ប្រើកាតតែមួយ ប្រសើជាង!

សូមណែនាំ ម៉ាស្ទ័រកាត វ័នកាតរបស់ធនាគារ វីង ជាកាតដំបូងគេនៅកម្ពុជាដែលមានការរចនារួមបញ្ចូលគ្នានូវ មុខងារក្រេឌីត និងដេប៊ីត ក្នុងកាតតែមួយ ប្រកបដោយភាពច្នៃប្រឌិត។
គ្រប់គ្រងប្រតិបត្តិការក្រេឌីត និងដេប៊ីតរបស់លោកអ្នកបានយ៉ាងងាយស្រួល តាមរយៈអេប Wing Bank

- រចនាឡើងយ៉ាងល្អប្រណិត មិនមានលេខកាត និងផលិតចេញពីវត្ថុធាតុមិនប៉ះពាល់បរិស្ថាន
- ទទួលបានជំនួយពីសហការីទាន់ពេល
- មិនគិតការប្រាក់សម្រាប់ប្រើប្រាស់ក្រេឌីត រហូតដល់ 55 ថ្ងៃ
- ផ្តល់ជូនការសម្រាកនៅសាលរង់ចាំលំដាប់ខ្ពស់នៅបណ្តា អាកាសយានដ្ឋាននានា
- ការធានារ៉ាប់រងការធ្វើដំណើររហូតដល់ 1,000,000 ដុល្លារអាមេរិក
- ទំហំក្រេឌីតបានរហូតដល់ 50,000 ដុល្លារអាមេរិក
គ្រប់គ្រងកាតរបស់អ្នកតាមរយៈអេប
ធនាគារ វីង

កំណត់ពាក្យសម្ងាត់របស់អ្នក

កំណត់លក្ខខណ្ឌបង់ប្រាក់របស់អ្នក

ពិនិត្យមើលរបាយការណ៍វិក្កយបត្ររបស់អ្នក

ជ្រើសរើសកាតដែលស័ក្តិសមសម្រាប់អ្នកថ្ងៃនេះ!


ក្រេឌីត និងដេប៊ីត
ម៉ាស្ទ័រកាត ផ្លាទីនីម វ័នកាត
ក្រេឌីត | ដេប៊ីត |
ចូលសម្រាកនៅសាលរង់ចាំ 8 ដងក្នុងមួយឆ្នាំ ពី បណ្តាញ DragonPass Lounge នៅអាកាសយានដ្ឋានអន្តរជាតិទូទាំង ពិភពលោក | |
ការបាត់អីវ៉ាន់ ការពន្យាពេល និងការលុបចោលជើងហោះហើរ៖ ទទួលបានធានារ៉ាប់រងរហូតដល់ 3,000 ដុល្លារអាមេរិក | |
ផ្តល់ជូនធានារ៉ាប់រងនៃការធ្វើដំណើររហូតដល់ 1,000,000 ដុល្លារអាមេរិក | |
ធានារ៉ាប់រងសុខភាពទូទាំងពិភពលោក៖ ទទួលបានរហូតដល់ 500,000 ដុល្លារអាមេរិក | |
ចូលសម្រាកនៅសាលរង់ចាំរបស់ធនាគារ វីង | |
ទំហំក្រេឌីតទទួលបានរហូតដល់ 50,000 ដុល្លារអាមេរិក | ការទូទាត់ដោយប៉ះបានរហូតដល់ 30,000 ដុល្លារក្នុងមួយថ្ងៃ |
ដកប្រាក់ជាមុន៖ បានរហូតដល់ 50% នៃកម្រិតក្រេឌីតដែលផ្តល់ជូន |


ក្រេឌីត និងដេប៊ីត
ម៉ាស្ទ័រកាត ហ្គោល វ័នកាត
ក្រេឌីត | ដេប៊ីត |
ចូលសម្រាកនៅសាលរង់ចាំ 2 ដងក្នុងមួយឆ្នាំ ពី បណ្តាញ DragonPass Lounge នៅអាកាសយានដ្ឋានអន្តរជាតិទូទាំង ពិភពលោក | |
ការបាត់អីវ៉ាន់ ការពន្យាពេល និងការលុបចោលជើងហោះហើរ៖ ទទួលបានធានារ៉ាប់រងរហូតដល់ 1,500 ដុល្លារអាមេរិក | |
ផ្តល់ជូនធានារ៉ាប់រងនៃការធ្វើដំណើររហូតដល់ 500,000 ដុល្លារអាមេរិក | |
ធានារ៉ាប់រងសុខភាពទូទាំងពិភពលោក៖ ទទួលបានរហូតដល់ 250,000 ដុល្លារអាមេរិក | |
ទំហំក្រេឌីតទទួលបានរហូតដល់ 5,000 ដុល្លារអាមេរិក | ការទូទាត់ដោយប៉ះបានរហូតដល់ 5,000 ដុល្លារអាមេរិកក្នុងមួយថ្ងៃ |
ដកប្រាក់ជាមុន៖ បានរហូតដល់ 50% នៃកម្រិតក្រេឌីតដែលផ្តល់ជូន | ដាក់ /ដកប្រាក់៖ បានគ្រប់នៅគ្រប់ទីតាំងភ្នាក់ងារធនាគារ វីងទូទាំងប្រទេស |
កម្រៃសេវា ម៉ាស្ទ័រកាត ហ្គោល វ័នកាត
ប្រភេទសេវាកម្ម | ការពិពណ៌នា | ||
---|---|---|---|
ក្រេឌីតកាត | ដេប៊ីតកាត | ||
ថ្លៃសេវាប្រចាំឆ្នាំ1 | កាតដើម | 50 ដុល្លារអាមេរិក | |
កាតបន្ថែម | 10 ដុល្លារអាមេរិក | ||
សុពលភាពកាត | 5 ឆ្នាំ | ||
អត្រាការប្រាក់លើការដកសាច់ប្រាក់ជាមុនក្នុងមួយខែ | 2% | មិនមាន | |
អត្រាការប្រាក់លើការទិញទំនិញក្នុងមួយខែ | 1.50% | មិនមាន | |
ថ្លៃសេវាសម្រាប់ការដកសាច់ប្រាក់ជាមុន ឬការដកប្រាក់នៅ តាមម៉ាស៊ីន ATM | 2% នៃចំនួនទឹកប្រាក់ ប្រតិបត្តិការ ឬអប្បរមា 5 ដុល្លារអាមេរិក | ឥតគិតថ្លៃ | |
ម៉ាស៊ីនឆូតកាត របស់ធនាគារដទៃក្នុងមួយប្រតិបត្តិការ | 2% នៃចំនួនទឹកប្រាក់ ប្រតិបត្តិការ ឬអប្បរមា 5 ដុល្លារអាមេរិក | ||
ថ្លៃសេវាបង់ប្រាក់យឺត | 5% នៃចំនួនទឹកប្រាក់ សងអប្បបរមា | មិនមាន | |
ប្រតិបត្តិការទិញ/ដកសាច់ប្រាក់មុន/ដកប្រាក់ដែលមិនមែនរូបិយប័ណ្ណដុល្លារក្នុងមួយប្រតិបត្តិការ | 2.5% នៃចំនួនទឹកប្រាក់ប្រតិបត្តិការ | ||
ថ្លៃសេវាបដិសេធនៅម៉ាស៊ីន ATM/ម៉ាស៊ីនឆូតកាត/អនឡាញរបស់ធនាគារដទៃក្នុងមួយប្រតិបត្តិការ |
ឥតគិតថ្លៃ | ||
ថ្លៃសេវាពិនិត្យសមតុល្យគណនីនៅម៉ាស៊ីន ATM/ម៉ាស៊ីនឆូតកាត/អនឡាញរបស់ធនាគារដទៃក្នុងមួយប្រតិបត្តិការ |
0.50 ដុល្លារអាមេរិក | ||
ថ្លៃសេវាផ្លាស់ប្ដូរកាតថ្មី ក្នុងមួយកាត | 10 ដុល្លារអាមេរិក | ||
ថ្លៃសេវាប្តូរលេខសម្ងាត់ថ្មី ក្នុងមួយប្រតិបត្តិការ | ឥតគិតថ្លៃ |
មិនគិតថ្លៃសេវាប្រចាំឆ្នាំ សម្រាប់ម្ចាស់ ម៉ាស្ទ័រកាត វ័នកាត
- ឆ្នាំទី 1៖ មិនគិតថ្លៃសេវាប្រចាំឆ្នាំអ្វីទាំងអស់ នៅពេលដែលអ្នកស្នើ និងដំណើរការ ម៉ាស្ទ័រកាត វ័នកាត នៅក្នុងអំឡុងពេលនៃប្រូម៉ូសិន។
- ឆ្នាំទី 2៖ ថ្លៃសេវាប្រចាំឆ្នាំ នឹងមិនត្រូវបានគិត—ប្រសិនបើអ្នកធ្វើប្រតិបត្តិការយ៉ាងតិច 12 ដង ដោយទូទាត់តាម ម៉ាស៊ីន (POS ឬអនឡាញ) ក្នុងរយៈពេល 12 ខែដំបូង។
- រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 18 ខែតុលា ឆ្នាំ 2025
កម្រៃសេវា ម៉ាស្ទ័រកាត ផ្លាទីនីម វ័នកាត
ប្រភេទសេវាកម្ម | ការពិពណ៌នា | ||
---|---|---|---|
ក្រេឌីតកាត | ដេប៊ីតកាត | ||
ថ្លៃសេវាប្រចាំឆ្នាំ | កាតដើម | 250 ដុល្លារអាមេរិក | |
កាតបន្ថែម | 50 ដុល្លារអាមេរិក | ||
សុពលភាពកាត | 5 ឆ្នាំ | ||
អត្រាការប្រាក់លើការដកសាច់ប្រាក់ជាមុនក្នុងមួយខែ | 2% | មិនមាន | |
អត្រាការប្រាក់លើការទិញទំនិញក្នុងមួយខែ | 1.50% | មិនមាន | |
ថ្លៃសេវាសម្រាប់ការដកសាច់ប្រាក់ជាមុន ឬការដកប្រាក់នៅ តាមម៉ាស៊ីន ATM | 2% នៃចំនួនទឹកប្រាក់ ប្រតិបត្តិការ ឬអប្បរមា 5 ដុល្លារអាមេរិក |
ឥតគិតថ្លៃ | |
ម៉ាស៊ីនឆូតកាត របស់ធនាគារដទៃក្នុងមួយប្រតិបត្តិការ | 2% នៃចំនួនទឹកប្រាក់ ប្រតិបត្តិការ ឬអប្បរមា 5 ដុល្លារអាមេរិក | ||
ថ្លៃសេវាបង់ប្រាក់យឺត | 5% នៃចំនួនទឹកប្រាក់ សងអប្បបរមា |
មិនមាន | |
ប្រតិបត្តិការទិញ/ដកសាច់ប្រាក់មុន/ដកប្រាក់ដែលមិនមែនរូបិយប័ណ្ណដុល្លារក្នុងមួយប្រតិបត្តិការ | 2.5% នៃចំនួនទឹកប្រាក់ប្រតិបត្តិការ | ||
ថ្លៃសេវាបដិសេធនៅម៉ាស៊ីន ATM/ម៉ាស៊ីនឆូតកាត/អនឡាញរបស់ធនាគារដទៃក្នុងមួយប្រតិបត្តិការ |
ឥតគិតថ្លៃ | ||
ថ្លៃសេវាពិនិត្យសមតុល្យគណនីនៅម៉ាស៊ីន ATM/ម៉ាស៊ីនឆូតកាត/អនឡាញរបស់ធនាគារដទៃក្នុងមួយប្រតិបត្តិការ |
0.50 ដុល្លារអាមេរិក | ||
ថ្លៃសេវាផ្លាស់ប្ដូរកាតថ្មី ក្នុងមួយកាត | 10 ដុល្លារអាមេរិក | ||
ថ្លៃសេវាប្តូរលេខសម្ងាត់ថ្មី ក្នុងមួយប្រតិបត្តិការ | ឥតគិតថ្លៃ |
ឯកសារតម្រូវ

ម៉ាស្ទ័រកាត ហ្គោល វ័នកាត (ក្រេឌីតកាតមិនមានទ្រព្យធានា)
- ចំណូលប្រចាំខែ(ប្រាក់បៀវត្ស ឬចំណូល) អប្បបរមា 200 ដុល្លារ
- ឯកសារបញ្ជាក់ពីប្រាក់ចំណូល
- សម្រាប់បុគ្គលិក៖ លិខិតបញ្ជាក់ការងារ ដែលមាន ឈ្មោះ, ប្រាក់បៀវត្ស, មុខតំណែង, រយៈពេលបម្រើការងារ, លិខិតបញ្ជាក់ប្រាក់បៀវត្សរយៈពេល 3 ខែ ឬឯកសារបន្ថែមផ្សេងទៀតប្រសិនបើតម្រូវ។
- សម្រាប់ម្ចាស់អាជីវកម្ម៖ របាយការណ៍ចំណូលចំណាយសម្រាប់រយៈពេល 1 ឆ្នាំចុងក្រោយ ឬ របាយការណ៍ធនាគារសម្រាប់រយៈពេល 6 ខែ, កិច្ចសន្យាជួល, អាជ្ញាប័ណ្ណអាជីវកម្ម ឬប័ណ្ណប៉ាតង់, ឯកសារបន្ថែមផ្សេងទៀត ប្រសិនបើតម្រូវ។
- សញ្ជាតិ៖ ខ្មែរ ឬជនបរទេស
- ឯកសារបញ្ជាក់អត្តសញ្ញាណ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព
- សម្រាប់ជនបរទេស៖ ត្រូវមានទិដ្ឋាការ និងបានស្នាក់នៅក្នុងប្រទេសកម្ពុជាលើសពី 182 ថ្ងៃ, មានកិច្ចសន្យាការងារ, ការចុះបញ្ជីអាជីវកម្ម (បច្ចុប្បន្ន ជនបរទេសអាចស្នើបានតែកាតមានទ្រព្យធានាប៉ុណ្ណោះ)
- អ្នកធានា (មិនចាំបាច់)៖ ការធានាពីក្រុមហ៊ុន/បុគ្គល
ម៉ាស្ទ័រកាត ហ្គោល វ័នកាត (ក្រេឌីតកាតមានទ្រព្យធានា)
- ប្រភេទទ្រព្យបញ្ចាំ៖ អតិថិជនត្រូវតែមានគណនីសន្សំ គណនីចរន្ត ឬគណនីបញ្ញើមានកាលកំណត់ជាមួយធនាគារ វីង
- សម្រាប់គណនីបញ្ញើមានកាលកំណត់៖ ត្រូវមានការសន្សំយ៉ាងតិច 6 ខែ។
- អតិថិជនតម្រូវឱ្យធ្វើការទូទាត់សមតុល្យក្រេឌីតដែលនៅសល់ជាមុនសិន ទើបអាចបិទកាតបាន។ ប្រសិនជាមានសមតុល្យមិនគ្រប់គ្រាន់, នោះធនាគារ វីងនឹងធ្វើការកាត់កងជាមួយសមតុល្យគណនីបញ្ញើមានកាលកំណត់ដែលអតិថិជនមាន។
- កម្រិតក្រេឌីត៖ 90% នៃទ្រព្យបញ្ចាំ
- សញ្ជាតិ៖ ខ្មែរ
- ឯកសារបញ្ជាក់អត្តសញ្ញាណ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព
- សម្រាប់ជនបរទេស៖ ត្រូវមានទិដ្ឋាការ និងបានស្នាក់នៅក្នុងប្រទេសកម្ពុជាលើសពី 182 ថ្ងៃ, មានកិច្ចសន្យាការងារ, ការចុះបញ្ជីអាជីវកម្ម (បច្ចុប្បន្ន ជនបរទេសអាចស្នើបានតែកាតមានទ្រព្យធានាប៉ុណ្ណោះ)

ម៉ាស្ទ័រកាត ផ្លាទីនីម វ័នកាត (ក្រេឌីតកាតមិនមានទ្រព្យធានា)
- ចំណូលប្រចាំខែ(ប្រាក់បៀវត្ស ឬចំណូល) អប្បបរមា 2,000 ដុល្លារ
- ឯកសារបញ្ជាក់ពីប្រាក់ចំណូល
- សម្រាប់បុគ្គលិក៖ លិខិតបញ្ជាក់ការងារ ដែលមាន ឈ្មោះ, ប្រាក់បៀវត្ស, មុខតំណែង, រយៈពេលបម្រើការងារ, លិខិតបញ្ជាក់ប្រាក់បៀវត្សរយៈពេល 3 ខែ ឬ ឯកសារបន្ថែមផ្សេងទៀតប្រសិនបើតម្រូវ។
- សម្រាប់ម្ចាស់អាជីវកម្ម: របាយការណ៍ចំណូលចំណាយសម្រាប់រយៈពេល 1 ឆ្នាំចុងក្រោយ ឬ របាយការណ៍ធនាគារសម្រាប់រយៈពេល 6 ខែ, កិច្ចសន្យាជួល, អាជ្ញាប័ណ្ណអាជីវកម្ម ឬប័ណ្ណប៉ាតង់, ឯកសារបន្ថែមផ្សេងទៀត ប្រសិនបើតម្រូវ។
- សញ្ជាតិ៖ ខ្មែរ ឬជនបរទេស
- ឯកសារបញ្ជាក់អត្តសញ្ញាណ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព
- សម្រាប់ជនបរទេស៖ ប្រជាពលរដ្ឋដែលមានទិដ្ឋាការ និងបានស្នាក់នៅក្នុងប្រទេសកម្ពុជាលើសពី 182 ថ្ងៃ មានកិច្ចសន្យាការងារ, ការចុះបញ្ជីអាជីវកម្ម (បច្ចុប្បន្ន ជនបរទេសអាចស្នើបានតែកាតមានទ្រព្យធានាប៉ុណ្ណោះ)។
- អ្នកធានា (មិនចាំបាច់)៖ ការធានាពីក្រុមហ៊ុន/បុគ្គល។
ម៉ាស្ទ័រកាត ផ្លាទីនីម វ័នកាត (ក្រេឌីតកាតមានទ្រព្យធានា)
- ប្រភេទទ្រព្យបញ្ចាំ៖ អតិថិជនត្រូវតែមានគណនីសន្សំ គណនីចរន្ត ឬគណនីបញ្ញើមានកាលកំណត់ជាមួយធនាគារ វីង
- សម្រាប់គណនីបញ្ញើមានកាលកំណត់៖ ត្រូវមានការសន្សំយ៉ាងតិច 6 ខែ។
- អតិថិជនតម្រូវឱ្យធ្វើការទូទាត់សមតុល្យក្រេឌីតដែលនៅសល់ជាមុនសិន ទើបអាចបិទកាតបាន។ ប្រសិនជាមានសមតុល្យមិនគ្រប់គ្រាន់, នោះធនាគារ វីងនឹងធ្វើការកាត់កងជាមួយសមតុល្យគណនីបញ្ញើមានកាលកំណត់ដែលអតិថិជនមាន។
- កម្រិតក្រេឌីត៖ 90% នៃទ្រព្យបញ្ចាំ
- សញ្ជាតិ៖ ខ្មែរ
- ឯកសារបញ្ជាក់អត្តសញ្ញាណ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព
- សម្រាប់ជនបរទេស៖ ត្រូវមានទិដ្ឋាការ និងបានស្នាក់នៅក្នុងប្រទេសកម្ពុជាលើសពី 182 ថ្ងៃ, មានកិច្ចសន្យាការងារ, ការចុះបញ្ជីអាជីវកម្ម (បច្ចុប្បន្ន ជនបរទេសអាចស្នើបានតែកាតមានទ្រព្យធានាប៉ុណ្ណោះ)
របៀបស្នើ
អញ្ជើញមកកាន់សាខាធនាគារ វីង ណាមួយដែលនៅជិត ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនរបស់យើងតាមរយៈ
លក្ខខណ្ឌ
- ម្ចាស់កាតដើមត្រូវមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ
- ម្ចាស់កាតបន្ថែមត្រូវមានអាយុចាប់ពី 15 ឆ្នាំឡើងទៅ

