បើកគណនីសន្សំដើម្បីគោលដៅ ហើយមានឱកាសឈ្នះរង្វាន់

គណនីសន្សំដើម្បីគោលដៅ

ចេញផ្សាយនៅ: Dec 05, 2025

ចាប់ផ្តើមការសន្សំកាន់តែឆ្លាតវៃ ហើយទទួលបានរង្វាន់ជាមួយធនាគារ វីង! ចាប់ពីថ្ងៃនេះ អតិថិជនដែលបើកគណនីសន្សំដើម្បីគោលដៅ តាមរយៈអេប Wing Bank នឹងមានឱកាសឈ្នះ អាវយឺត ឬមួក Limited Edition ពី La Cima Cartel។ 

 

យៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃទី 5 ខែធ្នូ – ថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2025 

 

របៀបបើកគណនីសន្សំដើម្បីគោលដៅ  

  1. ចូលទៅកាន់អេប Wing Bank 
  2. ចុចលើគណនីថ្មីគណនីសន្សំដើម្បីគោលដៅ ដែលអាចជ្រើសរើស សម្រាប់ការសន្សំជា បុគ្គល ឬជាក្រុម 
  3. ចុចជ្រើសរើសគោលដៅដែលអ្នកត្រូវការ 
  4. បំពេញឈ្មោះគោលដៅ កំណត់ចំនួនទឹកប្រាក់គោលដៅ ជ្រើសរើសរយៈពេលសន្សំ  
  5. ពិនិត្យការកំណត់របស់អ្នក រួចចុច បន្ត ដើម្បីបញ្ចប់ការបើកគណនី  

 

លក្ខខន្តិក 

  • ឱកាសទទួលបានការផ្តល់ជូននេះ គឺសម្រាប់អតិថិជន ដែលបើកគណនីសន្សំដើម្បីគោលដៅថ្មី ក្នុងអំឡុងពេលប្រូម៉ូសិនប៉ុណ្ណោះ 
  • តម្រូវឱ្យមានការដាក់ប្រាក់អប្បបរមា 10ដុល្លារ ឬសមមូលគិតជាប្រាក់រៀល។ 
  • គណនីត្រូវតែរក្សាភាពសកម្មរហូតដល់ថ្ងៃទី 1 ខែមករា ឆ្នាំ 2026។ គណនីដែលបិទមុនកាលបរិច្ឆេទនេះនឹងមិនទទួលបានសិទ្ធចូលរួមចាប់ឆ្នោតនោះទេ។  
  • គណនីនីមួយៗដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងទទួលបានសិទ្ធចូលរួមចាប់ឆ្នោត មួយដង។ បង្កើតគោលដៅកាន់តែច្រើន ឱកាសនៃការឈ្នះក៏កាន់តែច្រើនដូចគ្នា។ 
  • អ្នកឈ្នះសរុប 200 នាក់៖ មួក 100 និងអាវយឺត 100។ 
  • អ្នកឈ្នះម្នាក់ៗមានសិទ្ធិទទួលបានរង្វាន់តែមួយប៉ុណ្ណោះ ដែលអាចជា មួក ឬអាវយឺត។ 
  • អ្នកឈ្នះនឹងត្រូវបានប្រកាសនៅសប្តាហ៍ទី 1 នៃខែមករា ឆ្នាំ 2026 តាមរយៈផេកផ្លូវការរបស់ធនាគារ វីង។ 
  • អ្នកឈ្នះត្រូវទាក់ទងមកកាន់ធនាគារ វីង តាមរយៈ ហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារ វីង ហើយមកទទួលរង្វាន់ នៅអគារធនាគារ​ វីងថៅវើ 
  • រង្វាន់មិនអាចផ្ទេរបាន និងមិនអាចប្តូរជាសាច់ប្រាក់ ឬរបស់របរផ្សេងទៀតបានទេ។ 
  • ធនាគារ វីង រក្សាសិទ្ធិក្នុងការកែប្រែ ផ្អាក ឬលុបចោល ការផ្តល់ជូននេះដោយមិនចាំបាច់ជូនដំណឹងជាមុន។ 
  • លក្ខខណ្ឌនានារបស់ធនាគារ វីង ត្រូវបានអនុវត្ត។ 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង ចូលរួមជាមួយក្រសួងសង្គមកិច្ច ដើម្បីអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ

ការប្រារព្ធទិវាក្នុងឆ្នាំនេះ បានផ្តោតលើសារៈសំខាន់នៃការកសាងសេដ្ឋកិច្ចគ្រួសារឱ្យរឹងមាំ ដើម្បីគាំទ្រដល់វិបុលភាព និងសុខសន្តិភាពជាតិ។

ចេញផ្សាយនៅ: May 27, 2026

អានរហ័ស

ធនាគារ វីង ពង្រីកសមត្ថភាពទូទាត់ប្រាក់អឺរ៉ូ ភ្ជាប់កម្ពុជាទៅកាន់អឺរ៉ុប

ការបង្កើនសមត្ថភាពទូទាត់រូបិយប័ណ្ណអឺរ៉ូ និងការពង្រឹងការទំនាក់ទំនងហិរញ្ញវត្ថុជាមួយតំបន់អឺរ៉ុប គឺធ្វើឡើងដើម្បីគាំទ្រដល់កំណើនពាណិជ្ជកម្ម វិនិយោគ និងលំហូរប្រតិបត្តិការហិរញ្ញវត្ថុឆ្លងដែនបានកាន់តែរលូន

ចេញផ្សាយនៅ: May 25, 2026

អានរហ័ស

ធនាគារ វីង ទទួលបានការកោតសរសើរពីសម្តេចធិបតីក្នុងនាមជាស្ថាប័នបង់ពន្ធច្រើនជាងគេមួយដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ

ជាមោទនភាពមួយ ដែលធនាគារ វីង ទទួលបាន “វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាស” ឆ្នាំ២០២៥ ពីអគ្គនាយកដ្ឋានពន្ធដារ ដែលទទួលស្គាល់នូវការប្រកាន់ខ្ជាប់នូវតម្លាភាព និងគណនេយ្យភាពដ៏ល្អប្រសើរ។

ចេញផ្សាយនៅ: May 19, 2026