ប្រើ វីង វីសាកាត នៅ Lucky Supermarket មានឱកាសឈ្នះសំបុត្រ VIP ទស្សនាការប្រកួត FIFA World Cup 26™ Final Watch Party

ប្តូរពីការទិញទំនិញប្រចាំថ្ងៃរបស់អ្នក ឱ្យក្លាយជាបទពិសោធន៍ដ៏អស្ចារ្យជាមួយ FIFA World Cup 26™! គ្រាន់តែទិញសម្ភារៈតម្រូវការប្រចាំថ្ងៃ អ្នកនឹងមានឱកាសក្លាយជាភ្ញៀវ VIP ក្នុងការចូលរួមអបអរការប្រកួតបាល់ទាត់ដ៏ធំបំផុតលំដាប់ពិភពលោក!

រយៈពេលផ្សព្វផ្សាយ: Jul 01, 2026 to Jul 15, 2026

ចេញផ្សាយនៅ: Jul 06, 2026

ចាប់ពីថ្ងៃទី 1 ដល់ 15 ខែកក្កដា ឆ្នាំ 2026 នេះតទៅ រាល់ការទិញទំនិញចំណាយទឹកប្រាក់ចាប់ពី 20 ដុល្លារអាមេរិក ឡើងទៅ ក្នុងមួយវិក្កយបត្រ នៅផ្សារទំនើប Lucky Supermarket ដែលទូទាត់តាម វីង វីសាកាត អ្នកនឹងមានឱកាសឈ្នះសំបុត្រ VIP ចូលរួមកម្មវិធី FIFA World Cup 26™ Final Watch Party (ចំនួន 35 រង្វាន់)។

 

ការចាប់រង្វាន់ផ្សងសំណាង៖ ថ្ងៃទី16 ខែកក្កដា ឆ្នាំ2026

 

អំពី FIFA World Cup 26™ Final Watch Party

 

កាលបរិច្ឆេទកម្មវិធី៖ ថ្ងៃទី19-20 ខែកក្កដា ឆ្នាំ2026

ទីតាំង៖ SunShine Family Park, Eden Garden

សំបុត្រ VIP នីមួយៗបានរួមបញ្ចូល៖

  • ការចូលរួមទស្សនាក្នុងកម្រិត VIP
  • កាដូស្វាគមន៍ (Welcome gift)
  • អាហារ និងភេសជ្ជៈ
  • បទពិសោធន៍ដ៏ពិសេសពីព្រឹត្តិការណ៍ FIFA World Cup 26™

 

របៀបចូលរួម

 

  1. ទិញទំនិញនៅ Lucky Supermarket
  2. ចំណាយទឹកប្រាក់ទិញចាប់ពី 20 ដុល្លារអាមេរិក ឡើងទៅក្នុងមួយវិក្កយបត្រ
  3. ទូទាត់ប្រាក់ជាមួយកាត វីង វីសាកាត
  4. ចូលទៅកាន់គេហទំព័រចុះឈ្មោះផ្សងសំណាង (Visa FIFA Spend Campaign Lucky Draw Portal)
  5. បំពេញព័ត៌មាន និងបញ្ចូលវិក្កយបត្រ ដែលស្របតាមលក្ខខណ្ឌចូលរួម
  6. រាល់ការចុះឈ្មោះចូលរួមផ្សងសំណាងដែលជោគជ័យ និងបំពេញគ្រប់លក្ខខណ្ឌនីមួយៗ នឹងទទួលបានឱកាសផ្សងសំណាងចំនួន មួយដង 

 

លក្ខខណ្ឌ

  • ឱកាសពិសេសនេះសម្រាប់តែអតិថិជនដែលចំណាយទឹកប្រាក់ទិញទំនិញយ៉ាងតិច  20 ដុល្លារអាមេរិកក្នុងមួយ។ប្រតិបត្តិការនៅ Lucky Supermarket និងទូទាត់តាម វីង វីសាកាត ឬ វីង វីសាក្រេឌីតកាត ដែលគ្រប់លក្ខខណ្ឌតែប៉ុណ្ណោះ។
  • វីង វីសា ឌីជីថលកាត មិនត្រូវបានរាប់បញ្ចូលក្នុងកម្មវិធីនេះឡើយ។
  • អតិថិជនត្រូវតែបញ្ចូលប្រតិបត្តិការដែលស្របតាមលក្ខខណ្ឌ ទៅកាន់វេបសាយ Visa FIFA Spend Campaign Lucky Draw Portal ដើម្បីចូលរួមក្នុងការចាប់រង្វាន់ផ្សងសំណាងនេះ។ ចុះឈ្មោះទីនេះ!
  • រាល់ប្រតិបត្តិការដែលបានបញ្ចូលដោយជោគជ័យក្នុងមួយប្រតិបត្តិការ ត្រូវបានរាប់ជាឱកាសផ្សងសំណាងចំនួន មួយដង។
  • ប្រតិបត្តិការដែលត្រូវបានបោះបង់ ផ្ទេរប្រាក់ត្រឡប់មកវិញ ឬមោឃៈ មិនអាចចូលរួមបានឡើយ។
  • អ្នកចូលរួមអាចសន្សំឱកាសផ្សងសំណាងបានមិនកំណត់ ប៉ុន្តែអ្នកចូលរួមម្នាក់អាចឈ្នះបានតែ 1 រង្វាន់ ប៉ុណ្ណោះ។
  • អ្នកឈ្នះរង្វាន់នឹងទទួលបានការជូនដំណឹងតាមរយៈលេខទូរសព្ទដែលបានចុះឈ្មោះនៅលើប្រព័ន្ធផ្សងសំណាង ក្នុងរយៈពេល 1 ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីការចាប់រង្វាន់។
  • រង្វាន់មិនអាចផ្ទេរដូរ មិនអាចប្តូរជាសាច់ប្រាក់ ឬមិនអាចប្តូរជាជម្រើសផ្សេងទៀតបានឡើយ។
  • ធនាគារ វីង រក្សាសិទ្ធិក្នុងការកែប្រែ ផ្អាក ឬបញ្ឈប់ការផ្តល់ជូននេះ និងលក្ខខណ្ឌនានា ដោយមិនបាច់ជូនដំណឹងជាមុន។

ប្រូម៉ូសិនផ្សេងទៀត