នុងការព្យាយាមតម្រូវចិត្តអតិថិជន។ 

 

អ្នកស្រីលើកឧទាហរណ៍ថា៖អតិថិជនខ្លះញ៉ាំរសជាតិមិនសូវដិត តែមីរបស់ខ្ញុំមានរសជាតិដិត ធ្វើឱ្យគាត់ញ៉ាំមិនកើត។ ប៉ុន្តែដើម្បីតម្រូវចិត្តគាត់ យើងធ្វើមួយចានថ្មីជូនគាត់ភ្លាម។ 

 

រឹងមាំដើម្បីបុគ្គលិក 

 

អាជីវកម្មគុយទាវនេះបានធ្វើឱ្យជីវភាពគ្រួសាររបស់លោកស្រី សុខ លាង ប្រសើរឡើងយ៉ាងខ្លាំង ដោយអនុញ្ញាតឱ្យលោកស្រីមានផ្ទះផ្ទាល់ខ្លួន និងពង្រីកអាជីវកម្ម។ លើសពីនេះ វាជួយឱ្យស្រីនូវក្តីសុខផ្លូវចិត្ត ដោយសារលោកស្រីអាចផ្តល់ការងារ និងលើកកម្ពស់ជីវភាពបុគ្គលិក។ 

 

លោកស្រីនិយាយថា៖ខ្ញុំធានាថាបុគ្គលិករបស់ខ្ញុំមានការងារ និងប្រាក់ខែថេរ ដើម្បីឱ្យពួកគេអាចផ្គត់ផ្គង់គ្រួសារបាន។ ទោះបីជាពួកគេមិនមានការសិក្សាខ្ពស់ក៏ដោយ ក៏ពួកគេអាចផ្គត់ផ្គង់ការសិក្សារបស់ប្អូនៗបាន តាមរយៈប្រាក់ខែដែលទទួលបានពីការបំពេញការងារនៅទីនេះ។” 

 

លោកស្រី សុខ លាង មានបុគ្គលិក ១៨ នាក់ ប៉ុន្តែជួនកាលមានការលំបាកក្នុងការគ្រប់គ្រងក្រុមតែម្នាក់ឯង ដោយសារកូនស្រីរស់នៅបរទេស ទោះបីជាលោកស្រីមានបទពិសោធន៍រកស៊ីក៏ដោយ។ លោកស្រីមានអារម្មណ៍ចង់បោះបង់ម្តងៗ ប៉ុន្តែតាំងចិត្តជ្រើសរើសបន្តដំណើរទៅមុខ។ 

 

លោកស្រីនិយាយថា៖ខ្ញុំហត់នឿយ ហើយចង់ឈប់។ ប៉ុន្តែខ្ញុំគិតថា បុគ្គលិករបស់ខ្ញុំនឹងជួបការលំបាកបើខ្ញុំឈប់។ ដូច្នេះ ខ្ញុំខំប្រឹងឱ្យអស់ពីសមត្ថភាព ក៏ដូចជាចូលរួមចំណែកជួយសង្គមផងដែរ។ 

លោកស្រីជំរុញទឹកចិត្តខ្លួនឯងតាមរយៈការគាំទ្ររបស់មនុស្សជុំវិញខ្លួន និងការសរសើរចំពោះគុយទាវរបស់លោកស្រី ដែលគេតែងតែសរសើរថាមានរសជាតិឆ្ងាញ់។ “ដូច្នេះ ខ្ញុំប្តេជ្ញាធានាថាម្ហូបត្រូវតែឆ្ងាញ់ ដើម្បីឱ្យអតិថិជនកាន់តែច្រើនបានស្គាល់ពីស្នាដៃធ្វើម្ហូបរបស់ខ្ញុំ។ 

 

ជំរុញកំណើនអាជីវកម្មតាមរយៈ Wingmall

 

 

ខណៈដែលហាងគុយទាវរបស់លោកស្រីមានទាំងអតិថិជនថ្មី និងចាស់ លោកស្រី សុខ លាង តែងតែខិតខំបង្កើនយីហោអាជីវកម្មតាមរយៈកម្មវិធីដឹកជញ្ជូនអាហារដូចជា Wingmall។ លោកស្រីបញ្ជាក់ថា លោកស្រីទទួលបានអតិថិជនថ្មីៗជាច្រើនតាមរយៈ Wingmall។ 

 

លោកស្រីបានសហការជាមួយ Wingmall តាំងពីចាប់ផ្តើមដំណើរការដំបូង ដោយកត់សម្គាល់ថាបទពិសោធន៍ជាមួយ Wingmall គឺល្អណាស់។ ពេលមានការកុម្ម៉ង់ អ្នកដឹកជញ្ជូនមកយកអាហារលឿន និងរួសរាយរាក់ទាក់។ 

 

លោកស្រីនិយាយថា៖ជួនកាល ពេលពួកគាត់មកយកអាហារតែមិនទាន់ធ្វើរួច ពួកគាត់មិនខឹងខ្ញុំទេ។ 

លោកស្រីពន្យល់ថា Wingmall គិតថ្លៃសេវាត្រឹមតែ ១០០ រៀលប៉ុណ្ណោះក្នុងមួយខែ ដើម្បីជំរុញការលក់ប្រចាំថ្ងៃលោកស្រីនិយាយថា៖ខ្ញុំគិតថា ១០០ រៀលគឺពិសេសណាស់ ព្រោះវាអនុញ្ញាតឱ្យខ្ញុំទទួលបានការកុម្ម៉ង់កាន់តែច្រើនតាមរយៈ Wingmall ធ្វើឱ្យខ្ញុំចំណេញបានច្រើនជាងមុន។ 

 

លោកស្រីក៏បានអះអាងដែរថា មិនដែលជួបការលំបាកក្នុងការប្រើប្រាស់កម្មវិធីទេ ដោយតែងតែទទួលបានការជូនដំណឹងភ្លាមៗនៅពេលមានការកុម្ម៉ង់។ លើសពីនេះ Wingmall ក៏មានភាសាខ្មែរ ធ្វើឱ្យងាយស្រួលសម្រាប់លោកស្រី និងបុគ្គលិកក្នុងការប្រើប្រាស់។ 

 

លោកស្រីបន្ថែមថា៖បុគ្គលិកខ្ញុំខ្លះមិនសូវចេះអក្សរទេ ប៉ុន្តែពួកគេអាចយល់ពីកម្មវិធីនេះបានយ៉ាងងាយស្រួល។ មួយវិញទៀត Wingmall ផ្ទេរប្រាក់ចំណូលឱ្យអ្នកស្រីជារៀងរាល់ថ្ងៃ ដែលជួយសម្រួលបញ្ហាលំហូរសាច់ប្រាក់។ 

 

យោបល់សម្រាប់អ្នកចាប់យកមុខរបរ​ម្ហូបអាហារ 

 

នៅពេលសួរថា​ តើមានគន្លឹះអ្វីខ្លះសម្រាប់សហគ្រិនថ្មី? លោកស្រី សុខ លាង បានចែករំលែកថា «ការតស៊ូ» គឺសំខាន់បំផុត ជាពិសេសគឺរឿងពេលវេលា ព្រោះពេលវេលារបស់ម្ចាស់អាជីវកម្មគឺខុសប្លែកពីអ្នកធ្វើការឱ្យគេដាច់ស្រឡះ។ បន្ថែមពីនេះ លោកស្រីសង្កត់ធ្ងន់ថា ត្រូវចេះមើលការខុសត្រូវបុគ្គលិក និងត្រូវសួរខ្លួនឯងថា តើម្ហូបដែល ធ្វើហ្នឹង អាចលក់ដាច់ឬអត់? 

 

លោកស្រីបានលើកឡើងយ៉ាងសាមញ្ញថា៖ ៗបើខ្លួនឯងជាអ្នកធ្វើ ហើយហ៊ានទិញស្នាដៃខ្លួនឯងហូប ទើបភ្ញៀវគេហ៊ានទិញដែរ។ យើងត្រូវចេះដាក់ចិត្តយើង ជំនួសចិត្តគេ។ 

 

អាជីវកម្មនឹងជោគជ័យនៅពេលដែលយើងយល់ច្បាស់ពីតម្រូវការរបស់ភ្ញៀវ។ មិនតែប៉ុណ្ណោះ អ្នកស្រីក៏បានលើកទឹកចិត្តឱ្យអ្នកលក់ថ្មីៗ សាកល្បងប្រើប្រាស់កម្មវិធីដឹកជញ្ជូន ដូចជា Wingmall ផងដែរ។ 

លោកស្រី សុខ លាង និយាយថា៖ ទោះបីជាហាងយើងតូច ហើយមិនអាចលក់បានច្រើននៅផ្ទះក៏ដោយ ក៏យើងនៅតែអាចលក់បានតាម App ដូចខ្ញុំសហការជាមួយ Wingmall អ៊ីចឹង។ ខ្ញុំអាចបង្កើនប្រាក់ចំណេញបានច្រើនជាងមុន។ 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

វគ្គ២៥៖ ពីមន្ត្រីហិរញ្ញវត្ថុ ទៅជាស្ថាបនិកក្រុមហ៊ុន FinTech៖ ដំណើរឆ្ពោះទៅរកភាពជោគជ័យដ៏លំបាករបស់លោក ឡាយ វីឡា

សុខចិត្តទទួលប្រាក់ខែត្រឹមតែ ៣០០ដុល្លារ ដើម្បីរក្សាដំណើរការអាជីវកម្មទើបបង្កើតថ្មីរបស់ខ្លួន ហើយខិតខំកសាងអាជីវកម្មឡើងវិញក្រោយវិបត្តិកូវីដ-១៩ លោក ឡាយ វីឡា បានប្រែក្លាយក្រុមហ៊ុន Delightech ទៅជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ដ៏មានសក្តានុពលមួយនៅក្នុងប្រទេសកម្ពុជា។ សមិទ្ធផលនេះបានកើតចេញពីការប្រកាន់ខ្ជាប់នូវវិន័យផ្ទាល់ខ្លួនដ៏រឹងមាំ ដោយលោកតែងតែផ្តល់អាទិភាពលើស្ថិរភាពក្រុមហ៊ុន ទំនុកចិត្តអតិថិជន និងផលប្រយោជន៍រយៈពេលវែង ជាជាងការសម្ញែងភាពមានបានផ្ទាល់ខ្លួន។

ចេញផ្សាយនៅ: Jun 12, 2026

អានរហ័ស

វគ្គ២៤៖ ភាពជោគជ័យផ្តើមចេញពីទំនុកចិត្ត៖ លោកស្រី ដៀប ​សុវណ្ណ សាងភាពជោគជ័យដោយមិនចាំបាច់ឃ្លាតឆ្ងាយពីគ្រួសារ

ដោយមើលឃើញពីតម្រូវការអាជីវករក្នុងតំបន់ផ្សារដ៏មមាញឹកនេះ ដែលត្រូវការនូវសេវាផ្ទេរ និងទទួលប្រាក់មានសុវត្ថិភាពហើយទុកចិត្តបាន លោកស្រី ដៀប ​សុវណ្ណ បានសម្រេចចិត្តចាប់យកអាជីពជាភ្នាក់ងារធនាគារ វីង។ តាមរយៈភាពស្មោះត្រង់ និងសេវាកម្មដ៏ល្អប្រសើរជាប្រចាំ លោកស្រី សុវណ្ណ ទទួលបានទំនុកចិត្តយ៉ាងពេញទំហឹងពីសហគមន៍ អាចពង្រីកអាជីវកម្មរបស់ខ្លួនកាន់តែធំ និងកំពុងប្រតិបត្តិការទីតាំងភ្នាក់ងារធនាគារ វីង ចំនួនបីកន្លែង ព្រមទាំងអាចកសាងអនាគតដ៏រឹងមាំមួយដោយមិនចាំបាច់ឃ្លាតឆ្ងាយពីផ្ទះសម្បែងឡើយ។

ចេញផ្សាយនៅ: May 18, 2026

អានរហ័ស

វគ្គ២៣៖ យុវជនខ្មែរម្នាក់ បង្កើតកម្មវិធីគ្រប់គ្រងបុគ្គលិក ដែលកំពុងទទួលបានការទទួលស្គាល់កម្រិតតំបន់

ផ្តើមចេញពី​ក្តីស្រមៃកាល​នៅរៀន​សាកលវិទ្យាល័យដោយមានក្រុមហ៊ុន​ Microsoft ជាកម្លាំងជំរុញចិត្ត ពេលនេះវាបានក្លាយទៅជា​ BeOne Platform ដែលជាដំណោះស្រាយបច្ចេកវិទ្យាត្រូវ​បង្កើត​ដោយកូនខ្មែរ​ ហើយ​ឥឡូវនេះកំពុងបម្រើជាង ១.០០០ អាជីវកម្ម។ ​ក្នុងនាមជា​​នាយកប្រតិបត្តិ លោក ភូ លីន កំពុងដឹកនាំការពង្រីកក្រុមហ៊ុននេះ ដោយផ្តោតលើការបង្កើតថ្មីស្របតាមតម្រូវការក្នុងស្រុក ព្រមទាំងមានមហិច្ឆតាពង្រីកខ្លួនទៅក្នុងទីផ្សារអន្តរជាតិទៀតផង។

ចេញផ្សាយនៅ: Apr 22, 2026