វគ្គ១៦៖ ហេតុផលអ្វីខ្លះដែលអាជីវកម្មខ្នាតតូចក្នុងស្រុកត្រូវការគាំទ្រពីធនាគារ ដើម្បីពង្រីកទីផ្សារ

អាជីវករក្នុងស្រុកជាច្រើននៅតែត្រូវបង់ប្រាក់ថ្លៃទំនិញពេញលេញជាមុនទៅឱ្យអ្នកផ្គត់ផ្គង់នៅក្រៅប្រទេស ដែលធ្វើឱ្យពួកគាត់ខ្វះខាតសាច់ប្រាក់ ខណៈត្រូវរង់ចាំទំនិញមកដល់រាប់សប្តាហ៍។ អ្នកជំនាញ និងសហគ្រិនក្នុងស្រុកបានយល់ស្របថា ស្ថាប័នហិរញ្ញវត្ថុចាំបាច់ត្រូវផ្តល់នូវដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ដែលងាយស្រួលទទួលបានជាងមុន ដូចជាលិខិតឥណទាន និងកម្ចីរយៈពេលខ្លី ដើម្បីជួយឱ្យអាជីវកម្មខ្នាតតូចអាចរីកចម្រើននៅក្នុងទីផ្សារដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស។

ចេញផ្សាយនៅ: Jun 16, 2026

ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាកំពុងមានសន្ទុះកើនឡើង ប៉ុន្តែសម្រាប់អាជីវកម្មខ្នាតតូចជាច្រើន ការនាំយកទំនិញឆ្លងកាត់ព្រំដែនកំពុងក្លាយជារឿងស្មុគស្មាញ និងមានហានិភ័យកាន់តែខ្លាំង។ នៅពេលដែលទំហំពាណិជ្ជកម្មកើនឡើង ការពន្យារពេលនៃការដឹកជញ្ជូន ភាពមិនច្បាស់លាស់នៃការទូទាត់ និងបញ្ហាឯកសារផ្សេងៗក៏កើនឡើងដូចគ្នា ដែលធ្វើឱ្យសហគ្រាសធុនតូច និងមធ្យម ត្រូវការការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង ដើម្បីអាចបន្តដំណើរទៅមុខទាន់សភាពការណ៍។

 

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ មានទំហំទឹកប្រាក់ ១១,១ ពាន់លានដុល្លារ ខណៈការនាំចូលមានប្រមាណ ១២,៣ ពាន់លានដុល្លារ ដែលធ្វើឱ្យទំហំពាណិជ្ជកម្មសរុបសម្រេចបានក្នុងទំហំទឹកប្រាក់ ២៣,៤ ពាន់លានដុល្លារ ពោលគឺកើនឡើង ១៩,% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ កំណើនពាណិជ្ជកម្មនេះកំពុងបង្កើតឱកាសថ្មីៗ ប៉ុន្តែក៏កំពុងដាក់សម្ពាធកាន់តែខ្លាំងលើអាជីវកម្ម ក្នុងការគ្រប់គ្រងការទូទាត់ ពេលវេលាសងប្រាក់ និងទុនបង្វិលឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។ សម្រាប់អ្នកនាំចូល និងនាំចេញខ្នាតតូច ការណ៍នេះមានន័យថា ពួកគាត់ត្រូវកកស្ទះសាច់ប្រាក់រាប់សប្តាហ៍ មុនពេលទំនិញមកដល់ដៃ។

 

បើក្រឡេកទៅមើល២០២៥ ទំហំពាណិជ្ជកម្មសម្រេចបានដល់ទៅ ៦៥,២ ពាន់លានដុល្លារ កើនឡើង ១៨,% ធៀបនឹងឆ្នាំ២០២៤ ទោះបីជាមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ភាពតានតឹងព្រំដែនជាមួយប្រទេសថៃ និងគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដែលកំពុងវិវឌ្ឍក៏ដោយ។ កំណើននេះភាគច្រើនត្រូវបានជំរុញដោយការនាំចេញ ដែលបានកើនឡើងប្រមាណ ១៦% នៅក្នុងឆ្នាំ២០២៤ បើធៀបនឹងឆ្នាំមុន។

 

ចង់ពង្រីកអាជីវកម្ម ប៉ុន្តែបញ្ហាហិរញ្ញវត្ថុនៅតែជាឧបសគ្គ

 

លោកស្រី ម៉ី អ៊ីង ដែលដំណើរការអាជីវកម្មលក់ដុំ និងលក់រាយកាបូប និងគ្រឿងអលង្ការលើបណ្តាញសង្គម បាននាំចូលទំនិញពីប្រទេសចិន និងវៀតណាមតាំងពីឆ្នាំ២០១៧ មកម្ល៉េះ។ សព្វថ្ងៃ លោកស្រីមានគម្រោងពង្រីកអាជីវកម្មលក់ម៉ាស៊ីនឆុងកាហ្វេរ៉ូបូត ប៉ុន្តែបញ្ហាដើមទុននៅតែជាឧបសគ្គចម្បង។

 

បើតាមលោកស្រី ម៉ី អ៊ីង​​ ម៉ាស៊ីន មួយគ្រឿងមានតម្លៃប្រហែល ៥.០០០ ដុល្លារអាមេរិក ហើយទោះបីជាការទិញដុំអាចទទួលបានការបញ្ចុះតម្លៃក៏ដោយ ក៏ការស្វែងរកដើមទុនឱ្យបានគ្រប់គ្រាន់នៅតែជារឿងលំបាក។ លោកស្រីសង្ឃឹមថានឹងទទួលបានកម្ចីរយៈពេលខ្លី ជាមួយនឹងអត្រាការប្រាក់ទាប ព្រមទាំងការគាំទ្រក្នុងការគ្រប់គ្រងហានិភ័យនៃការដឹកជញ្ជូន និងការរៀបចំឯកសារនានា។

 

អ្នកស្រីក៏សង្ឃឹមផងដែរថា ធនាគារអាចជួយកាត់បន្ថយការចំណាយលើការប្តូររូបិយប័ណ្ណ ខណៈដែលបច្ចុប្បន្ន អ្នកស្រីពឹងផ្អែកលើកាតទូទាត់ធម្មតា ដើម្បីបង់ប្រាក់ទៅឱ្យអ្នកផ្គត់ផ្គង់នៅក្រៅប្រទេស។

 

លោកស្រី ម៉ី អ៊ីង បាននិយាយថា៖ "ការគ្រប់គ្រងលំហូរសាច់ប្រាក់គឺជាផ្នែកដែលពិបាកបំផុត។ យើងនៅតែបន្តចំណាយក្នុងអំឡុងពេលដឹកជញ្ជូន ប៉ុន្តែយើងមិនទាន់ទទួលបានប្រាក់ចំណូលនោះទេ រហូតទាល់តែទំនិញមកដល់ដៃ។” អ្នកស្រីបានបន្ថែមថា ការទទួលបានលិខិតឥណទាន (Letter of Credit) ឬលិខិតធានាពីធនាគារ (Bank Guarantee) នឹងជួយកសាងទំនុកចិត្តជាមួយអ្នកផ្គត់ផ្គង់ និងជួយសម្រួលដល់លំហូរសាច់ប្រាក់យ៉ាងច្រើន ក្នុងអំឡុងពេលរង់ចាំ។

 

ស្រដៀងគ្នានេះដែរ លោកស្រី ជួរ ស្រីរ័ត្ន អ្នកលក់រាយអនឡាញដែលនាំចូលផលិតផលពីប្រទេសចិន បានលើកឡើងថា លោកស្រីក៏ប្រឈមមុខនឹងបញ្ហាលំហូរសាច់ប្រាក់ដូចគ្នា ដោយសារត្រូវបង់ប្រាក់ពេញលេញទៅអ្នកផ្គត់ផ្គង់ មុនពេលទទួលបានទំនិញ។

 

លោកស្រី ជួរ ស្រីរ័ត្ន បានបញ្ជាក់ថា៖ “ប្រសិនបើធនាគារអាចផ្តល់លិខិតធានាទៅកាន់អ្នកផ្គត់ផ្គង់ ខ្ញុំនឹងមិនចាំបាច់បង់ប្រាក់មុនពេលខ្ញុំទទួលបានផលិតផលនោះទេ។”

 

បញ្ហាប្រឈមទាំងនេះមិនមែនកើតឡើងតែចំពោះអាជីវកម្មក្នុងប្រទេសកម្ពុជានោះទេ។ ពោលមិនថានៅទូទាំងប្រទេសកម្ពុជា និងតំបន់មេគង្គទាំងមូល សហគ្រាសធុនតូច និងមធ្យម កំពុងជួបប្រទះនឹងឧបសគ្គស្រដៀងគ្នានេះដែរ

 

ការសិក្សាមួយក្នុងតំបន់មេគង្គស្តីពីហិរញ្ញប្បទានពាណិជ្ជកម្ម ដែលគ្របដណ្តប់លើប្រទេសកម្ពុជា ឡាវ និងវៀតណាម បានរកឃើញថា ចំណែកដ៏ធំនៃការនាំចូលនៅតែត្រូវបានទូទាត់តាមរយៈការបង់ប្រាក់ជាមុន (Upfront cash payments)។ មានតែផ្នែកតូចមួយប៉ុណ្ណោះដែលត្រូវបានគាំទ្រដោយដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មផ្លូវការ ដូចជាសេវាលិខិតឥណទាន បេឡានិច័យ និងកម្ចីនាំចូលជាដើម

 

ការសិក្សាដដែលនោះក៏បានកត់សម្គាល់ផងដែរថា មានធនាគារតិចតួចណាស់នៅវៀតណាម ហើយរឹតតែតិចជាងនេះទៅទៀតនៅកម្ពុជា ដែលកំពុងផ្តល់សេវាហិរញ្ញប្បទានពាណិជ្ជកម្ម រួមទាំងការធានា និងហិរញ្ញប្បទានទុនបង្វិលរយៈពេលខ្លី។ 

 

ការជំរុញការប្រើប្រាស់ហិរញ្ញប្បទានពាណិជ្ជកម្មឱ្យកាន់តែទូលំទូលាយ

 

លោក Josh Williams ប្រធានផ្នែកពាណិជ្ជកម្មប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Surecomp ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយហិរញ្ញប្បទានខ្សែច្រវាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មឌីជីថល បានកត់សម្គាល់ថា ទោះបីជាមានកំណើនពាណិជ្ជកម្មយ៉ាងរឹងមាំនៅកម្ពុជាក៏ដោយ ក៏ការប្រើប្រាស់ហិរញ្ញប្បទានពាណិជ្ជកម្មកម្រិតមធ្យមដោយធនាគារនៅមានកម្រិតទាបនៅឡើយ ពោលគឺស្មើនឹងប្រហែល ៣% ប៉ុណ្ណោះនៃទំហំពាណិជ្ជកម្មសរុប។

 

ស្របពេលជាមួយគ្នានេះ សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអ្នកនាំចេញ កំពុងរំពឹងចង់បានដំណោះស្រាយហិរញ្ញវត្ថុតាមបែបឌីជីថល ដែលកាន់តែរហ័ស និងងាយស្រួលជាងមុន។

 

លោក Williams បាននិយាយទៀតថា ការជំរុញការប្រើប្រាស់ហិរញ្ញប្បទានពាណិជ្ជកម្មទំនើបឱ្យបានឆាប់រហ័ស អាចផ្តល់នូវអត្ថប្រយោជន៍ទាំងផ្នែកពាណិជ្ជកម្ម និងយុទ្ធសាស្ត្រ រួមទាំងការពង្រឹងជំហរទីផ្សារឱ្យកាន់តែរឹងមាំ និងភាពជាដៃគូស៊ីជម្រៅជាមួយស្ថាប័នធំៗ ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ជាដើម។

 

លោក Williams បានបញ្ជាក់ថា៖ “ការចាប់ផ្តើមអនុវត្តឱ្យបានលឿន និងប្រកបដោយការគិតគូរហ្មត់ចត់ មិនត្រឹមតែជួយឱ្យធនាគារទទួលបានប្រាក់ចំណូលភ្លាមៗនោះទេ ប៉ុន្តែថែមទាំងជួយកំណត់ស្តង់ដារទីផ្សារសម្រាប់ទសវត្សរ៍បន្ទាប់នៃហិរញ្ញប្បទានពាណិជ្ជកម្មឌីជីថលទៀតផង។”

 

ការគាំទ្ររបស់ធនាគារ វីង ដើម្បីជំរុញកំណើនរបស់ក្រុមហ៊ុននាំចេញ-ចូល

 

ដើម្បីរួមចំណែកដោះស្រាយចំណុចខ្វះខាតទាំងនេះ ធនាគារនៅកម្ពុជាកំពុងប្រែក្លាយខ្លួនជាដៃគូដ៏សំខាន់ក្នុងវិស័យពាណិជ្ជកម្ម ដោយផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ ដែលជួយកាត់បន្ថយហានិភ័យ និងធ្វើឱ្យប្រសើរឡើងនូវភាពច្បាស់លាស់នៃលំហូរសាច់ប្រាក់។

 

ធនាគារ វីង គឺជាស្ថាប័នមួយក្នុងចំណោមនោះ ដែលកំពុងផ្តល់ជូននូវដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្ម ដើម្បីគាំទ្រដល់អាជីវកម្មនៅគ្រប់ដំណាក់កាលនៃការធ្វើពាណិជ្ជកម្ម។ សេវាកម្មទាំងនេះរួមមានសេវាលិខិតឥណទាន បេឡានិច័យ លិខិតធានាពីធនាគារ និងដំណោះស្រាយហិរញ្ញប្បទានទុនបង្វិលជាច្រើនទៀត ដែលរៀបចំឡើងដើម្បីជួយសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្មឱ្យប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

 

លោក Chan James នាយកផ្នែកលក់ និងប្រឹក្សាយោបល់ហិរញ្ញប្បទានពាណិជ្ជកម្មនៃធនាគារ វីង បានលើកឡើងថា៖ “សេវាកម្មទាំងនេះត្រូវបានផ្តល់ជូនដោយអនុលោមយ៉ាងពេញលេញទៅតាមស្តង់ដារធនាគារអន្តរជាតិ ដើម្បីធានាថាអតិថិជនរបស់យើងអាចធ្វើពាណិជ្ជកម្មប្រកបដោយភាពជឿជាក់ ច្បាស់លាស់ ហើយអាចទុកចិត្តបាន។”

 

លោកបានបន្ថែមថា ការចាត់ចែងប្រតិបត្តិការពាណិជ្ជកម្មដោយខ្លួនឯង អាចធ្វើឱ្យអាជីវកម្មប្រឈមនឹងកំហុសឆ្គងក្នុងប្រតិបត្តិការ ជម្លោះផ្នែកឯកសារ និងការពន្យារពេលក្នុងការទូទាត់ ខណៈដែលធនាគារអាចជួយកាត់បន្ថយហានិភ័យទាំងនេះបាន តាមរយៈដំណើរការដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងការត្រួតពិនិត្យប្រកបដោយវិជ្ជាជីវៈ។

 

លោក Chan James បានគូសបញ្ជាក់ថា៖ ការជួយជ្រោមជ្រែងរបស់យើង មិនត្រឹមតែកាត់បន្ថយកំហុសឆ្គង និងពន្លឿនដំណើរការប៉ុណ្ណោះទេ តែថែមទាំងការពារអតិថិជនពីជម្លោះដែលអាចកើតមាន និងការខាតបង់ផ្សេងៗផងដែរ។” 

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជួយឱ្យអតិថិជនទទួលបានសេវាកម្មកាន់តែងាយស្រួល បច្ចុប្បន្ន ធនាគារ វីង កំពុងផ្តល់ជូនយ៉ាងពិសេសលើសេវាហិរញ្ញប្បទានពាណិជ្ជកម្មមួយចំនួន រួមទាំងការកាត់បន្ថយតម្លៃសេវា និងការលើកលែងថ្លៃសេវារៀបចំឯកសារផងដែរ។

 

ខណៈពេលដែលពាណិជ្ជកម្មរបស់កម្ពុជាបន្តពង្រីកខ្លួន ការមានដៃគូហិរញ្ញវត្ថុដ៏ត្រឹមត្រូវមួយ កំពុងក្លាយជារឿងកាន់តែចាំបាច់សម្រាប់អាជីវកម្មនានា ក្នុងការឈានទៅរកបរិយាកាសពាណិជ្ជកម្មដែលកាន់តែស្មុគស្មាញ។ អាជីវកម្មដែលអាចគ្រប់គ្រងហានិភ័យ លំហូរសាច់ប្រាក់ និងលក្ខខណ្ឌនៃការទូទាត់បានយ៉ាងល្អ នឹងមានជំហររឹងមាំបំផុតក្នុងការរីកចម្រើននៅក្នុងទីផ្សារដែលកំពុងវិវឌ្ឍមួយនេះ។

 

ស្របពេលដែលវិស័យពាណិជ្ជកម្មកម្ពុជាបន្តរីកចម្រើន ការជ្រើសរើសបានដៃគូហិរញ្ញវត្ថុដ៏ត្រឹមត្រូវ គឺជាកត្តាដែលកាន់តែសំខាន់សម្រាប់អាជីវកម្ម ដើម្បីជម្នះនូវបរិយាកាសពាណិជ្ជកម្មដែលកាន់តែស្មុគស្មាញ។ សម្រាប់អាជីវកម្មដែលអាចគ្រប់គ្រងហានិភ័យ លំហូរសាច់ប្រាក់ និងលក្ខខណ្ឌទូទាត់ប្រាក់បានល្អ នឹងក្តាប់បានឱកាសខ្ពស់បំផុត ដើម្បីបន្តការរីកចម្រើននៅក្នុងទីផ្សារដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័សនេះ៕

 

អត្ថបទនេះត្រូវបានបកប្រែទាំងស្រុងពីអត្ថបទដើមដែលចុះផ្សាយដោយសារព័ត៌មានគិរីផូស

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

វគ្គ​១៩៖ លើសពីការដឹកជញ្ជូន៖ កម្លាំងចលករពិតប្រាកដនៃជោគជ័យពាណិជ្ជកម្ម

វិស័យពាណិជ្ជកម្មកម្ពុជាកំពុងតែមានការរីកចម្រើនទៅមុខ ហើយការគ្រប់គ្រងទុនបង្វិលប្រកបដោយភាពឆ្លាតវៃ គឺជាកត្តាដែលជួយឱ្យអាជីវកម្មប្រែក្លាយឱកាសទីផ្សារ ទៅជាកំណើនដែលមានភាពរឹងមាំ។

ចេញផ្សាយនៅ: Jul 23, 2026

អានរហ័ស

វគ្គ១៨៖ ការត្រៀមខ្លួនសម្រាប់ក្រុមហ៊ុននាំទំនិញចេញ-នាំចូល លើនីតិធីគយ ក្នុងបរិបទនៃកំណើនពាណិជ្ជកម្ម

ភាពរីកចម្រើនយ៉ាងរហ័សនៃវិស័យពាណិជ្ជកម្មកម្ពុជា កំពុងជំរុញឱ្យមានតម្រូវការចាំបាច់នូវនីតិវិធីគយដែលងាយស្រួលជាងមុន ព្រមទាំងដំណោះស្រាយនានាដើម្បីជួយឱ្យធុរកិច្ចក្នុងស្រុកដើរទាន់តម្រូវការទីផ្សារ។

ចេញផ្សាយនៅ: Jul 22, 2026

អានរហ័ស

វគ្គ១៧៖ ហិរញ្ញប្បទានពាណិជ្ជកម្ម៖ ដំណោះស្រាយដ៏ឆ្លាតវៃសម្រាប់ការគ្រប់គ្រងលំហូរសាច់ប្រាក់អាជីវកម្មដ៏មានប្រសិទ្ធភាព

ការដេញថ្លៃឈ្នះគម្រោង មិនគួរធ្វើឱ្យអ្នកមានការព្រួយបារម្ភអំពីការរាំងស្ទះដល់ទុនបង្វិលរបស់អ្នកឡើយ។ ស្របពេលដែលកម្ពុជាកំពុងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុនម៉ៅការសំណង់មួយចំនួនបានលើកឡើងថា ការទទួលបានសេវាធានាផ្នែកហិរញ្ញវត្ថុគឺជារឿងចាំបាច់បំផុត ដើម្បីអាចប្រកួតប្រជែងបានដោយមិនដាក់សម្ពាធលើលំហូរសាច់ប្រាក់របស់ពួកគេ។

ចេញផ្សាយនៅ: Jul 17, 2026