ការការពារដ៏សាមញ្ញ ដើម្បីទំនុកចិត្ត និងសុវត្ថិភាព
ជីវិតគឺមិនអាចទាយទុកជាមុនបានឡើយ ប៉ុន្តែការការពារខ្លួនអ្នក និងមនុស្សជាទីស្រលាញ់ មិនមែនជារឿងស្មុគស្មាញនោះទេ។ ជាមួយធនាគារ វីង និង រ៉ូយ៉ាល់គ្រុប ម៉ាយក្រូ អ៊ីនសួរេន អ្នកអាចរីករាយជាមួយធានារ៉ាប់រងអាយុជីវិតដែលមានតម្លៃសមរម្យ ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់ទំនុកចិត្ត និងសុវត្ថិភាព ស្របពេលដែលអ្នកនៅតែអាចបន្តផ្តោតលើអ្វីដែលសំខាន់បំផុតបានជាធម្មតា។
ភាពងាយស្រួលតាមរយៈភាពជាដៃគូធានារ៉ាប់រងរបស់យើង
តាមរយៈភាពជាដៃគូធានារ៉ាប់រង ជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ម៉ាយក្រូ អ៊ីនសួរេន, ធនាគារ វីង បានបន្ថែមការការពារអាយុជីវិតឱ្យបានកាន់តែងាយស្រួលនៅគ្រប់ពេលដែលអ្នកត្រូវការ។ សេវាកម្មនេះមាននៅតាមសាខាធនាគារ វីង ទូទាំងប្រទេសកម្ពុជា ដូច្នេះការទទួលបានសេវាធានារ៉ាប់រងគឺតែងតែនៅក្បែរអ្នកជានិច្ច។