ធនាគារ វីង ផ្តល់ជូននូវមធ្យោបាយដ៏ងាយស្រួល សម្រាប់អតិថិជនក្នុងការទទួលប្រាក់ដែលផ្ញើមកពីជុំវិញពិភពលោក ចូលទៅក្នុងគណនីធនាគារ វីងរបស់ពួកគេ ដោយឥតគិតថ្លៃ តាមរយៈ SWIFT។ ចំណេញទាំងកម្រៃសេវា និងពេលវេលា, ទទួលយកប្រូម៉ូសិន ជាមួយធនាគារ វីង នៅថ្ងៃនេះ។

INWARD TELEGRAPHIC TRANSFER (USD)
ព័ត៌មានចាំបាច់
FIELD |
INSTRUCTION |
(field 56a) Intermediary’s Bank: |
KASIKORNBANK PUBLIC COMPANY LIMITED BANGKOK TH Swift Code: KASITHBK |
(field 57a) Account with Institution (Beneficiary's Bank): |
WING BANK (CAMBODIA) PLC PHNOM PENH KH
Swift Code: WIGCKHPP
|
(field 59) Beneficiary: |
A/C number: Beneficiary Name: Address |
(field 70) Purpose of payment: |
|
ខចែង និងលក្ខខណ្ឌ
- ការផ្តល់នេះអនុវត្តសម្រាប់តែការផ្ទេរប្រាក់ចូលទៅក្នុងគណនី វីង តាមរយៈ SWIFT ប៉ុណ្ណោះ។
- ការផ្ទេរចូល មិនត្រូវបានកំណត់ចំនួនទឹកប្រាក់ ហើយមិនគិតថ្លៃសេវាឡើយ
- ធនាគារ វីង រក្សាសិទ្ធិក្នុងការកែប្រែ ការផ្តល់ជូននេះដោយមិនចាំបាច់ជូនដំណឹងជាមុន។
តើយើងអាចជួយបានដោយរបៀបណា?

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់សាខាធនាគារ វីង ណាមួយដែលនៅជិតលោកអ្នក ឬ ទំនាក់ទំនងមកកាន់ផ្នែកបម្រើអតិថិជនរបស់យើង តាមរយៈ



សំនួរ ចម្លើយ Inward Telegraphic Transfer
1. តើអ្វីទៅជា Inward Remittance ឬ Inward Telegraphic Transfer (ITT)?
Inward Remittance គឺជាសេវាផ្ទេរប្រាក់ចូលពីក្រៅប្រទេសសម្រាប់បុគ្គល ឬគ្រឹះស្ថាន សហគ្រាសទាំងឡាយមកប្រទេសកម្ពុជាតាមរយៈប្រពន្ធ័ SWIFT ទូទាំងពិភពលោក
2. តើអតិថិជនតម្រូវអោយមានអ្វីខ្លះដើម្បីអាចប្រើប្រាស់សេវា ITT បាន?
អតិថិជនតម្រូវត្រូវតែមានគណនីជាមួយធនាគារវីង
3. តើលេខកូដ SWIFT របស់ធនាគារ វីង ជាអ្វី?
SWIFT កូដរបស់ធនាគារ គឺ WIGCKHPP
4. តើត្រូវចំណាយពេលប៉ុន្មានសម្រាប់ការទទួលប្រាក់?
'ជាធម្មតា ដំណើរការផ្ទេរប្រាក់ចូលពីក្រៅប្រទេសមានរយៈពេល 3 ថ្ងៃនៃថ្ងៃធ្វើការ
5. តើអ្វីទៅជាអាសយដ្ឋានរបស់ធនាគារ វីងដែលត្រូវបំពេញទម្រង់បែបបទសម្រាប់ ITT?
'អាសយដ្ឋានការិយាល័យកណ្តាលរបស់ធនាគារ វីង គឺលេខ 721 មហាវិថីព្រះមុនីវង្ស ភ្នំពេញ 12304 ប្រទេសកម្ពុជា
6. តើចំនួនអតិបរមាសម្រាប់ការផ្ទេរប្រាក់ចូលបានប៉ុន្មាន?
ចំនួនអតិបរមាសម្រាប់ការផ្ទេរចូលគឺគ្មានដែនកំណត់
7. តើសេវា ITT អាចទទួលបានពីប្រទេសណាខ្លះ?
បានគ្រប់ប្រទេស
8. តើធ្វើដូចម្តេចដើម្បីបដិសេធ ឬប្រគល់ប្រាក់ត្រឡប់ទៅអ្នកផ្ញើវិញ?
1. ទាក់ទងអ្នកផ្ញើដើម្បីស្នើសុំដកប្រាក់ផ្ទេរវិញ
2. ទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន របស់យើង (023 999 989 / 012 999 489)
3. ទៅកាន់សាខាធនាគារវីងដែលនៅជិតបំផុត9. តើធ្វើដូចម្តេចដើម្បីទទួលបាន ITT ដោយឥតគិតថ្លៃសេវា? តើលក្ខខណ្ឌតម្រូវអ្វីខ្លះដើម្បីទទួលបានការផ្តល់ជូនពិសេសនេះ?
អតិថិជនទាំងអស់អាចទទួលបាន ITT ដោយឥតគិតថ្លៃសេវា ដរាបណាលោកអ្នកមានគណនីជាមួយធនាគារវីង ទាំងគណនីចរន្ត និងគណនីសន្សំ។ យើងសូមណែនាំអ្នកឱ្យបើកគណនីជា ដុល្លារ សម្រាប់ការទទួលប្រាក់បញ្ញើនានា
10. តើថ្លៃសេវាធម្មតារបស់ ITT ដែលមិនមានប្រូម៉ូសិនប៉ុន្មាន?
ថ្លៃសេវាធម្មតាគឺ 0.10% នៃចំនួនទឹកប្រាក់ផ្ទេរសរុប ឬអប្បបរមា 10 ដុល្លារ
11. តើតាមរយៈសេវា ITT ខ្ញុំអាចទទួលប្រាក់ចូលក្នុងគណនីផ្ទាល់ដែរឬទេ? តើខ្ញុំនឹងទទួលបានការជូនដំណឹងនៅពេលខ្ញុំទទួលប្រាក់ដែរឬទេ?
ប្រសិនបើអ្នកមានអេប Wing Bank របស់យើងនៅលើទូរស័ព្ទដៃរបស់អ្នក អ្នកប្រាកដជាទទួលបានការជូនដំណឹងនៅលើកម្មវិធីរបស់អ្នកដើម្បីបញ្ជាក់ថាអ្នកទទួលបានប្រាក់
12. ប្រសិនបើខ្ញុំចង់ធ្វើ OTT តើខ្ញុំត្រូវធ្វើដូចម្ដេច?
សូមចូលទៅកាន់សាខាណាមួយរបស់យើងសម្រាប់ព័ត៌មានលម្អិត
13. ខ្ញុំមានចម្ងល់ទៅលើអត្រាប្តូរប្រាក់។ តើខ្ញុំអាចទទួលបានប៉ុន្មានរូបិយប័ណ្ណតាមរយៈធនាគារ វីង ឥឡូវនេះ?
យើងបើកសម្រាប់តែប្រាក់ដុល្លារតែប៉ុណ្ណោះ

