ការមានប្រាក់ក្នុងគណនីធនាគារ មិនមានន័យថាវាជាប្រាក់សន្សំនោះឡើយ។ ប្រសិនបើគ្មានគោលដៅច្បាស់លាស់ លុយដែលគ្រោងទុក អាចនឹងត្រូវយកទៅចាយវាយប្រចាំថ្ងៃ។
ប្រសិនបើអ្នកកំពុងប្រៀបធៀបរវាងគណនីសន្សំ និងគណនីបញ្ញើមានកាលកំណត់ ចំណុចដំបូងដែលត្រូវគិតគូរគឺ ភាពងាយស្រួលក្នុងការដកលុយនោះយកទៅប្រើប្រាស់។ គណនីសន្សំធម្មតា អនុញ្ញាតឱ្យអ្នកដកប្រាក់ប្រើប្រាស់បានភ្លាមៗ ចំណែកការសន្សំដើម្បីគោលដៅ គឺជួយជំរុញឱ្យផែនការរបស់អ្នកបានសម្រេច ខណៈដែលគណនីបញ្ញើមានកាលកំណត់ ផ្តល់នូវប្រាក់ចំណេញជាក់លាក់ សម្រាប់ទឹកប្រាក់ដែលអ្នកអាចដាក់សន្សំរហូតដល់ថ្ងៃកំណត់។
sistance at a Wing Bank branch.
ជ្រើសរើសដោយផ្អែកលើពេលវេលាដែលអ្នកត្រូវការប្រើប្រាស់ប្រាក់
វិធីសន្សំប្រាក់ដ៏ល្អបំផុត គឺការជ្រើសរើសប្រភេទគណនីឱ្យស្របទៅនឹងពេលវេលា ដែលអ្នកគ្រោងនឹងប្រើប្រាស់ប្រាក់ទាំងនោះ។
ជ្រើសរើសជម្រើសសន្សំ ផ្អែកលើតម្រូវការប្រើប្រាស់ជាក់ស្តែងរបស់អ្នក
វិធីសន្សំប្រាក់ដែលល្អបំផុត គឺការជ្រើសរើសប្រភេទគណនីឱ្យស្របគ្នាទៅនឹងផែនការ និងពេលវេលានៃការប្រើប្រាស់របស់អ្នក។
ជម្រើសសន្សំ | សមស្របសម្រាប់ | ការប្រើប្រាស់ |
គណនីសន្សំផ្ទាល់ខ្លួន | តម្រូវការបន្ទាន់ និងការចំណាយផ្សេងៗ | អាចដកប្រើបានគ្រប់ពេលដែលត្រូវការ |
ការសន្សំដើម្បីគោលដៅ | ការសិក្សា ដំណើរកម្សាន្ត ទិញផ្ទះ ឬគម្រោងអាជីវកម្ម | រៀបចំឡើងដើម្បីសម្រេចគោលដៅជាក់លាក់ណាមួយ |
ប្រាក់បញ្ញើមានកាលកំណត់ | ប្រាក់ដែលបម្រុងទុកសម្រាប់ប្រើប្រាស់នៅថ្ងៃអនាគត | ជាទូទៅ ត្រូវរក្សាទុករហូតដល់ថ្ងៃកំណត់ |
អ្នកអាចរៀបចំជម្រើសនៃការសន្សំទាំងនេះឱ្យដើរទន្ទឹមគ្នាបានយ៉ាងងាយស្រួល ដោយគ្រាន់តែចាត់ចែងប្រាក់បម្រុងសម្រាប់គ្រាអាសន្ននៅកន្លែងដែលងាយស្រួលដកប្រើ សន្សំប្រាក់មួយផ្នែកសម្រាប់ការចំណាយដែលមានគម្រោងច្បាស់លាស់ និងដាក់ប្រាក់សន្សំរយៈពេលវែងទៅក្នុងគណនីបញ្ញើមានកាលកំណត់។
អ្វីដែលអ្នកត្រូវយកចិត្តទុកដាក់បំផុត គឺត្រូវបែងចែកឱ្យដាច់រវាងប្រាក់ដែលអ្នកអាចត្រូវការប្រើប្រាស់បន្ទាន់ និងប្រាក់ដែលអ្នកមិនទាន់ត្រូវការប្រើ ព្រោះការដាក់ប្រាក់នៅក្នុងគណនីបញ្ញើដែលអ្នកកំពុងត្រូវការប្រើប្រាស់ អាចបង្ខំឱ្យអ្នកបិទគណនីនោះមុនកាលកំណត់ ហើយអាចធ្វើឱ្យអ្នកបាត់បង់ការប្រាក់មួយផ្នែក ឬទាំងស្រុងតែម្តង។
ស្វែងយល់លក្ខខណ្ឌឱ្យច្បាស់មុនសម្រេចដាក់លុយសន្សំ
ប្រាក់បញ្ញើមានកាលកំណត់ នឹងទុកប្រាក់របស់អ្នកក្នុងរយៈពេលកំណត់ណាមួយ ដោយទទួលបាននូវអត្រាការប្រាក់ថេរ។ បើអ្នកទុកប្រាក់សន្សំនោះរហូតដល់ថ្ងៃកំណត់ ការប្រាក់នឹងទទួលបានពេញលេញ ដែលខុសពីការប្រាក់របស់គណនីសន្សំទូទៅ។
គណនីបញ្ញើមានកាលកំណត់នៅក្នុងប្រទេសកម្ពុជា អាចមានរយៈពេលច្រើនខែ ឬរហូតដល់ច្រើនឆ្នាំ។ ការដាក់ប្រាក់រយៈពេលកាន់តែយូរ អាចផ្តល់អត្រាការប្រាក់កាន់តែខ្ពស់ ប៉ុន្តែប្រាក់របស់អ្នកក៏ត្រូវសន្សំក្នុងរយៈពេលយូរដូចគ្នាដែរ។ មុនសម្រេចចិត្តបើកគណនីបញ្ញើ អ្នកគួរពិនិត្យមើលចំណុចទាំងនេះ៖
- ចំនួនទឹកប្រាក់អប្បបរមាសម្រាប់ដាក់សន្សំ
- ជម្រើសរយៈពេលនៃការដាក់ប្រាក់
- អត្រាការប្រាក់
- ការទូទាត់ការប្រាក់ប្រចាំខែ ឬុចុងគ្រា
- លក្ខខណ្ឌនៃការដកប្រាក់មុនកាលកំណត់
- លក្ខខណ្ឌនៃការដកប្រាក់ត្រឹមតែមួយផ្នែក
- កាតព្វកិច្ចពន្ធកាត់ទុក
- លក្ខខណ្ឌនៃការបន្តប្រាក់បញ្ញើដោយស្វ័យប្រវត្តិ នៅពេលដល់កាលកំណត់
អ្នកមិនគួរជ្រើសរើសទុកប្រាក់សន្សំរហូតដល់រយៈពេល ៣ ឆ្នាំនោះទេ ប្រសិនបើអ្នកមានគម្រោងត្រូវការលុយនោះយកមកចាយនៅឆ្នាំក្រោយ។ គន្លឹះដ៏ល្អ គឺអ្នកត្រូវជ្រើសរើស ថ្ងៃចង់ដកលុយចេញ ជាមុនសិន បន្ទាប់មកប្រៀបធៀបមើលអត្រាការប្រាក់ដែលអ្នកនឹងទទួលបាន។
ដើម្បីដឹងពីប្រាក់ចំណេញ អ្នកអាចសាកល្បងប្រើប្រាស់ឧបករណ៍គណនារបស់ធនាគារ ដើម្បីគណនាការប្រាក់ដែលអាចទទួលបាន ដោយផ្អែកលើចំនួនទឹកប្រាក់ ប្រភេទរូបិយប័ណ្ណ រយៈពេល និងជម្រើសនៃការទូទាត់ការប្រាក់។ ជាទូទៅ ការគណនានោះ គ្រាន់តែជាលទ្ធផលបឋមប៉ុណ្ណោះ ដូច្នេះអ្នកគួរពិនិត្យមើលលក្ខខណ្ឌ និងសាកសួរបញ្ជាក់ឱ្យបានច្បាស់ មុនពេលសម្រេចចិត្តបើកគណនីដាក់ប្រាក់បញ្ញើ។
ប្រៀបធៀបអត្រាការប្រាក់ និងប្រាក់ចំណេញដែលនឹងទទួលបាន
នៅពេលប្រៀបធៀបអត្រាការប្រាក់បញ្ញើ សូមប្រាកដថាអ្នកកំពុងប្រៀបធៀបក្នុងលក្ខខណ្ឌដូចគ្នា ដែលរួមមាន ប្រភេទរូបិយប័ណ្ណ រយៈពេលសន្សំ និងកាលវិភាគនៃទូទាត់ការប្រាក់។ អត្រាការប្រាក់ដែលទូទាត់នៅចុងគ្រា អាចមានភាពខុសគ្នាពីអត្រាការប្រាក់ដែលទូទាត់ប្រចាំខែ។
កាតព្វកិច្ចពន្ធ ក៏ជាកត្តាដែលអាចកាត់បន្ថយការប្រាក់ចុងក្រោយដែលអ្នកទទួលបានផងដែរ។ អ្នកគួរស្វែងយល់ឱ្យច្បាស់ថា តើអត្រាការប្រាក់ដែលធនាគារបានផ្សព្វផ្សាយនោះ គឺជាការប្រាក់មុនពេលកាត់ពន្ធ ឬយ៉ាងណា ហើយតើធនាគារនឹងទូទាត់ការប្រាក់នោះដោយរបៀបណា។
លក្ខខណ្ឌនៃការដកប្រាក់មុនកាលកំណត់ ក៏ជារឿងសំខាន់ដែលអ្នកត្រូវយកចិត្តទុកដាក់ដែរ។ ការបិទគណនីមុនថ្ងៃកំណត់ អាចធ្វើឱ្យការប្រាក់របស់អ្នកធ្លាក់ចុះ ឬអាចមិនទទួលបានការប្រាក់តែម្តង។ ប្រសិនបើអ្នកគិតថាខ្លួនឯងអាចនឹងត្រូវការដកប្រាក់ចាយញឹកញាប់ ការជ្រើសរើសបើកគណនីសន្សំធម្មតា អាចជាជម្រើសដ៏ស័ក្តិសមជាង ទោះបីជាអត្រាការប្រាក់ទាបជាងក៏ដោយ។
លក្ខខណ្ឌនៃការដកប្រាក់មុនកាលកំណត់ ក៏សំខាន់មិនចាញ់អត្រាការប្រាក់នោះដែរ។ ការបិទគណនីមុនកាលកំណត់ អាចធ្វើឱ្យការប្រាក់ដែលអ្នកទទួលបានថយចុះ ឬអាចមិនទទួលបានការប្រាក់តែម្តង។ ប្រសិនបើអ្នកគិតថាអ្នកនឹងត្រូវការដកប្រាក់ចាយញឹកញាប់ ការជ្រើសរើសគណនីសន្សំធម្មតា អាចជាជម្រើសដ៏ស័ក្តិសមជាង ទោះបីជាអត្រាការប្រាក់ទាបជាងក៏ដោយ។ សូមចងចាំថា អត្រាការប្រាក់អាចមានការផ្លាស់ប្តូរ។ ហេតុនេះហើយ សូមធ្វើការផ្ទៀងផ្ទាត់ព័ត៌មានចុងក្រោយបំផុត តាមរយៈគេហទំព័រផ្លូវការ អេបធនាគារ ឬសាកសួរផ្ទាល់នៅតាមសាខាធនាគារ។
ជ្រើសរើសការទូទាត់ការប្រាក់ប្រចាំខែ ឬនៅចុងគ្រា
ការទទួលការប្រាក់ប្រចាំខែ អាចផ្តល់ជាប្រាក់ចំណូលជាបន្តបន្ទាប់ក្នុងអំឡុងពេលដាក់បញ្ញើ។ ចំណែកការទទួលបានការប្រាក់នៅចុងគ្រា នឹងរក្សាទុកផលចំណេញទាំងអស់រហូតដល់ថ្ងៃដល់កាលកំណត់ប្រាក់បញ្ញើ។ គួរប្រៀបធៀបជម្រើសទាំងពីរនេះ មុនពេលបើកគណនីសន្សំ។ អត្រាការប្រាក់លើប្រាក់បញ្ញើមានកាលកំណត់ អាចមានភាពខុសគ្នា អាស្រ័យលើកាលវិភាគនៃការទូទាត់ការប្រាក់។
ស្វែងយល់លក្ខខណ្ឌប្រាក់បញ្ញើពេលដល់កាលកំណត់
នៅពេលប្រាក់បញ្ញើដល់កាលកំណត់ ធនាគារអាចផ្ទេរប្រាក់ដើម និងការប្រាក់ត្រឡប់ទៅកាន់គណនីរបស់អ្នកវិញ ឬបន្តប្រាក់បញ្ញើនោះដោយស្វ័យប្រវត្តិ អាស្រ័យលើជម្រើសដែលអ្នកបានកំណត់។ សូមពិនិត្យមើលថា តើការបន្តគណនីនោះធ្វើឡើងដោយស្វ័យប្រវត្តិ ហើយមានការកែសម្រួលការផ្តល់ជូនអត្រាការប្រាក់ថ្មីដែរឬទេ? ប្រាក់បញ្ញើដែលបានបន្តថ្មី អាចនឹងត្រូវគិតអត្រាការប្រាក់ដែលកំពុងមានសុពលភាពនៅថ្ងៃបន្តគណនីនោះ ជំនួសឱ្យអត្រាការប្រាក់ចាស់។
រៀបចំផែនការសម្រាប់ការដកប្រាក់មុនកាលកំណត់
ការដកប្រាក់មុនកាលកំណត់ គួរតែទុកជាជម្រើសចុងក្រោយបំផុត។ ផ្អែកតាមលក្ខខណ្ឌនៃប្រាក់បញ្ញើ អ្នកអាចទទួលបានអត្រាការប្រាក់សន្សំកាន់តែទាប ឬអាចមិនទទួលបានការប្រាក់តែម្តង។
អ្នកគួរទុកថវិកាមួយផ្នែកសម្រាប់ការចំណាយរយៈពេលខ្លី និងប្រាក់បម្រុងក្នុងករណីមានតម្រូវការចាំបាច់។ ការធ្វើបែបនេះ អ្នកអាចទទួលបានការប្រាក់ពេញលេញដោយមិនចាំបាច់បិទគណនីមុនកាលកំណត់ឡើយ។
ពិនិត្យមើលលក្ខខណ្ឌប្រាក់បញ្ញើឡើងវិញ មុននឹងសម្រេចចិត្ត
មុននឹងសម្រេចចិត្តបើកគណនីបញ្ញើមានកាលកំណត់ជាប្រាក់ដុល្លារ ឬប្រាក់រៀល អ្នកគួរពិនិត្យមើលឱ្យបានច្បាស់នូវចំនួនទឹកប្រាក់ រយៈពេល អត្រាការប្រាក់ កាលវិភាគទូទាត់ការប្រាក់ ការកាត់ពន្ធ និងការណែនាំផ្សេងៗនៅពេលដល់កាលកំណត់។
អ្នកអាចប្រើប្រាស់ឧបករណ៍គណនារបស់ធនាគារ ដើម្បីគណនាការប្រាក់ ប៉ុន្តែត្រូវចងចាំថានោះគ្រាន់តែជាលទ្ធផលបឋមប៉ុណ្ណោះ។ សូមសាកសួរ និងពិនិត្យមើលអត្រាការប្រាក់ រួមទាំងលក្ខខណ្ឌចុងក្រោយឱ្យបានច្បាស់ មុនពេលសម្រេចចិត្តបើគណនីសន្សំប្រាក់បញ្ញើមានកាលកំណត់។
ជ្រើសរើសរូបិយប័ណ្ណដែលអ្នកនឹងប្រើប្រាស់នាពេលខាងមុខ
អ្នកគួរជ្រើសរើសប្រភេទរូបិយប័ណ្ណបញ្ញើ ឱ្យស្របទៅនឹងគោលដៅចំណាយរបស់អ្នកនាថ្ងៃអនាគត។
ប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់រៀល អាចសមស្របសម្រាប់ការចំណាយលើថ្លៃសិក្សា ការចំណាយក្នុងគ្រួសារ ឬអាជីវកម្ម ដែលត្រូវទូទាត់ជាប្រាក់រៀល។ ការធ្វើបែបនេះ ក៏ជាផ្នែកមួយនៃការគាំទ្រ ក៏ដូចជាលើកស្ទួយប្រើប្រាស់រូបិយវត្ថុជាតិឱ្យកាន់តែទូលំទូលាយផងដែរ។
ចំណែកប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់ដុល្លារ គឺសមស្របបំផុតសម្រាប់គោលដៅចំណាយដែលគិតជាប្រាក់ដុល្លារអាមេរិក។ ការសន្សំប្រាក់ក្នុងរូបិយប័ណ្ណដែលអ្នកគ្រោងនឹងប្រើប្រាស់ អាចជួយកាត់បន្ថយការខាតបង់លើការប្តូរប្រាក់ចុះឡើងដែលមិនចាំបាច់ និងជៀសវាងហានិភ័យពីការប្រែប្រួលអត្រាប្តូរប្រាក់នៅលើទីផ្សារ។ ប្រសិនបើការចំណាយរបស់អ្នកទាមទារឱ្យប្រើប្រាស់រូបិយប័ណ្ណទាំងពីរ អ្នកគួរតែបែងចែកប្រាក់សន្សំរបស់អ្នកជាពីរចំណែក សម្រាប់រូបិយប័ណ្ណទាំងពីរនេះតែម្តង ជាជាងប្តូរប្រាក់ទាំងមូលនៅពេលក្រោយ។
ទម្លាប់នៃការសន្សំតាមប្រព័ន្ធធនាគារផ្លូវការ កំពុងមានសន្ទុះកើនឡើង
យោងតាមទិន្នន័យ Global Findex Database ឆ្នាំ 2025 របស់ធនាគារពិភពលោក បានបង្ហាញថា អត្រានៃប្រជាជនកម្ពុជាពេញវ័យ ដែលបានសន្សំប្រាក់តាមរយៈស្ថាប័នហិរញ្ញវត្ថុផ្លូវការ បានកើនឡើងពី 6.7% ក្នុងឆ្នាំ 2021 ដល់ 9.3% ក្នុងឆ្នាំ 2024។ កំណើននេះ បង្ហាញពីការកើនឡើងជាបន្តបន្ទាប់នៃការសន្សំប្រាក់ក្នុងប្រព័ន្ធហិរញ្ញវត្ថុផ្លូវការ។ យ៉ាងណាមិញ អត្ថប្រយោជន៍ជាក់ស្តែង គឺផ្តើមចេញពីការប្រើប្រាស់គណនីឱ្យបានត្រឹមត្រូវ នោះគឺការរក្សាប្រាក់មួយចំណែកឱ្យងាយស្រួលដកចាយ បែងចែកប្រាក់សន្សំមួយចំណែកទៀតសម្រាប់គោលដៅជាក់លាក់ និងចាត់ចែងប្រាក់សេសសល់ឱ្យបង្កើតផលចំណេញសម្រាប់ទុកប្រើនៅពេលក្រោយ។
រក្សាប្រាក់សន្សំសម្រាប់តម្រូវការប្រចាំថ្ងៃងាយស្រួលជាមួយធនាគារ វីង
គណនីសន្សំរបស់ធនាគារ វីង អនុញ្ញាតឱ្យអ្នកអាចដកប្រាក់មកប្រើប្រាស់បានយ៉ាងងាយស្រួលគ្រប់ពេលវេលា ព្រមទាំងទទួលបានការប្រាក់ទាក់ទាញទៀតផង។ អ្នកអាចប្រើប្រាស់គណនីនេះ សម្រាប់ការដាក់ប្រាក់ជាប្រចាំ សន្សំទុកសម្រាប់ពេលចំាបាច់ និងការចំណាយផ្សេងៗដែលអាចកើតមានឡើងនាពេលខាងមុខ។
អ្វីដែលកាន់តែពិសេសនោះ គណនីសន្សំនេះ បានភ្ជាប់ជាមួយនឹងមុខងារទូទាត់ និងផ្ទេរប្រាក់ដ៏សម្បូរបែប នៅក្នុងអេប Wing Bank ផ្ទាល់តែម្តង។ ភាពងាយស្រួលនេះ អាចជួយឱ្យអ្នកដកប្រាក់មួយចំណែក យកទៅដាក់សន្សំបានយ៉ាងរហ័ស តាមរយៈការធ្វើប្រតិបត្តិការធនាគារប្រចាំថ្ងៃ។
ផែនការ ក្លាយជាលទ្ធផលពិតប្រាកដ
ជាមួយមុខងារគណនី សន្សំដើម្បីគោលដៅ របស់ធនាគារ វីង ជួយអ្នកក្នុងការបែងចែកប្រាក់សម្រាប់ការសិក្សា ដំណើរកម្សាន្ត ទិញផ្ទះ ផែនការគ្រួសារ ឬគម្រោងអាជីវកម្មនាពេលអនាគត។ អ្នកអាចដាក់ឈ្មោះគោលដៅ កំណត់ចំនួនទឹកប្រាក់ដែលចង់សន្សំ និងតាមដានវឌ្ឍនភាពរបស់អ្នកយ៉ាងងាយស្រួលនៅក្នុងអេប Wing Bank ។ ចំនួនប្រាក់ដែលបានសន្សំ និងប្រាក់ដែលនៅខ្វះដើម្បីសម្រេចគោលដៅ នឹងបង្ហាញយ៉ាងច្បាស់ ដែលធ្វើឱ្យអ្នកកាន់តែងាយស្រួលក្នុងការបន្តផែនការនេះ។
លើសពីនេះ បេសកកម្ម ជីប ជីប នឹងបន្ថែមនូវសកម្មភាពកម្សាន្តសាមញ្ញៗនៅក្នុងអេប Wing Bank ដើម្បីបង្កើតបទពិសោធថ្មីៗ និងកាន់តែរស់រវើក។ អ្នកអាចបំពេញបេសកកម្មនានា និងស្វែងយល់ពីមុខងារធនាគារជាច្រើន ព្រមទាំងអាចតាមដានវឌ្ឍនភាពហិរញ្ញវត្ថុរបស់អ្នកក្នុងពេលតែមួយ។
បង្កើនប្រាក់សន្សំរយៈពេលវែង ជាមួយគណនីបញ្ញើមានកាលកំណត់ របស់ធនាគារ វីង
គណនីបញ្ញើមានកាលកំណត់របស់ធនាគារ វីង ត្រូវបានរចនាឡើងជាពិសេស សម្រាប់ប្រាក់ដែលអ្នកអាចរក្សាទុកដោយមិនចាំបាច់ដកប្រើ រហូតដល់កាលកំណត់។ អ្នកអាចបើកប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់ដុល្លារអាមេរិក ឬប្រាក់រៀល ដោយជ្រើសរើសរយៈពេលសន្សំចាប់ពី 1 ខែ ដល់ 60 ខែ ដោយតម្រូវដាក់ប្រាក់សន្សំយ៉ាងតិចចាប់ពី10 ដុល្លារអាមេរិក ឬ 40,000 រៀល។ អ្នកក៏អាចជ្រើសរើសការទូទាត់ការប្រាក់ជាប្រចាំខែ ឬនៅចុងគ្រា អាស្រ័យលើរយៈពេលដែលបានជ្រើសរើស។
គណនីបញ្ញើមានកាលកំណត់របស់ធនាគារ វីង ផ្តល់ជូនអត្រាការប្រាក់ខ្ពស់រហូតដល់ 5.5% ក្នុងមួយឆ្នាំ សម្រាប់ជម្រើសកាលកំណត់រយៈពេលវែង និងទទួលការទូទាត់ការប្រាក់នៅចុងគ្រា។ សម្រាប់គណនីនេះ មិនអនុញ្ញាតឱ្យមានការដកប្រាក់ត្រឹមតែមួយផ្នែកនោះទេ។
ប្រសិនបើអ្នកបិទគណនីប្រាក់បញ្ញើនេះមុនកាលកំណត់ អ្នកអាចនឹងទទួលបានត្រឹមតែអត្រាការប្រាក់សន្សំធម្មតា។ ដូច្នេះ អ្នកគួរបែងចែកប្រាក់សម្រាប់តម្រូវការបន្ទាន់ និងការចំណាយរយៈពេលខ្លី ដោយមិនត្រូវដកប្រាក់នៅក្នុងគណនីបញ្ញើមានកាលកំណត់។អ្នកអាចបើក និងតាមដានគណនីប្រាក់បញ្ញើរបស់អ្នកបានយ៉ាងងាយស្រួលនៅក្នុងអេប Wing Bank ឬអញ្ជើញទៅកាន់សាខាធនាគារ វីង ផ្ទាល់ ដើម្បីទទួលបានការប្រឹក្សាយោបល់ផ្សេងៗបន្ថែម។
ចាប់ផ្តើមកសាងប្រាក់សន្សំរបស់អ្នកថ្ងៃនេះ
អ្នកគួរពិនិត្យមើលអត្រាការប្រាក់ថ្មីៗ កាត្វកិច្ចបង់ពន្ធ លក្ខខណ្ឌផ្សេងៗ មុនពេលសម្រេចចិត្តបើកគណនីសន្សំណាមួយ។
ដើម្បីចាប់ផ្តើម សូមដោនឡូតអេប Wing Bank ឬអញ្ជើញទៅកាន់សាខាធនាគារ វីង ដែលនៅជិតអ្នកបំផុត។
ព័ត៌មានបន្ថែម សូមចូលទៅគេហទំព័រ៖ គណនីសន្សំ, គណនីសន្សំដើម្បីគោលដៅ, បេសកកម្ម ជីប ជីប និង គណនីបញ្ញើមានកាលកំណត់។
