ទទួលបានការបញ្ចុះតម្លៃ 50% សម្រាប់ដំណើរកម្សាន្តរបស់អ្នកជាមួយ វីង វីសាកាត

ដំណើរកម្សាន្តកាន់តែអស្ចារ្យ ហើយសន្សំសំចៃបានកាន់តែច្រើន! ទទួលបានការបញ្ចុះតម្លៃ 50% ពេលទូទាត់តាម វីង វីសាកាត។

រយៈពេលផ្សព្វផ្សាយ: Aug 15, 2026 to Dec 30, 2026

ចេញផ្សាយនៅ: Sep 07, 2026

 មិនថាអ្នកកំពុងរៀបចំគម្រោងដំណើរកម្សាន្ត ដើរលេងនៅទីក្រុងទេសចរថ្មី ឬគម្រោងលម្ហែកាយនៅថ្ងៃឈប់សម្រាកនោះទេ ធនាគារ វីង ជួយឱ្យដំណើរកម្សាន្តរបស់អ្នកចំណាយកាន់តែតិច។ 

 

នៅរៀងរាល់ថ្ងៃទី 15 និងថ្ងៃទី 30 នៃខែនីមួយៗ កក់សំបុត្រយន្តហោះ ឬសណ្ឋាគារនៅលើ Trip.com រួចទូទាត់ជាមួយ វីង វីសាកាត ដែលមានក្នុងកម្មវិធីប្រូម៉ូសិននេះ អ្នកនឹងទទួលបានការបញ្ចុះតម្លៃ 50% ឬរហូតដល់ 80 ដុល្លារភ្លាមៗ។ សន្សំសំចៃបានកាន់តែច្រើនពីការកក់របស់អ្នក និងអាចបង្កើតបទពិសោធដែលមិនអាចបំភ្លេចបាននៅគ្រប់ដំណើរកម្សាន្ត។ 

ចាប់ផ្តើមផែនការរបស់អ្នក និងធ្វើឱ្យកាន់តែអស្ចារ្យជាងមុន! 

 
ព័ត៌មានលម្អិតអំពីប្រូម៉ូសិន៖ 
  • ទទួលបានការបញ្ចុះតម្លៃ 50% ឬរហូតដល់ 80 ដុល្លារ សម្រាប់ការកក់សំបុត្រយន្តហោះ ឬសណ្ឋាគារ ។ 
  • ទូទាត់ជាមួយ វីង វីសាកាត ដែលមាននៅក្នុងកម្មវិធីប្រូម៉ូសិននេះ។ 
  • មិនរាប់បញ្ចូលការកក់ជាកញ្ចប់រួមគ្នារវាងសំបុត្រយន្តហោះ និងសណ្ឋាគារ នោះទេ។ 
  • ការផ្តល់ជូនសម្រាប់ការកក់នៅថ្ងៃទី 15 និង ថ្ងៃទី 30 នៃខែនីមួយៗ ចាប់ពីខែសីហា ដល់ខែធ្នូ ឆ្នាំ2026 
  • អតិថិជនម្នាក់ៗអាចទទួលបានការផ្តល់ជូននេះរហូតដល់ 2 ដងក្នុងមួយខែ៖ 
    • ការកក់សំបុត្រយន្តហោះចំនួន 1 ដង 
    • ការកក់សណ្ឋាគារចំនួន 1 ដង 
  • ប្រើប្រាស់កូដប្រូម៉ូសិន WINGFLY50 នៅពេលកក់សំបុត្រយន្តហោះ។ 
  • ប្រើប្រាស់កូដប្រូម៉ូសិន WINGSTAYS50 នៅពេលកក់សណ្ឋាគារ។ 
  • កាលបរិច្ឆេទកក់៖ ថ្ងៃទី15 ខែសីហា និង ថ្ងៃទី30 នៃខែនីមួយៗ គិតចាប់ពីខែសីហា ដល់ ខែធ្នូ ឆ្នាំ2026។ 
  • កាលបរិច្ឆេទធ្វើដំណើរ និងស្នាក់នៅ៖ ថ្ងៃទី15 ខែសីហា 2026 ដល់ ថ្ងៃទី30 ខែមិថុនា ឆ្នាំ2027។ 
 
វីង វីសាកាត ដែលអាចប្រើប្រាស់បានសម្រាប់ប្រូម៉ូសិននេះ៖ 
  • វីង វីសា ឌីជីថលកាត 
  • វីង វីសា ដេប៊ីតកាត 
  • វីង វីសា ហ្គោល និង ហ្គោល ខសស្ទឹមម៉ាយកាត 
  • វីង វីសា ផ្លាទីនីម និង ផ្លាទីនីម ខសស្ទឹមម៉ាយកាត  

 

របៀបចូលរួម៖ 
  • ចូលទៅកាន់វេបសាយ Trip.com ឬតាមរយៈអេប Trip.com។ 
  • ជ្រើសរើសជើងហោះហើរ ឬសណ្ឋាគារសម្រាប់ការធ្វើដំណើររបស់អ្នក។ 
  • បញ្ចូលប្រូម៉ូកូដ WINGFLY50 សម្រាប់ការកក់សំបុត្រយន្តហោះ ឬ WINGSTAYS50 សម្រាប់ការកក់សណ្ឋាគារ។ 
  • ទូទាត់ជាមួយ វីង វីសាកាត ដែលមាននៅក្នុងកម្មវិធីប្រូម៉ូសិន ហើយការបញ្ចុះតម្លៃ 50% ឬរហូតដល់ 80 ដុល្លារនឹងត្រូវបានអនុវត្តដោយស្វ័យប្រវត្តិ។ 
 
លក្ខខណ្ឌផ្សេងៗ៖ 
  • អតិថិជនអាចរីករាយទទួលបានការបញ្ចុះតម្លៃ 50% ឬរហូតដល់ 80 ដុល្លារ សម្រាប់ការកក់សំបុត្រយន្តហោះ ឬសណ្ឋាគារ។ 
  • ការផ្តល់ជូននេះអនុវត្តដាច់ដោយឡែកពីគ្នាសម្រាប់ការកក់ជើងហោះហើរ ឬសណ្ឋាគារដែលមាននៅក្នុងកម្មវិធី។ មិនរាប់បញ្ចូលការកក់ជាកញ្ចប់រួមគ្នារវាងជើងហោះហើរ និងសណ្ឋាគារនោះទេ។ 
  • ការផ្តល់ជូននេះអនុវត្តសម្រាប់តែ វីង វីសាកាត ដែលមានក្នុងប្រូម៉ូសិនតែប៉ុណ្ណោះ។ 
  • អតិថិជនត្រូវតែបញ្ចូលប្រូម៉ូសិនកូដសម្រាប់ប្រូម៉ូសិន ក្នុងអំឡុងពេលកក់ ដើម្បីទទួលបានការបញ្ចុះតម្លៃ។ 
  • ការបញ្ចុះតម្លៃត្រូវបានផ្តល់ជូនតាមគោលការណ៍ មកមុនបានមុន និងអាស្រ័យលើចំនួនដែលមានកំណត់ដែលផ្តល់ជូនក្នុងកម្មវិធីប្រូម៉ូសិននេះ។ 
  • ក្នុងករណីមានវិវាទ ការសម្រេចចិត្តរបស់ធនាគារ វីង និង Trip.com គឺជាការសម្រេចចុងក្រោយ។ 
  • ធនាគារ វីង រក្សាសិទ្ធិក្នុងការកែប្រែ ផ្អាក ឬបញ្ចប់ប្រូម៉ូសិននេះ ដោយពុំចាំបាច់ជូនដំណឹងជាមុនឡើយ។