ធនាគារ វីងយល់ច្បាស់ថាពេលខ្លះ អ្នកអាចប្រឈមទៅនឹងបញ្ហាហិរញ្ញវត្ថុដែលចាំបាច់ត្រូវដោះស្រាយឲ្យបានទាន់ពេលវេលា។ ដូចនេះហើយ ទើបធនាគារ វីងផ្តល់នូវដំណោះស្រាយប្រាក់កម្ចីដ៏ងាយស្រួល និងឆាប់រហ័សដល់អ្នក។ ជាមួយកម្ចីវីងឌីជីថលឡូន អ្នកអាចទទួលបានប្រាក់កម្ចី សម្រាប់ការចំណាយដែលកើតមានដោយមិនបានព្រៀងទុក ដោះស្រាយបំណុល ឬប្រើប្រាស់សម្រាប់ការទិញដូរ ជាដើម។ អ្នកអាចទទួលបានកម្ចីរហូតដល់ 10,000 ដុល្លារ ជាមួយនឹងរយៈពេលខ្ចីកាន់តែវែងរហូតដល់ 24 ខែ ដោយមិនតម្រូវឲ្យមានឯកសារអ្វីទាំងអស់។

អត្ថប្រយោជន៍
- អាចស្នើកម្ចីបានរហូតដល់ 500% នៃប្រាក់បៀវត្សប្រចាំខែ ឬរហូតដល់ 10,000 ដុល្លារ។
- មិនតម្រូវឲ្យមានទ្រព្យបញ្ចាំ ឬឯកសារស្មុគស្មាញ។
- ដំណើរការស្នើកម្ចីមានភាពរហ័ស និងងាយស្រួល។
- អត្រាការប្រាក់មានភាពប្រកួតប្រជែង។
- មិនគិតថ្លៃសេវាដំណើរការ។
របៀបទទួលបានកម្ចី
- ចូលទៅកាន់អេប Wing Bank
- ចុចលើពាក្យ "កម្ចី"
- ជ្រើសរើសចំនួនកម្ចី និងរយៈពេលទូទាត់សង
- ចុចបន្ត
- ផ្ទៀងផ្ទាត់ព័ត៌មាន រួចចុចបន្ត
- អានលក្ខខណ្ឌកម្ចី រួចចុចយល់ព្រម
- បំពេញលេខកូដដែលផ្ញើរចូលលេខទូរស័ព្ទដៃ និង លេខកូដគណនីវីង ជាការស្រេច។

លក្ខខណ្ឌ
លក្ខខណ្ឌទទួលបានកម្ចី |
មានអាយុយ៉ាងតិច 18 ឆ្នាំ។ |
ជាបុគ្គលិកនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលបញ្ចប់ការងារសាកល្បង។ |
|
មានគណនីធនាគារ វីងដែលមានដំណើរការ។ |
|
ទំហំកម្ចី |
500% នៃប្រាក់បៀវត្ស ឬ យ៉ាងច្រើន10,000 ដុល្លារ។ |
រយៈកម្ចី |
24 ខែ |
អត្រាការប្រាក់ |
1% ក្នុងមួយខែ |
របៀបសងកម្ចី |
កាត់ដោយស្វ័យប្រវត្តិចេញពីគណនីធនាគារ វីង ឬទូទាត់ដោយផ្ទាល់តាមវីង គ្រប់ទីកន្លែង។ |
ថ្ងៃសងកម្ចី |
នៅរៀងរាល់ថ្ងៃបើកប្រាក់ខែទី២ ឬ ថ្ងៃទី ២៥ នៃខែនីមួយៗ។ |
ក្រុមហ៊ុនបុត្រសម្ព័ន្ធរ៉ូយ៉ាល់គ្រុប
CBS
CELLCARD
DIGITAL SKY
EZECOM
GSS SECURITY
INFINITY INSURANCE
MOHALEAP
NITROGEN CHEMICALS
NORTHBRIDGE
ROYAL GROUP
YONG SHENG
TELEMOBILE
WING BANK (CAMBODIA) PLC
ROYAL SOK SAN
SOUTHBRIDGE
សំណួរញឹកញាប់
1. តើអ្វីទៅជាកម្ចីវីងឌីជីថលឡូន?
កម្ចីវីងឌីជីថលឡូនគឺជា កម្ចីដែលអ្នកអាចយកទៅប្រើប្រាស់សម្រាប់គោលបំណងនានាដូចជា ការចំណាយបន្ទាន់ ដោះស្រាយបំណុល យកទៅប្រើប្រាស់សម្រាប់បើតម្រូវការទិញលក់ជាដើម។ កម្ចីវីងឌីជីថលឡូននេះ ផ្តល់ជូននូវអត្រាការប្រាក់ប្រកួតប្រជែង និងមានភាពបត់បែនសម្រាប់ការទូទាត់សង។
2. តើអ្នកណាខ្លះមានសិទ្ធស្នើកម្ចីវីងឌីជីថលឡូននេះបាន?
បុគ្គលិកនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលមានប្រវត្តិសងប្រាក់ទៀងទាត់ និងទូទាត់ទាន់ពេលវេលាល្អ។
3. តើខ្ញុំអាចស្នើកម្ចីបានប៉ុន្មាន?
ទំហំកម្ចីដែលអ្នកអាចស្នើបានអាស្រ័យទៅលើប្រវត្តិខ្ចីប្រាក់ និងលទ្ធភាពនៃការទូទាត់សងរបស់អ្នក។ ហើយអាចខ្ចីបានរហូតដល់ 10,000 ដុល្លារ ជាមួយរយៈពេលកម្ចីរហូតដល់ 24 ខែ។
4. តើកម្ចីនេះមានអត្រាការប្រាក់ប៉ុន្មានដែរ?
អត្រាការប្រាក់នៃកម្ចីវីងឌីជីថលឡូននេះមានភាពប្រកួតប្រជែង 1% ក្នុងមួយខែ។
5. តើលក្ខខណ្ឌនៃការសងត្រឡប់មានដូចម្តេចខ្លះ?
ការទូទាត់សងមានភាពបត់បែន ដែលអ្នកអាចជ្រើសរើសរយៈពេលសងប្រាក់ចាប់ពី 1 ខែ រហូតដល់ 24 ខែ។
6. តើខ្ញុំអាចស្នើកម្ចីវីងឌីជីថលឡូននេះតាមរបៀបណាខ្លះ?
អ្នកអាចស្នើដោយផ្ទាល់តាមអេប Wing Bank។
7. ប្រសិនជាខ្ញុំមានប្រវត្តិសងប្រាក់មិនសូវល្អ តើខ្ញុំអាចស្នើកម្ចីវីងឌីជីថលឡូនេះបានទេ?
អ្នកអាចស្នើបាន! ដោយដាក់ស្នើរតាមរយៈ Wing bank App អ្នកនឹងដឹងលទ្ធផលភ្លាមៗ
8. តើមានរឿងអ្វីកើតឡើង ប្រសិនជាខ្ញុំមិនអាចទូទាត់កម្ចីទាន់ពេលវេលា?
ប្រសិនជាអ្នកមិនអាចទូទាត់កម្ចីទាន់ពេលវេលា អ្នកនឹងមានការផាកពិន័យ។ បន្ថែមពីនេះនៅពេលដែលអ្នកទូទាត់យឺតជាញឹកញាប់ វានឹងបណ្តាលឲ្យមានផលប៉ះពាល់ដល់ប្រវត្តិខ្ចីប្រាក់របស់អ្នកនាពេលអនាគត។
9. បើខ្ញុំមានចម្ងល់បន្ថែមតើខ្ញុំអាចទាក់ទងតាមវិធីណាខ្លះ?
ប្រសិនបើអ្នកមានចម្ងល់បន្ថែមពីកម្ចីវីងឌីជីថលឡូននេះ អ្នកអាចទាក់ទងមកកាន់ផ្នែកសេវាកម្មអតិថិជន 023 888 489 ឬឆាតទៅកាន់ហ្វេសប៊ុកផេកផ្លូវការ របស់ធនាគារ វីង ដែលមានសញ្ញាធីកព័ណ៌ខៀវ។
