បញ្ចុះតម្លៃ $3 លើសំបុត្រធ្វើដំណើរជាមួយក្រុមហ៊ុន វិរៈប៊ុនថាំ កក់តាម វីង+

មិនថាអ្នកត្រៀមធ្វើដំណើរទៅតាមបណ្តាខេត្ត ឬធ្វើដំណើរទៅកាន់គោលដៅក្បែរៗនោះទេ សូមរីករាយជាមួយនឹងការបញ្ចុះតម្លៃ $3 នៅពេលអ្នកកក់សំបុត្រឡានក្រុង ឬទូកល្បឿនលឿន ជាមួយក្រុមហ៊ុន វិរៈប៊ុនថាំ (VET Transport) តាមរយៈ វីង+ នៅក្នុងអេប Wing Bank។

ចេញផ្សាយនៅ: Dec 09, 2025

កំពុងរៀបចំផែនការធ្វើដំណើរមែនទេ? 

មិនថាអ្នកត្រៀមធ្វើដំណើរទៅតាមបណ្តាខេត្ត ឬធ្វើដំណើរទៅកាន់គោលដៅក្បែរៗនោះទេ សូមរីករាយជាមួយនឹងការបញ្ចុះតម្លៃ $3 នៅពេលអ្នកកក់សំបុត្រឡានក្រុង ឬទូកល្បឿនលឿន ជាមួយក្រុមហ៊ុន វិរៈប៊ុនថាំ (VET Transport) តាមរយៈ វីង+ នៅក្នុងអេប Wing Bank។ 

 

រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃនេះថ្ងៃទី ៣០ ខែមេសា ឆ្នាំ 2026   
 

របៀបទទួលបានប្រូម៉ូសិន   

  • ចូលទៅកាន់អេប Wing Bank   
  • ចុចលើ វីង+   
  • ជ្រើសរើស VET Transport   
  • ជ្រើសរើសទិសដៅ និងកក់សំបុត្ររបស់អ្នក   
  • បញ្ចប់ការទូទាត់ដោយទូទាត់ជាមួយ WingPay   
  • ការបញ្ចុះតម្លៃ $3 នឹងផ្តល់ជូនភ្លាមៗនៅពេលទូទាត់   

 

លក្ខខន្តិក   

  • ប្រូម៉ូសិននេះ គឺសម្រាប់តែអតិថិជនរបស់ធនាគារ វីង ប៉ុណ្ណោះ។   
  • ប្រូម៉ូសិននេះ ផ្តល់ជូនសម្រាប់ការកក់សំបុត្ររបស់ក្រុមហ៊ុន វិរៈប៊ុនថាំ តាមរយៈ វីង+ ក្នុងអេប Wing Bank ប៉ុណ្ណោះ។   
  • ការបញ្ចុះតម្លៃនេះគោរពតាមគោលការណ៍ មកមុនផ្តល់ជូនមុន និងផ្តល់ជូនចំនួនសរុប 4,000 សំបុត្រប៉ុណ្ណោះ។   
  • អតិថិជនម្នាក់អាចទទួលបានការបញ្ចុះតម្លៃ $3 និងតែម្តងគត់ក្នុងអំឡុងពេលប្រូម៉ូសិន។   
  • ការបញ្ចុះតម្លៃមិនអាចសុំបង្វិលសង ផ្ទេរ និងប្តូរជាសាច់ប្រាក់បានទេ។   
  • ធនាគារ វីង និង ក្រុមហ៊ុន វិរៈប៊ុនថាំ រក្សាសិទ្ធិក្នុងការកែប្រែ ផ្អាក ឬបញ្ចប់ប្រូម៉ូសិននេះ ដោយមិនចាំបាច់ជូនដំណឹងជាមុន។   

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង គាំទ្រការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍ ក្នុងទិវាជាតិ STI ២០២៦

ខណៈដែលកម្ពុជាកំពុងបោះជំហានយ៉ាងលឿនទៅរកសេដ្ឋកិច្ចផ្អែកលើចំណេះដឹង ពាក្យថា “នវានុវត្តន៍” មិនគ្រាន់ជាការស្រមើស្រមៃទៀតនោះទេ។ ពោល វាគឺជាកម្លាំងចលករដ៏ពិតប្រាកដមួយ ដែលកំពុងផ្លាស់ប្តូរមុខមាត់ជីវភាពរស់នៅ កំណើនអាជីវកម្ម និងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសជាតិទៀតផង។

ចេញផ្សាយនៅ: Apr 03, 2026

អានរហ័ស

ធនាគារ វីង បន្តគាំទ្រអង្គការស្នាមញញឹមកម្ពុជា ដើម្បីបង្កើតស្នាមញញឹមដល់ជនពិការភាពដែលខ្វះខាត

ធនាគារ វីង ឧបត្ថម្ភ​ថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក ដល់អង្គការស្នាមញញឹមកម្ពុជាសម្រាប់ឆ្នាំ២០២៦ ដើម្បី​បន្តបេសកកម្មវះកាត់ដល់​សមាជិកគ្រួសារមានពិការភាពមុខមាត់​ដោយស្តារឡើងវិញនូវស្នាមញញឹមជាថ្មី។

ចេញផ្សាយនៅ: Apr 01, 2026

អានរហ័ស

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង​៖ ទស្សនវិស័យអ្នកដឹកនាំសម្រាប់ ២០២៦

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ កាន់មុខដំណែងជាអគ្គនាយកធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសកម្ពុជា។ ជាមួយបទពិសោធន៍ដឹកនាំក្នុងវិស័យធនាគារនៅលើឆាកអន្តរជាតិជិត ៣០ ឆ្នាំ លោកបណ្ឌិតបានចូលកាន់តំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅធនាគារ វីង នៅចុងឆ្នាំ២០២៤ ហើយបាននឹងកំពុងដឹកនាំស្ថាប័ននេះឆ្ពោះទៅរក​វឌ្ឍនភាពថ្មីមួយ ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងសម្របខ្លួនទៅនឹងបរិវត្តកម្មឌីជីថលយ៉ាងឆាប់រហ័ស។

ចេញផ្សាយនៅ: Mar 18, 2026