ម៉ាស្ទ័រកាត ស៊ីអេសអេស របស់ធនាគារ វីង គឺជាដេប៊ីតកាតដែលផ្តល់ជូននូវការប្រើតាមរយៈគណនីសន្សំ ឬគណនីចរន្តរបស់លោកអ្នកដោយផ្ទាល់។ ជាមួយនឹងកាតនេះ លោកអ្នកអាចទៅទិញទំនិញ ធ្វើដំណើរកម្សាន្ត ញ៉ាំអាហារ ឬទទួលបានភាពរីករាយជាមួយនឹង ការរស់នៅប្រកបដោយភាពងាយស្រួលដោយមិនចាំបាច់មានសាច់ប្រាក់តាមខ្លួននោះឡើយ។ លោកអ្នកអាចប្រើ ម៉ាស្ទ័រកាត ស៊ីអេសអេស ដើម្បីដកសាច់ប្រាក់តាមរយៈម៉ាស៊ីន ATM និងការទូទាត់តាមរយៈម៉ាស៊ីនឆូតកាតនានាទូទាំងពិភពលោក ដែលទទួលទូទាត់ជាមួយ ម៉ាស្ទ័រកាត។ អត្ថប្រយោជន៍កាន់តែពិសេសទៀតនោះ កាតនេះបានភ្ជាប់មកជាមួយបណ្តាញ ខេមបូឌាស៊ែស្វីច (ស៊ីអេសអេស) ដែលអនុញ្ញាតឱ្យម្ចាស់កាតអាចដកសាច់ប្រាក់បានទូទាំងប្រទេសតាមម៉ាស៊ីន ATM របស់សមាជិក ស៊ីអេសអេស និងការទូទាត់នៅដៃគូពាណិជ្ជកររបស់ធនាគារសមាជិក ស៊ីអេសអេស បានយ៉ាងងាយស្រួល។
អត្ថប្រយោជន៍ ម៉ាស្ទ័រកាត ស៊ីអេសអេស

មិនបង្ហាញលេខនៅលើកាត
ភាពឯកជនរបស់លោកអ្នកត្រូវបានធានា ដោយសារលេខ និងព័ត៌មានសំខាន់ៗរបស់កាតដូចជា លេខកាត, លេខ CVV2 និងកាលបរិច្ឆេទផុតកំណត់ នឹងមិនត្រូវបានបង្ហាញនៅលើកាតនោះទេ គឺអាចមើលបានតាមរយៈអេប Wing Bank ប៉ុណ្ណោះ។

ការទូទាត់យ៉ាងទូលំទូលាយ
អាចធ្វើប្រតិបត្តិការដកសាច់ប្រាក់ ឬទូទាត់តាមរយៈម៉ាស៊ីនឆូតកាត ឬអនឡាញក្នុងប្រទេស ជាមួយដៃគូ ស៊ីអេសអេស និងនៅទូទាំងពិភពលោកដែលទទួលម៉ាស្ទ័រកាត។ លើសពីនេះទៅទៀតលោកអ្នកអាចដាក់សាច់ប្រាក់តាមភ្នាក់ងារវីង ឬភ្នាក់ងារវីងម៉ាស្ទ័រទូទាំងប្រទេស។

ការទូទាត់តាមរយៈ Contactless
លោកអ្នកអាចធ្វើការទូទាត់ដោយមិនបាច់ឆូត ឬស៊កបញ្ចូលកាតនោះទេ គឺគ្រាន់តែធ្វើការប៉ះ ដើម្បីទូទាត់នៅតាមហាងរាប់លានទីតាំងនៅជុំវិញពិភពលោក។

កំណត់ និងគ្រប់គ្រងកាតតាម អេប Wing Bank
លោកអ្នកអាច ផ្លាស់ប្តូរលេខកូដសម្ងាត់ កំណត់ការដកសាច់ប្រាក់ ឬទិញទំនិញប្រចាំថ្ងៃ ដាក់បង្ខាំងកាត ឬដាក់ដំណើរការកាតឡើងវិញ ឬផ្លាស់ប្តូរគណនីភ្ជាប់ជាមួយកាត។

ស្នើលេខកូដសម្ងាត់កាត
លេខកូដសម្ងាត់ស្នើតាមអេប Wing Bank។

មានសុវត្ថិភាពក្នុងការទូទាត់
ជាមួយនឹង "One Time Password (OTP)" ធ្វើឱ្យការទិញទំនិញរបស់លោកអ្នកមានសុវត្ថិភាព ដែលអស់ក្តីកង្វល់។

ទទួលបានការជូនដំណឹង
រាល់ការទូទាត់ លោកអ្នកនឹងទទួលបានសារជូនដំណឹងអំពីប្រតិបត្តិការទូទាត់ ពីកាតរបស់លោកអ្នក។

ការផ្តល់ជូនពិសេស
រីករាយជាមួយការផ្តល់ជូនពិសេសជាច្រើនដែលផ្តល់ជូនដោយ ធនាគារ វីង និងបណ្តាហាងទំនិញដែលជាដៃគូរបស់ ម៉ាស្ទ័រកាត។

សេវាបម្រើអតិថិជន 24/7
ថ្លៃសេវា និងការកំណត់កាត
ប្រភេទសេវាកម្ម | បរិយាយ |
---|---|
ថ្លៃសេវាប្រចាំឆ្នាំ | 6 ដុល្លារអាមេរិក |
សុពលភាពកាត | 5 ឆ្នាំ |
ចំនួនទឹកប្រាក់កំណត់ទិញលើម៉ាស៊ីនឆូតកាត | រហូតដល់ 5,000 ដុល្លារអាមេរិក |
ឬអនឡាញក្នុងមួយថ្ងៃ | រហូតដល់ 99 ដង |
ចំនួនប្រតិបត្តិការទិញលើម៉ាស៊ីនឆូតកាត ឬអនឡាញក្នុងមួយថ្ងៃ | រហូតដល់ 5,000 ដុល្លារអាមេរិក |
ដែនកំណត់ការដកសាច់ប្រាក់ជាមុន ឬការដកប្រាក់តាមម៉ាស៊ីន ATM ក្នុងមួយថ្ងៃ | 5 ដង |
ចំនួនប្រតិបត្តិការដកសាច់ប្រាក់ជាមួយម៉ាស៊ីន ATM ក្នុងមួយថ្ងៃ | ឥតគិតថ្លៃ |
ថ្លៃសេវាដកសាច់ប្រាក់នៅតាមម៉ាស៊ីន ATM របស់ធនាគារ វីង ក្នុងមួយប្រតិបត្តិការ | 2% នៃចំនួនដែលធ្វើប្រតិបត្តិការ (អប្បបរមា 5 ដុល្លារអាមេរិក) |
ថ្លៃសេវាសម្រាប់ការដកសាច់ប្រាក់ជាមុន ឬការដកប្រាក់នៅតាមម៉ាស៊ីន ATM / ម៉ាស៊ីនឆូតកាត របស់ធនាគារដទៃក្នុងមួយប្រតិបត្តិការ |
អាស្រ័យលើថ្លៃសេវាពីធនាគារសមាជិក ស៊ីអេសអេស ផ្សេងទៀត |
ថ្លៃសេវាសម្រាប់ការដកសាច់ប្រាក់នៅម៉ាស៊ីន ATM របស់សមាជិក CSS ក្នុងមួយប្រតិបត្តិការ |
2.5% នៃចំនួនដែលធ្វើប្រតិបត្តិការ |
ប្រតិបត្តិការទិញ/ដកសាច់ប្រាក់មុន/ដកប្រាក់ដែលមិនមែនរូបិយប័ណ្ណដុល្លារ | ឥតគិតថ្លៃ |
ក្នុងមួយប្រតិបត្តិការ | 0.50 ដុល្លារអាមេរិក |
ថ្លៃសេវាបដិសេធនៅម៉ាស៊ីន ATM /ម៉ាស៊ីនឆូតកាត /អនឡាញរបស់ធនាគារដទៃក្នុងមួយប្រតិបត្តិការ |
ឥតគិតថ្លៃ |
ថ្លៃសេវាពិនិត្យសមតុល្យគណនីនៅម៉ាស៊ីន ATM /ម៉ាស៊ីនឆូតកាត /អនឡាញរបស់ធនាគារដទៃក្នុងមួយប្រតិបត្តិការ |
អាស្រ័យលើថ្លៃសេវាពីធនាគារសមាជិក ស៊ីអេសអេស ផ្សេងទៀត |
ថ្លៃសេវាប្តូរលេខសម្ងាត់ថ្មី ក្នុងមួយប្រតិបត្តិការ នៅម៉ាស៊ីន ATM ធនាគារ វីង |
5 កាត |
លក្ខណៈពិសេស
ប្រភេទសេវាកម្ម | បរិយាយ |
---|---|
ប្រភេទកាត | ដេប៊ីតកាត |
សមតុល្យអប្បបរមាសម្រាប់ដំណើរការកាត | 10 ដុល្លារអាមេរិក |
មធ្យោបាយក្នុងការទិញទំនិញ | លើម៉ាស៊ីនឆូតកាត ឬ អនឡាញ ឬ Contactless |
បណ្តាញដកសាច់ប្រាក់ | ភ្នាក់ងារ វីង ឬភ្នាក់ងារ វីងម៉ាស្ទ័រ ឬម៉ាស៊ីន ATM របស់ធនាគារ វីង និងម៉ាស៊ីនទូទាត់នានាដែលជាដៃគូរបស់ ម៉ាស្ទ័រកាត នៅទូទាំងពិភពលោក និងសមាជិក ស៊ីអេសអេស |
ការស្នើលេខកូដសម្ងាត់កាត | លេខកូដសម្ងាត់ កំណត់នៅលើអេប |
ការកំណត់ និងការគ្រប់គ្រងកាត | ផ្លាស់ប្តូរលេខកូដសម្ងាត់ កំណត់ការដកសាច់ប្រាក់ ឬទិញទំនិញ ប្រចាំថ្ងៃ ដាក់បង្ខាំងកាត ឬដាក់ដំណើរការកាតឡើងវិញ ឬផ្លាស់ប្តូរ គណនីភ្ជាប់ជាមួយកាត |
សុវត្ថិភាពកាត | EMV 3Ds |
Requirement Documents

ជនជាតិខ្មែរ ឬជនបរទេស

យ៉ាងតិច 18 ឆ្នាំ

មានគណនីសន្សំ ឬគណនីចរន្តផ្ទាល់ខ្លួន ឬ គណនីរួម
(ក្នុងលក្ខខណ្ឌ នរណាម្នាក់ ក៏អាចចុះហត្ថលេខាបាន) ជាមួយធនាគារ វីង

តម្រូវការ

អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព
សម្រាប់ជនបរទេស សម្រាប់ជនបរទេស៖លិខិតឆ្លងដែន (ទិដ្ឋាការស្នាក់នៅមានសុពលភាព និងរយៈ ពេលរស់នៅក្នុងប្រទេសកម្ពុជាយូរជាង ឬ 6 ខែ)
របៀបស្នើ
អាចស្នើបាននៅគ្រប់សាខាធនាគារ វីង សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកលេខ៖ 023 999 989
ធនាគារ វីង សូមរក្សាសិទ្ធិក្នុងការកែប្រែដោយពុំចាំបាច់ជូនដំណឹងមុន