ធនាគារ វីង និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន បានចាប់ដៃគ្នា ដើម្បីផ្តល់ជូននូវភាពងាយស្រួល សុវត្ថិភាព ដល់អតិថិជនជាមួយនឹងការផ្ទេរប្រាក់ទៅក្រៅប្រទេស។ នៅរាល់ពេលដែលលោកអ្នកផ្ទេរប្រាក់ទៅក្រៅប្រទេសលើកដំបូង តាមអេប Wing Bank លោកអ្នកនឹងទទួលបានកម្រៃសេវាមកវិញា ហើយថែមទាំងទទួលបានការធានារ៉ាប់រងអាយុជីវិតឥតគិតថ្លៃ ដែលមានតម្លៃរហូតដល់ $1,000 ដែលផ្ដល់ជូនដោយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន ។
ធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅក្រៅប្រទេសរបស់លោកអ្នកជាមួយអេប Wing Bank ហើយរីករាយជាមួយការការពារបន្ថែមដែលភ្ជាប់មកជាមួយការធានារ៉ាប់រងអាយុជីវិតឥតគិតថ្លៃពី ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន។
របៀបដំណើរការ
- ប្រើអេប Wing Bank ដើម្បីផ្ទេរប្រាក់ទៅក្រៅប្រទេស
- នៅពេលប្រតិបត្តិការជោគជ័យ សញ្ញាបង្ហាញដែលបញ្ជាក់ពីការទទួលបានការធានារ៉ាប់រងអាយុជីវិត នឹងបង្ហាញនៅលើអេក្រង់។
- ប្រសិនបើអ្នកមិនចង់ទទួលបានអត្ថប្រយោជន៍នេះ ឬមិនចង់ចែករំលែកព័ត៌មានរបស់អ្នកទេ សូមទាក់ទងមកធនាគារ វីង ក្នុងរយៈពេល 7 ថ្ងៃ
- ផ្ទេរប្រាក់អន្តរជាតិតាមរយៈអេប Wing Bank [ចុចទីនេះ]
លក្ខន្តិក
- ការផ្តល់ជូននេះមានសុពលភាពសម្រាប់រាល់ការផ្ទេរប្រាក់ទៅក្រៅប្រទេសដែលធ្វើឡើងតាមអេប Wing Bank
- ការធានារ៉ាប់រងនេះត្រូវបានផ្តល់ជូនដោយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន
- ទំហំទឹកប្រាក់ធានារ៉ាប់រងអតិបរមាគឺ $1,000 សម្រាប់អតិថិជនម្នាក់
- ការធានារ៉ាប់រងរួមមាន៖ មរណភាព និងពិការភាពអចិន្ត្រៃយ៍
- ការធានារ៉ាប់រងនឹងចាប់ផ្តើមមានសុពលភាពរយៈពេលមួយខែ បន្ទាប់ពីថ្ងៃធ្វើប្រតិបត្តិការជោគជ័យ
- ធនាគារ វីង រក្សាសិទ្ធិក្នុងការបញ្ចប់អត្ថប្រយោជន៍នេះនៅពេលណាមួយដោយគ្មានការជូនដំណឹងជាមុន
- ការទាមទារសំណងគឺត្រូវបានដោះស្រាយដោយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន តែប៉ុណ្ណោះ ស្របតាមបទប្បញ្ញត្តិរបស់ IRC ដោយគ្មានការចូលរួមពីធនាគារ វីងឡើយ
- លក្ខខណ្ឌនានា ត្រូវបានអនុវត្ត