ដំណើរកម្សាន្តកាន់តែអស្ចារ្យ ទទួលបាការបញ្ចុះតម្លៃ 50 ដុល្លារ ពី វីង វីសាកាត

សន្សំបានកាន់តែច្រើន! ទទួលបានការបញ្ចុះតម្លៃ 50 ដុល្លារ សម្រាប់ការកក់សំបុត្រយន្តហោះ ឬសណ្ឋាគាររបស់អ្នក នៅពេលកក់តាម Trip.com ហើយទូទាត់ជាមួយ វីង វីសាកាត។

រយៈពេលផ្សព្វផ្សាយ: Aug 13, 2026 to Dec 31, 2026

ចេញផ្សាយនៅ: Aug 25, 2026

មិនថាជាការធ្វើដំណើរផ្សងព្រេង ការសម្រាកលម្ហែកាយ ឬទៅទស្សនាកន្លែងក្នុងក្តីស្រមៃរបស់អ្នកនោះទេ ធនាគារ វីង នឹងធ្វើឱ្យការធ្វើដំណើររបស់អ្នកកាន់តែពិសេស និងមានទទួលបានកាន់តែច្រើន។

 

កក់សំបុត្រយន្តហោះ ឬសណ្ឋាគារតាម Trip.com ដោយទូទាត់តាម វីង វីសាកាត ដែលមាននៅក្នុងកម្មវិធីប្រូម៉ូសិន ហើយរីករាយជាមួយការបញ្ចុះតម្លៃភ្លាមៗ 50 ដុល្លារ រាល់ការចំណាយចាប់ពី 200 ដុល្លារឡើងទៅ។ សន្សំសំចៃបានកាន់តែច្រើនពីការកក់របស់អ្នក និងអាចបង្កើតបទពិសោធដែលមិនអាចបំភ្លេចបាននៅគ្រប់ដំណើរកម្សាន្ត។

 

ចាប់ផ្តើមផែនការរបស់អ្នក និងធ្វើឱ្យកាន់តែអស្ចារ្យជាងមុន!

 

ព័ត៌មានលម្អិតអំពីប្រូម៉ូសិន៖

  • ទទួលបានការបញ្ចុះតម្លៃ 50 ដុល្លារ សម្រាប់ការកក់សំបុត្រយន្តហោះ ឬសណ្ឋាគារ សម្រាប់ការចាប់ពី 200 ដុល្លារ ឡើងទៅ។
  • ទូទាត់ជាមួយ វីង វីសាកាត ដែលមាននៅក្នុងកម្មវិធីប្រូម៉ូសិននេះ។
  • មិនរាប់បញ្ចូលការកក់ជាកញ្ចប់រួមគ្នារវាងសំបុត្រយន្តហោះ និងសណ្ឋាគារ នោះទេ។
  • អតិថិជនម្នាក់ៗអាចទទួលបានការផ្តល់ជូននេះរហូតដល់ 4 ដងក្នុងមួយខែ៖
    • ការកក់សំបុត្រយន្តហោះចំនួន 2 ដង
    • ការកក់សណ្ឋាគារចំនួន 2 ដង
  • ប្រើប្រាស់កូដប្រូម៉ូសិន WINGFLY នៅពេលកក់សំបុត្រយន្តហោះ។
  • ប្រើប្រាស់កូដប្រូម៉ូសិន WINGSTAY នៅពេលកក់សណ្ឋាគារ។
  • កាលបរិច្ឆេទកក់៖ ថ្ងៃទី13 ខែសីហា ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2026។
  • កាលបរិច្ឆេទធ្វើដំណើរ និងស្នាក់នៅ៖ ថ្ងៃទី13 ខែសីហា ឆ្នាំ2026 ដល់ ថ្ងៃទី30 ខែមិថុនា ឆ្នាំ2027។

 

វីង វីសាកាត ដែលអាចប្រើប្រាស់បានសម្រាប់ប្រូម៉ូសិននេះ៖

  • វីង វីសា ឌីជីថលកាត
  • វីង វីសា ដេប៊ីតកាត
  • វីង វីសា ហ្គោល និង ហ្គោល ខសស្ទឹមម៉ាយកាត
  • វីង វីសា ផ្លាទីនីម និង ផ្លាទីនីម ខសស្ទឹមម៉ាយកាត  

 

របៀបចូលរួម៖

  1. ចូលទៅកាន់វេបសាយ Trip.com ឬតាមរយៈអេប Trip.com។
  2. ជ្រើសរើសជើងហោះហើរ ឬសណ្ឋាគារសម្រាប់ការធ្វើដំណើររបស់អ្នក។
  3. បញ្ចូលប្រូម៉ូកូដ WINGFLY សម្រាប់ការកក់សំបុត្រយន្តហោះ ឬ WINGSTAY សម្រាប់ការកក់សណ្ឋាគារ។
  4. ទូទាត់ជាមួយកាត វីង វីសាកាត ដែលមាននៅក្នុងកម្មវិធីប្រូម៉ូសិន ហើយការបញ្ចុះតម្លៃ 50 ដុល្លារ នឹងត្រូវបានអនុវត្តដោយស្វ័យប្រវត្តិ។

 

លក្ខខណ្ឌផ្សេងៗ៖

  • តម្រូវឱ្យមានការចំណាយចាប់ពី 200 ដុល្លារ ឡើងទៅ ដើម្បីទទួលបានការបញ្ចុះតម្លៃ 50 ដុល្លារ។
  • ការផ្តល់ជូននេះអនុវត្តដាច់ដោយឡែកពីគ្នាសម្រាប់ការកក់ជើងហោះហើរ ឬសណ្ឋាគារដែលមាននៅក្នុងកម្មវិធី។ មិនរាប់បញ្ចូលការកក់ជាកញ្ចប់រួមគ្នារវាងជើងហោះហើរ និងសណ្ឋាគារនោះទេ។
  • ការផ្តល់ជូននេះមានអនុវត្តសម្រាប់តែ វីង វីសាកាត ដែលមានក្នុងប្រូម៉ូសិនតែប៉ុណ្ណោះ។
  • អតិថិជនត្រូវតែបញ្ចូលកូដប្រូម៉ូសិនដែលពាក់ព័ន្ធក្នុងអំឡុងពេលកក់ ដើម្បីទទួលបានការបញ្ចុះតម្លៃ។
  • ការបញ្ចុះតម្លៃត្រូវបានផ្តល់ជូនតាមគោលការណ៍ មកមុនបានមុន និងអាស្រ័យលើចំនួនដែលមានកំណត់ដែលផ្តល់ជូនក្នុងកម្មវិធីប្រូម៉ូសិននេះ។
  • ក្នុងករណីមានវិវាទ ការសម្រេចចិត្តរបស់ធនាគារ វីង និង Trip.com គឺជាការសម្រេចចុងក្រោយ។
  • ធនាគារ វីង រក្សាសិទ្ធិក្នុងការកែប្រែ ផ្អាក ឬបញ្ចប់ប្រូម៉ូសិននេះ ដោយពុំចាំបាច់ជូនដំណឹងជាមុនឡើយ។