ដកប្រាក់ឥតគិតថ្លៃ បានគ្រប់ពេល គ្រប់ទីកន្លែង តាមអេប Wing Bank!

ឥឡូវនេះ អតិថិជនប្រើប្រាស់ អេប Wing Bank ទាំងអស់ អាចរីករាយជាមួយនឹងការដកប្រាក់ឥតគិតថ្លៃ ពីភ្នាក់ងារធនាគារ វីង ដែលមានជាង 12,000 ទីតាំង នៅទូទាំងប្រទេស។ ជាមួយនឹងការផ្តល់ជូនដោយមិនមានថ្លៃសេវា មិនមានការកំណត់ទំហំទឹកប្រាក់នៃការដក—អ្នកអាចទទួលបានសាច់ប្រាក់ដែលអ្នកត្រូវការ បានគ្រប់ចំនួន។

លែងមានការគិតថ្លៃសេវា! អ្នកអាចដកប្រាក់បានដោយសេរី ជាមួយធនាគារ វីង។

អត្ថប្រយោជន៍

 

1️⃣ 100% ឥតគិតថ្លៃ¬ – គ្មានថ្លៃសេវា គ្មានការកាត់ថ្លៃប្រតិបត្តិការបន្ថែម! 
2️⃣ ភ្នាក់ងារមានជាង 12,000 ទីតាំង – ដកប្រាក់បានគ្រប់ទីកន្លែង ទោះបីជានៅទីជនបទ ឬទីប្រជុំជនក៏ដោយ។ 
3️⃣ មិនកំណត់ចំនួនទឹកប្រាក់នៃការដក – ដកប្រាក់បានចាប់ពី 2,000 រៀល រហូតដល់រាប់លានរៀល។ 
4️⃣ លែងពិបាកស្វែងរកម៉ាស៊ីន ATM – អស់បារម្ភរឿងតម្រង់ជួរ ឬស្វែងរក ATM តទៅទៀត។ អ្នកគ្រាន់តែអញ្ជើញទៅកាន់ទីតាំងភ្នាក់ងារធនាគារ វីង ដែលនៅជិតអ្នកតែប៉ុណ្ណោះ! 
5️⃣ រហ័ស និងងាយស្រួល – ដកប្រាក់បានភ្លាមៗ ជាមួយការស្កេន QR កូដ។ 

ថ្លៃសេវា

100% ឥតគិតថ្លៃ! អ្នកប្រើប្រាស់អេប Wing Bank ទាំងអស់ អាចដកប្រាក់ដោយឥតគិតថ្លៃ។ គ្មានការគិតថ្លៃសេវាបន្ថែមនោះឡើយ—ទទួលបានទឹកប្រាក់ពេញចំនួន គ្រប់ពេលដែលអ្នកធ្វើប្រតិបត្តិការ។ 

របៀបប្រើប្រាស់

  1. បើកអេប Wing Bank
  2. ចុចប៊ូតុង “QR Scan” នៅផ្ទាំងដើមនៃអេក្រង់
  3. ស្កេនកូដ QR នៅតាមភ្នាក់ងារធនាគារ វីង ដែលមានស្លាកសញ្ញា “ដកប្រាក់តាមបាគង”
  4. ទទួលប្រាក់ភ្លាមៗ ដោយឥតគិតថ្លៃសេវា!

របៀបចាប់ផ្តើមប្រើប្រាស់

មិនទាន់មានគណនីធនាគារ វីង? អ្នកអាចចាប់ផ្តើមបានភ្លាមៗតាមជំហានងាយៗខាងក្រោម៖

▪️ ដោនឡូតអេប Wing Bank ពី App Store ឬ Google Play

▪️ បើកគណនីធនាគារ វីង ចំណាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ

▪️ រីករាយជាមួយការដកប្រាក់ឥតគិតថ្លៃភ្លាមៗ នៅតាមភ្នាក់ងារធនាគារ វីង ទូទាំងប្រទេស!

 

កម្រៃសេវា ដកប្រាក់

រូបិយប័ណ្ណ

ទំហំសាច់ប្រាក់

តម្លៃចាស់

តម្លៃថ្មី

ចាប់ពី

រហូតដល់

ប្រាក់ដុល្លា

$ 0.01

$ 25

$ 0.15

Free

$ 25.01

$ 50

$ 0.30

Free

$ 50.01

$ 100

$ 0.45

Free

$ 100.01

$ 200

$ 0.75

Free

$ 200.01

$ 500

$ 0.80

Free

$ 500.01

$ 1,000

$ 1.00

Free

$ 1,000.01

$ 2,000

$ 1.60

Free

$ 2,000.01

$ 3,000

$ 2.40

Free

$ 3,000.01

$ 4,000

$ 3.20

Free

$ 4,000.01

$ 5,000

$ 3.20

Free

ប្រាក់រៀល

100 ៛

100,000 ៛

600 ៛

Free

100,100 ៛

200,000 ៛

1,200 ៛

Free

200,100 ៛

400,000 ៛

1,800 ៛

Free

400,100 ៛

800,000 ៛

3,000 ៛

Free

800,100 ៛

2,000,000 ៛

3,200 ៛

Free

2,000,100 ៛

4,000,000 ៛

4,000 ៛

Free

4,000,100 ៛

8,000,000 ៛

6,400 ៛

Free

8,000,100 ៛

12,000,000 ៛

9,600 ៛

Free

12,000,100 ៛

16,000,000 ៛

12,800 ៛

Free

16,000,100 ៛

20,000,000 ៛

12,800 ៛

Free

 

សំនួរញឹកញាប់

  • 1.តើខ្ញុំអាចប្រើប្រាស់អេប Wing Bank ដើម្បីដកប្រាក់បានយ៉ាងដូចម្តេច?

    ងាយបំផុត!
    1️⃣ ដំបូងចូលទៅកាន់អេប Wing Bank
    2️⃣ ចុចលើប៊ូតុង ‘QR Scan’
    3️⃣ ស្កេនកូដ QR ដែលមានបិទនៅតាមភ្នាក់ងារធនាគារ វីង
    4️⃣ បញ្ជាក់ប្រតិបត្តិការរបស់អ្នក រួចទទួលប្រាក់ពីភ្នាក់ងារយើង ជាការស្រេច!
  • 2. ខ្ញុំបានភ្ជាប់គម្រោងដកប្រាក់ឥតគិតថ្លៃ រួចមកហើយ! តើខ្ញុំអាចទទួលបានការបង្វិលសងមកវិញដែរទេ?

    ពិតជាបាន! ប្រសិនជាគម្រោងដកប្រាក់របស់អ្នកនៅមានសុពលភាព នោះអ្នកអាចស្នើសុំការបង្វិលសងមកវិញបាន ដោយគ្រាន់តែធ្វើតាមជំហានណែនាំរបស់យើង។

  • 3. តើខ្ញុំអាចស្នើសុំការបង្វិលសងលើគម្រោងដកប្រាក់ឥតគិតថ្លៃរបស់ខ្ញុំដោយរបៀបណា?

    ខាងក្រោមនេះជាជំហានណែនាំងាយៗ៖

    ជំហានទី 1៖ ទំនាក់ទំនងទៅកាន់ផ្នែកបម្រើអតិថិជន
    • ឆាតជាមួយផ្នែកបម្រើអតិថិជនតាមវីងឆាត លើអេប Wing Bank ឬ ខលមកផ្នែកបម្រើអតិថិជន តាមរយៈលេខទូរសព្ទ 023 9999 89 ដើម្បីស្នើសុំការបង្វិលសង។

    ជំហានទី 2៖
    ការផ្ទៀងផ្ទាត់សុវត្ថិភាព
    • អ្នកនឹងត្រូវសួរសំនួរមួយចំនួន ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ (ដូចគ្នាទៅនឹងការស្នើសុំប្តូរលេខកូដសម្ងាត់ និងការស្នើសុំដាក់ដំណើរការគណនីឡើងវិញ)។

    ជំហានទី 3៖
    ពាក្យស្នើសុំការបង្វិលសង
    • ប្រសិនជាការផ្ទៀងផ្ទាត់សុវត្ថិភាពបានជោគជ័យ—ផ្នែកបម្រើអតិថិជនរបស់យើង នឹងពន្យល់ណែនាំអំពីការ បំពេញពាក្យស្នើសុំការបង្វិលសង ដែលក្នុងនោះមានផ្តល់ជូននូវលេខកូដបណ្តោះអាសន្ន 4 ខ្ទង់សម្រាប់អ្នកផងដែរ។

    ជំហានទី 4៖
    បញ្ជូនពាក្យស្នើសុំរបស់អ្នក
    • បំពេញ និងដាក់បញ្ជូនពាក្យស្នើសុំ តាមការណែនាំ។

    ជំហានទី 5៖
    ដំណើរការបង្វិលសង
    • ចំនួនទឹកប្រាក់នៃការបង្វិលសងរបស់អ្នក នឹងត្រូវបានគណនាដោយផ្អែកទៅលើរយៈពេលនៃការប្រើប្រាស់គម្រោង និងពេលដែលអ្នកស្នើសុំធ្វើការបង្វិលសងនេះ។
    • ដំណើរការបង្វិលសងអាចធ្វើឡើងក្នុងអំឡុងពេល 45 ថ្ងៃ នៃថ្ងៃធ្វើការ។

    បញ្ជាក់៖ ទឹកប្រាក់បង្វិលសងអាចនឹងមានភាពប្រែប្រួល និងខុសពីចំនួនទឹកប្រាក់ដែលអ្នកបានភ្ជាប់គម្រោងលើកដំបូង—វាអាស្រ័យទៅលើការប្រើប្រាស់ និងសុពលភាពដែលនៅសល់។