បញ្ចុះតម្លៃ 50% លើសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ជាមួយធនាគារ វីង

ពង្រីកអាជីវកម្មរបស់លោកអ្នកប្រកបដោយទំនុកចិត្តខ្ពស់ ជាមួយការកាត់បន្ថយថ្លៃចំណាយលើសេវាហិរញ្ញប្បទានពាណិជ្ជកម្ម។ ធនាគារ វីង ជួយសម្រួលដល់ក្រុមហ៊ុននាំចូល នាំចេញ អ្នកចែកចាយ និងសហគ្រាសនានា ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិតាមរយៈការផ្ដល់ជូននូវការសន្សំសំចៃដ៏វិសេសវិសាល លើសេវាហិរញ្ញប្បទានពាណិជ្ជកម្មដែលបានជ្រើសរើស។

រយៈពេលផ្សព្វផ្សាយ: May 22, 2026 to Dec 31, 2026

ចេញផ្សាយនៅ: May 22, 2026

មិនថាអាជីវកម្មរបស់លោកអ្នកត្រូវការការគាំទ្រក្នុងការធានាសុវត្ថិភាពទំនិញ ការគ្រប់គ្រងការទូទាត់ជូនអ្នកផ្គត់ផ្គង់ ឬការបង្កើនភាពជឿជាក់នៃអាជីវកម្មនោះទេ ដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មរបស់យើង ត្រូវបានរចនាឡើងដើម្បីធ្វើឱ្យប្រតិបត្តិការឆ្លងដែនកាន់តែមានភាពរលូន រហ័ស និងចំណេញថវិកាខ្ពស់។

 

រីករាយជាមួយអត្ថប្រយោជន៍ដែលយើងផ្តល់ជូន រួមមាន៖

 

  • ចំណាយតិចសម្រាប់សេវាលិខិតធានាពីធនាគារ លិខិតឥណទាន និង​សេវាបេឡានិច័យ  
  • ឥតគិតកម្រៃសេវាត្រួតពិនិត្យឯកសារ 
  • ការផ្តល់ជូនពិសេសសម្រាប់ការស្នើកម្ចីបន្ទាត់ឥណទាន 

 

ជាមួយធនាគារ វីង លោកអ្នកអាចកាត់បន្ថយថ្លៃចំណាយប្រតិបត្តិការ បង្កើនភាពបត់បែននៃលំហូរសាច់ប្រាក់ និងអាចផ្ដោតអារម្មណ៍កាន់តែខ្លាំងលើការពង្រីកអាជីវកម្មរបស់លោកអ្នកទៅកាន់ទីផ្សារសកល។ 

 

លក្ខន្តិក

 

  • ប្រូម៉ូសិននេះមានសុពលភាពចាប់ពីខែឧសភា ដល់ខែធ្នូ ឆ្នាំ 2026។
  • អនុវត្តសម្រាប់តែប្រតិបត្តិការ លិខិតធានាពីធនាគារ, លិខិតឥណទាន, និងសេវាបេឡានិច័យ ដែលត្រូវតាមលក្ខខណ្ឌកំណត់តែប៉ុណ្ណោះ។
  • ផ្ដល់ជូនសម្រាប់ អតិថិជនថ្មី និងអតិថិជនបច្ចុប្បន្ន ដោយយោងទៅលើការអនុម័តរបស់ធនាគារ និងលក្ខខណ្ឌតម្រូវការឥណទានផ្ទៃក្នុង។
  • ថ្លៃសេវា និងការចំណាយផ្សេងៗទៀត (ថ្លៃសេវាបញ្ជាក់, ថ្លៃសេវាផ្ញើសំបុត្ររហ័ស, ថ្លៃសេវា SWIFT, ថ្លៃសេវាធ្វើនីត្យានុកូលកម្ម, តែមប្រីយ៍, ថ្លៃសេវា SETFO និងពន្ធដារនានា) គឺជាបន្ទុករបស់អតិថិជន។
  • ថ្លៃសេវា និងកម្រៃជើងសា ទាំងអស់ នឹងត្រូវទូទាត់ជាមុន។
  • ការផ្តល់ជូននេះអនុវត្ត ផ្អែកលើកាលបរិច្ឆេទនៃការចេញលិខិតផ្លូវការ និងមានសម្រាប់តែដៃគូជាក់លាក់ដែលបានកំណត់តែប៉ុណ្ណោះ។
  • ធនាគារ វីង រក្សាសិទ្ធិក្នុងការកែប្រែ ផ្អាក ឬលុបចោលការផ្តល់ជូននេះ ដោយសារការប្រែប្រួលនៃទីផ្សារ ការធ្លាក់ចុះនៃស្ថានភាពឥណទាន ឬការផ្លាស់ប្តូរបទប្បញ្ញត្តិច្បាប់ ដោយមិនមានការជូនដំណឹងជាមុន។
  • លក្ខខណ្ឌនានា របស់ធនាគារ វីង ត្រូវបានអនុវត្ត។

 

ពង្រីកអាជីវកម្មរបស់លោកអ្នក ជាមួយហិរញ្ញប្បទានពាណិជ្ជកម្មដ៏ឆ្លាតវៃ!

 

សូមទទួលយកនូវអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសនេះ ដើម្បីទទួលបានការសន្សំកាន់តែប្រសើរសម្រាប់ការធ្វើប្រតិបត្តិការអាជីវកម្មអន្តរជាតិរបស់លោកអ្នក។ ក្លាយជាដៃគូជាមួយធនាគារ វីង ដើម្បីជំរុញអាជីវកម្មរបស់លោកអ្នកទៅមុខ ជាមួយដំណោះស្រាយពាណិជ្ជកម្មដែលមានសុវត្ថិភាព ភាពបត់បែន និងគួរឱ្យទុកចិត្តបំផុត។

 

សូមពិភាក្សាជាមួយអ្នកជំនាញរបស់ធនាគារ វីង នៅថ្ងៃនេះដើម្បីចាប់ផ្ដើម៖ 092 882 299។