តើអ្នកចូលចិត្តទិញអីវ៉ាន់មែនទេ?

វីង វីសា និង វីង ម៉ាស្ទ័រកាត ឌីជីថល គឺជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់ អ្នក។ ដូចគ្នាជាមួយកាតដទៃ កាតឌីជីថលនេះអាចឲ្យអ្នកប្រើប្រាស់សម្រាប់ការទូទាត់ដែលមានដូចជា កក់កន្លែងស្នាក់នៅសម្រាប់វិស្សមកាល កក់សំបុត្រ ទិញអាហារ ឬទិញទំនិញនៅតាមហាង ឬអនឡាញ និងច្រើនទៀតយ៉ាងងាយស្រួល និងមានសុវត្ថិភាព។

លក្ខណៈពិសេស និង អត្ថប្រយោជន

ងាយស្រួល

អាចបង្កើតកាតបានរហូតដល់ 10 សម្រាប់ប្រើប្រាស់ក្នុងតម្រូវការផ្សេងៗគ្នា។

សុវត្ថិភាព

កាតនេះការពារដោយ 3D-Secure ដែលជាស្រទាប់សុវត្ថិភាព ជួយការពារការក្លែងបន្លំ។

ងាយស្រួលប្រើប្រាស

អ្នកអាចគ្រប់គ្រងកាតនេះតាមអេប Wing Bank ដូច្នេះអ្នកអាចតាមដានការចំណាយរបស់អ្នកបានយ៉ាងងាយស្រួល។

ថ្លៃសេវា វីងកាត ឌីជីថល​

វីងម៉ាស្ទ័រកាត ឌីជីថល​ / វីងវីសាកាត ឌីជីថល​

ការពិពណ៌នា វីង វីសា / ម៉ាស្ទ័រកាត ឌីជីថល
ថ្លៃចេញកាត ឥតគិតថ្លៃ*
សមតុល្យតម្កល់ដំបូង 5 ដុល្លារ
រូបិយប័ណ្ណ ដុល្លារអាមេរិក
ចំនួនកំណត់នៃទឹកប្រាក់ទិញទំនិញក្នុងមួយថ្ងៃ ៥,០០០​ ដុល្លារអាមេរិក
ចំនួនកំណត់នៃប្រតិបត្តិការទិញទំនិញក្នុងមួយថ្ងៃ រហូតដល់ 99ដង
សុពលភាពកាត ៥ ឆ្នាំ
ថ្លៃសេវាប្រចាំខែ 0.៥0 ដុល្លារអាមេរិក (កាត់ភ្លាមៗ)
ថ្លៃសេវាការទិញ /ដកសាច់ប្រាក់មិនមែនរូបិយប័ណ្ណ ដុល្លារក្នុងមួយប្រតិបត្តិការ ២.៥ ភាគរយ នៃចំនួនដែលធ្វើប្រតិបត្តិការ
ថ្លៃសេវាទូទាត់ក្រៅប្រទេស ក្នុងមួយប្រតិបត្តិការ 1% នៃចំនួនទឹកប្រាក់ប្រតិបត្តិការ (អនុវត្តចំពោះអាជីវករ/អ្នកទទួលការទូទាត់ណាមួយក្រៅពីប្រទេសកម្ពុជា)
ថ្លៃសេវាបដិសេធ ០.៤០​ ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ
ថ្លៃសេវាទិញទំនិញអនឡាញក្នុងមួយប្រតិបត្តិការ ឥតគិតថ្លៃ
មធ្យោបាយនៃការបង្កើតកាត អេប Wing Bank

ចំណាំ

  • ការបង្កើតកាតអនុញ្ញាតឱ្យមានឌីជីថលកាត ចំនួន 10 (វីសា =2, ម៉ាស្ទ័រកាត =8) សម្រាប់អ្នកប្រើប្រាស់ម្នាក់ៗ និងមានសិទ្ធិសម្រាប់តែអ្នកប្រើប្រាស់ដែលមានគណនីធនាគារពេញលេញ (Full KYC) ប៉ុណ្ណោះ។
  • *ឥតគិតថ្លៃសម្រាប់ការបង្កើតកាតឌីជីថល៣កាតដំបូង។​ ចាប់ពីកាតឌីជីថលទី៤ ដល់ទី១០ ការបង្កើតកាតនឹងអស់សេវា១ដុល្លារអាមេរិកក្នុងមួយកាត
  • ** ដើម្បីភ្ជាប់ជាមួយ វីង វីសា/ម៉ាស្ទ័រកាត ឌីជីថលកាត គណនី វីង របស់អ្នកត្រូវមានសមតុល្យយ៉ាងតិច $5 ដើម្បីទូទាត់ថ្លៃសេវាថែទាំប្រចាំខែ (ត្រូវធ្វើការទូទាត់ជាមុន)។

របៀបស្នើ វីងវីសាកាតឬវីងម៉ាស្ទ័រកាតឌីជីថល

បើកគណនីធនាគារវីងរបស់អ្នកឥឡូវនេះ។ អ្វីដែលអ្នកត្រូវធ្វើគឺត្រូវមានឯកសារត្រឹមត្រូវ ហើយធ្វើតាមជំហានងាយៗទាំងនេះ ដើម្បីចាប់ផ្តើមប្រើប្រាស់វីងវីសាកាតឬវីងម៉ាស្ទ័រកាតឌីជីថល របស់អ្នកភ្លាមៗ។

  1. ចូលទៅក្នុងអេបធនាគារវីង
  2. ចុចលើ “កាត”
  3. ចុចលើ “+”
  4. ចុច “Create Online Card”
  5. ជ្រើសរើសប្រភេទកាតដែលអ្នកចង់ស្នើ (វីសាឬម៉ាស្ទ័រកាត)
  6. ចុចលើ “Create Mastercard”
  7. ចុចលើ “OK”
  8. ជ្រើសរើសគណនីវីង លេខទូរស័ព្ទ រួចធឹក “I agree with Terms and conditions”
  9. បញ្ជាក់រួចបញ្ជូលលេខសម្ងាត់៤ខ្ទង់
  10. កាតឌីធីថលរបស់លោកអ្នកត្រូវបានបង្កើតបានជោគជ័យ

ចំណាំ

សូមចូលទៅកាន់ធនាគារ វីង ដែលនៅជិតបំផុត ហើយភ្ជាប់មកជាមួយនូវឯកសារអត្តសញ្ញាណដែលមានសុពលភាព ដើម្បីដំឡើងគណនី KYC របស់អ្នក។

មានសិទ្ធិសម្រាប់តែអតិថិជន KYC ពេញលេញដែលមានឯកសារត្រឹមត្រូវដូចជា

  1. អត្តសញ្ញាណប័ណ្ណសញ្ញាណខ្មែរឬ
  2. លិខិតឆ្លងដែនមានសុពលភាព

របៀបស្នើសុំ

អញ្ជើញទៅកាន់សាខាធនាគារ​ វីងណាមួយ ឬទាក់ទងមកលេខ +855 23 999 989 សម្រាប់ព័ត៌មានបន្ថែម។ សូមចុចលីងនេះ ដើម្បីស្វែងរកសាខាធនាគារ វីង។