ធនាគារ វីងផ្តល់នូវមធ្យោបាយផ្ទេរប្រាក់ក្រៅប្រទេស ដ៏ងាយស្រួលពីប្រទេសកម្ពុជា ទៅប្រទេសថៃ។ ជាមួយនឹងថ្លៃសេវាផ្ទេរប្រាក់ចាប់ពី $4 ក្នុងមួយប្រតិបត្តិការ អ្នកអាចផ្ទេរប្រាក់ទៅកាន់គណនីអ្នកទទួលនៅប្រទេសថៃបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព។ អ្វីដែលអ្នកត្រូវមានគឺគណនីធនាគារ វីង, អេប Wing Bank និងស្មាតហ្វូន។​

 

អត្ថប្រយោជន៍

សន្សំសំចៃ

ធនាគារ វីងផ្តល់ជូននូវថ្លៃសេវាផ្ទេរប្រាក់ទាបសមរម្យចាប់ពី $4 ក្នុងមួយប្រតិបត្តិការ និងផ្អែកទៅតាមចំនួនទឹកប្រាក់ដែលអ្នកចង់ផ្ទេរ។

ចំណេញពេលវេលា

ប្រាក់ផ្ទេរនឹងត្រូវបញ្ចូលទៅក្នុងគណនីអ្នកទទួលក្នុងថ្ងៃតែមួយ (ថ្ងៃដែលអ្នកបានធ្វើប្រតិបត្តិការផ្ទេរប្រាក់)

សុវត្ថិភាព

ធនាគារ វីងបំពាក់ទៅដោយបច្ចេកវិទ្យាសុវត្ថិភាពដ៏ទំនើបដើម្បីការពារ ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុរបស់អ្នក។

របៀបផ្ទេរប្រាក់

 

  • ចូលទៅកាន់អេប Wing Bank
  • ចុចលើប៊ូតុង "ផ្ទេរប្រាក់ទៅក្រៅប្រទេស"
  • ជ្រើសរើសប្រទេស “ថៃ”
  • ជ្រើសរើសដៃគូផ្ទេរប្រាក់ "Kasikornbank (Bank)" 
  • ជ្រើសរើសរូបិយប័ណ្ណ “THB”
  • ជ្រើសរើសមធ្យោបាយទទួលប្រាក់ "Bank Deposit”
  • បំពេញព័ត៌មាន រួចចុចពាក្យ "ផ្ញើ"
  • សូមផ្ទៀងផ្ទាត់ព័ត៌មាន រួចចុច "បញ្ជាក់"
  • បញ្ចូលលេខកូដ PIN 4 ខ្ទង់ ជាការស្រេច!

តារាងកម្រៃសេវា

 

គោលបំណង ចំនួន  ថ្លៃសេវា
តាមអេប Wing Bank 

ផ្ទេរប្រាក់ទៅគណនីធនាគារ 

 

 

$0.01 - $500 $4.00 
$500.01 - $1,000 $5.00 
$1,000.01 - $2,500 $6.00 
តាមភ្នាក់ងារ វីង 

ផ្ទេរប្រាក់ទៅគណនីធនាគារ 

 

 

$0.01 - $500 $5.00 
$500.01 - $1,000 $6.50 
$1,000.01 - $2,500 $8.00 


លក្ខខណ្ឌ និងដែនកំណត់

  • លោកអ្នកត្រូវតែជាអតិថិជនពេញលេញ (Full KYC) និងមានអេប Wing Bank។
  • ផ្ទេរប្រាក់ទៅគណនីធនាគារ រហូតដល់ $2,500 ក្នុងមួយប្រតិបត្តិការ និង $5,000 ក្នុងមួយថ្ងៃ។

តើ​យើង​អាច​ជួយ​អ្នក​ដោយ​របៀបណា​?


 

សម្រាប់ព័ត៌មានបន្ថែមអ្នកអាចទាក់ទងមកកាន់ក្រុមការងារយើងតាម


✉️ វីងឆាត                                         📩 ហ្វេសប៊ុកផេក

📞 023 999 989                                 📱 078 999 489