ដល់ពេលរាំលេងជាមួយ ជីបជីប ហើយ! ចូលរួមក្នុងការប្រកួតរាំបទ ជីបជីប នៅលើ TikTok ដោយបង្កើតក្បាច់រាំផ្ទាល់ខ្លួនរបស់អ្នក ជាមួយចម្រៀង ជីបជីប Jingle ពីគណនី TikTok ផ្លូវការរបស់ធនាគារ វីង។ បង្ហាញថាមពល ភាពច្នៃប្រឌិត និងក្បាច់រាំដ៏ឡូយរបស់អ្នកនៅលើ TikTok ដើម្បីក្លាយជាអ្នកមានសំណាងឈ្នះរង្វាន់។
រង្វាន់
អ្នកឈ្នះ 3 រូប នឹងទទួលបាន៖ កុំព្យូទ័រ MacBook NEO ទំហំ 512GB ម្នាក់ 1 គ្រឿង
របៀបចូលរួម
- ថតវីដេអូ TikTok ជាមួយក្បាច់រាំផ្ទាល់ខ្លួនរបស់អ្នក ដោយប្រើបទ ជីបជីប Jingle។
- ប្រើប្រាស់បទ ជីបជីប Jingle ពីគណនី TikTok ផ្លូវការរបស់ធនាគារ វីង។
- បង្ហោះវីដេអូនោះនៅលើគណនី TikTok របស់អ្នក។
- Tag @wingbankkh
- ភ្ជាប់ជាមួយ Hashtag៖ #WingBank #WingJibJib #JibJibDance
ការជ្រើសរើសអ្នកឈ្នះ
អ្នកឈ្នះ 3 រូប នឹងត្រូវបានជ្រើសរើសដោយផ្អែកលើលក្ខណៈវិនិច្ឆ័យខាងក្រោម៖
- 50% ផ្អែកលើចំនួន Likes និង Shares នៃវីដេអូ
- 50% ផ្អែកលើការសម្រេចពីគណៈគ្រប់គ្រងរបស់ធនាគារ វីង
លក្ខខណ្ឌផ្សេងៗ
- ការប្រកួតនេះអនុវត្តចាប់ពីថ្ងៃទី 1 ដល់ 31 ខែកក្កដា ឆ្នាំ2026។
- ការប្រកួតនេះសម្រាប់តែនៅលើ TikTok ប៉ុណ្ណោះ។
- អ្នកចូលរួមត្រូវតែប្រើប្រាស់ចម្រៀង ជីបជីប Jingle ពីគណនី TikTok ផ្លូវការរបស់ធនាគារ វីង។
- វីដេអូបង្ហោះត្រូវតែ Tag @wingbankkh និងភ្ជាប់ hashtag៖ #WingBank #WingJibJib #JibJibDance។
- វីដេអូត្រូវតែជាគំនិតច្នៃប្រឌិតថ្មីផ្ទាល់ខ្លួនរបស់អ្នកចូលរួម។
- រាល់មាតិកាដែលមិនសមរម្យ ប៉ះពាល់សង្គម ថតចម្លង ឬមានលក្ខណៈបំភាន់ នឹងត្រូវដកសិទ្ធិចេញពីកម្មវិធី។
- អ្នកឈ្នះនឹងត្រូវជ្រើសរើសផ្អែកលើ 50% នៃចំនួន Likes & Shares និង 50% ទៀតសម្រេចពីថ្នាក់ដឹកនាំធនាគារ វីង 50%។
- ធនាគារ វីង រក្សាសិទ្ធិក្នុងការត្រួតពិនិត្យ បដិសេធ ឬដកសិទ្ធិការចូលរួមដែលមិនអនុវត្តតាមលក្ខខណ្ឌ។
- ធនាគារ វីង រក្សាសិទ្ធិក្នុងការកែប្រែ ផ្អាក ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនចាំបាច់ជូនដំណឹងជាមុន។
- លក្ខខណ្ឌនានាត្រូវបានអនុវត្ត។