ហេតុអ្វីបានជាការរក្សាសុវត្ថិភាពកាត គឺជារឿងដ៏ចាំបាច់
នៅក្នុងយុគសម័យឌីជីថល កាតធនាគាររបស់អ្នក គឺជាច្រកដ៏សំខាន់នៃប្រតិបត្តិការហិរញ្ញវត្ថុ។ បច្ចុប្បន្ន ទំនោរនៃការប្រើប្រាស់កាតធនាគារ ហាក់បាននឹងកំពុងប្រឈមនឹងហានិភ័យពីការឆបោក ដែលកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ស្របពេលជាមួយគ្នានេះធនាគារ វីង ក៏នឹងប្តេជ្ញាចិត្តផ្តល់នូវសុវត្ថិភាពហិរញ្ញវត្ថុជូនលោកអ្នកហើយក៏ត្រូវការការចូលរួមចំណែក ពីអតិថិជនអ្នកប្រើប្រាស់ទាំងអស់ផងដែរ។
តាមរយៈការណែនាំដែលបង្កើតឡើងដើម្បីផ្តល់នូវចំណេះដឹង និងគន្លឹះសំខាន់ៗដែលលោកអ្នកអាចរក្សាសុវត្ថិភាពកាត និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកពីការគំរាមកំហែងដែលអាចកើតមាន។ សូមចំណាយពេល ពីរ ឬបីនាទី ដើម្បីអានគន្លឹះសំខាន់ៗដែលយើងខ្ញុំលើកយកមកបង្ហាញ ដើម្បីយល់ដឹងអំពីរបៀបកំណត់អត្តសញ្ញាណនៃការឆបោក និង ចៀសវាងកំហុស ដែលធ្វើឱ្យហិរញ្ញវត្ថុរបស់អ្នកប្រឈមនឹងហានិភ័យ។