ទិញទំនិញ សម្ភារៈប្រើប្រាស់ដែលអ្នកពេញចិត្តថ្ងៃនេះ ហើយរំលស់មកវិញជាមួយ សេវារំលស់ឌីជីថល របស់ធនាគារ​ វីង។ មិនថាជាការទិញ​សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ឬទំនិញដែលមានតម្លៃខ្ពស់នោះទេ រំលស់ឌីជីថលរបស់យើងនឹងធ្វើឱ្យការគ្រប់គ្រងថវិការបស់អ្នកកាន់តែមានភាពងាយស្រួល ជាមួយនឹងការទូទាត់សងមានភាពបត់បែន។

ពិនិត្យមើលសមតុល្យកម្ចីដែលអ្នកទទួលបាន

អ្នកប្រហែលជាមានសម្ភារៈដែលអ្នកចង់បានក្នុងចិត្តរួចមកហើយ ក៏ប៉ុន្តែនៅមិនប្រាកដថាអ្នកអាចទិញសម្ភារៈទាំងនោះដោយប្រើប្រាស់លទ្ធភាពកម្ចីដែលអ្នកមាន។ ដូច្នេះទើបយើងបង្កើតវិធីសាស្ត្រសាមញ្ញ ដើម្បីអនុញ្ញាតឱ្យអ្នកពិនិត្យមើលសមតុល្យកម្ចីដែលអ្នកអាចស្នើបាន ជាមួយ រំលស់ឌីជីថលរបស់យើង។

ពិនិត្យមើលសមតុល្យកម្ចីដែលអ្នកអាច ស្នើបាននៅទីនេះ

ស្កេន QR កូដនេះ 

$50 ដល់ $250

ជម្រើសដ៏ស័ក្តិសមសម្រាប់តម្រូវការប្រចាំថ្ងៃ

ស្វែងរកហាងដៃគូរបស់យើងដែលមានផ្តល់សេវារំលស់ឌីជីថល​សម្រាប់ទំនិញ, សម្ភារៈដែលមានតម្លៃចាប់ពី 50 ដល់ 250 ដុល្លារ។ ស័ក្តិសម សម្រាប់តម្រូវការ​ប្រចាំថ្ងៃ​របស់អ្នក។

ស្វែងរកហាងដៃគូរបស់យើងនៅទីនេះ

Tech Zone

085668080
អញ្ជើញមកឥឡូវ
 

Mi Zone

098805678
អញ្ជើញមកឥឡូវ
 

ICE-Electronics

093888286
អញ្ជើញមកឥឡូវ
 

PTC Computer

092768882
អញ្ជើញមកឥឡូវ
 

iOne 2U

023997575
អញ្ជើញមកឥឡូវ
 

$500 និង ច្រើនជាងនេះ

ទិញទំនិញ សម្ភារៈដែលមានតម្លៃខ្ពស់កាន់តែងាយស្រួល

គម្រោងបង់រំលស់ទៅលើទំនិញដែលមានតម្លៃខ្ពស់ជាង 500 ដុល្លារ និងរីករាយជាមួយការបង់សងតាមពេលវេលាកំណត់ណាមួយ។

ស្វែងរកហាងដៃគូរបស់យើងនៅទីនេះ

LG Brand shop Head Office

015222546
អញ្ជើញមកឥឡូវ
 

Cellcard Royal Railway

012555404
អញ្ជើញមកឥឡូវ
 

Sen Sok Electronic

078418585
អញ្ជើញមកឥឡូវ
 

Huawei Phone Shop

016989818
អញ្ជើញមកឥឡូវ
 

TAILG Cambodia

066558575
អញ្ជើញមកឥឡូវ
 

វិធីងាយៗ 2 យ៉ាងដើម្បីទទួលបាន ការផ្តល់ជូន៖

1. ប្រើប្រាស់រំលស់ឌីជីថល

ប្រសិនជាអ្នកមានទឹកប្រាក់មិនគ្រប់គ្រាន់—អ្នកអាចធ្វើការទូទាត់ដោយស្កេន វីង KHQR រួចប្រើប្រាស់រំលស់ឌីជីថល ដើម្បីបញ្ចប់ការទូទាត់ និងទូទាត់សងជាដំណាក់កាល។

2. ប្រើវីងឌីជីថលឡូន

ក្នុងករណីដែលអ្នកមានទឹកប្រាក់ក្នុងគណនីមួយចំនួនរួចមកហើយ តែមិនចង់ប្រើប្រាស់ទឹកប្រាក់ទាំងនោះ អ្នកអាចស្នើកម្ចីវីងឌីជីថលឡូនបានភ្លាមៗតាមអេប Wing Bank រួចប្រើប្រាស់ប្រាក់នោះ សម្រាប់ការទិញ របស់អ្នក។ ជម្រើសនេះក៏ផ្តល់នូវភាពបត់បែនក្នុងការបង់ជាដំណាក់កាលដូចគ្នា គ្រាន់តែមានវិធីសាស្រ្តនៃការស្នើកម្ចីផ្សេងគ្នា។

ស្វែងយល់បន្ថែមអំពី របៀបប្រើប្រាស់រំលស់ឌីជីថល

ក្នុងករណីអេបរបស់អ្នក មិនមានជម្រើសទូទាត់តាម រំលស់ឌីជីថល

ប្រសិនជាអ្នកមិនទាន់មានសិទ្ធស្នើរំលស់ឌីជីថលនេះទេ សូមអនុវត្តតាមវិធីងាយៗខាងក្រោមដើម្បីមានសិទ្ធស្នើនៅពេលក្រោយ៖

  1. ប្រើអេប Wing Bank ជាប្រចាំ៖ ប្រើប្រាស់អេបជាញឹកញាប់ ក៏អាចជួយបង្កើតប្រវត្តិក្រេឌីតរបស់អ្នក។
  2. ទូទាត់តាមវីង KHQR, ទូទាត់វិក្កយបត្រ និងបញ្ចូលទឹកប្រាក់៖ ធ្វើប្រតិបត្តិការទាំងនេះ​តាមអេប​ Wing Bank។
  3. រក្សាសមតុល្យសាច់ប្រាក់ឱ្យបានច្រើន៖ រក្សាសាច់ប្រាក់របស់អ្នកនៅក្នុងគណនី អាចបង្កើន​សិទ្ធិទទួល​បានកម្ចី​នេះ​ផងដែរ។
  4. បើកគណនីបញ្ញើមានកាលកំណត់៖ ការធ្វើបែបនេះមិនត្រឹមតែជួយអ្នកសន្សំប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនឱកាស​ក្នុងការទទួលបានសិទ្ធិស្នើកម្ចីបានផងដែរ។

របៀបចាប់ផ្តើម

ប្រសិនជាអ្នកនៅមិនទាន់ប្រើប្រាស់អេប Wing Bank ទេ សូមចាប់ផ្តើមថ្ងៃនេះ! ហើយប្រើប្រាស់អេប Wing Bank ជាប្រចាំ ដើម្បីទទួលបាន​លទ្ធភាព​ស្នើកម្ចីកាន់តែធំ។