ទទួលបាន 4,000 រៀល គ្រាន់តែបើកគណនី វីង តាមអេប Wing Bank

ចាប់ផ្តើមធនាគារឌីជីថលរបស់អ្នកជាមួយធនាគារ វីង ដោយទទួលបានការផ្តល់ជូនពិសេស!

រយៈពេលផ្សព្វផ្សាយ: Oct 11, 2026 to Dec 31, 2026

ចេញផ្សាយនៅ: Oct 10, 2026

បើកគណនី វីង តាមអេប Wing Bank ហើយរីករាយជាមួយនឹងមធ្យោបាយកាន់តែងាយស្រួលក្នុងការគ្រប់គ្រងតម្រូវការហិរញ្ញវត្ថុប្រចាំថ្ងៃរបស់អ្នក។ 

 

ជាមួយនឹងមុខងារច្រើនយ៉ាងចាប់ពីការ ស្កេន & ទូទាត់, ការទូទាត់ប្រាក់តាមអនឡាញ, ការបង់វិក្កយបត្រ, ការបញ្ចូលលុយទូរសព្ទ និងសេវាកម្មជាច្រើនទៀត ធនាគារ វីង ធ្វើឱ្យប្រតិបត្តិការប្រចាំថ្ងៃរបស់អ្នកកាន់តែងាយស្រួល ឆាប់រហ័ស និងទទួលបានការផ្តល់ជូនពិសេស។  

 

ការប្រូម៉ូសិននេះផ្តល់ជូនសម្រាប់អតិថិជនថ្មីដែលបានចុះឈ្មោះប្រើប្រាស់តាមអេប Wing Bank ក្នុងអំឡុងពេលប្រូម៉ូសិន។ 

 

បំពេញប្រតិបត្តិការដែលគ្រប់លក្ខខណ្ឌចំនួន 5 ដង ក្នុងរយៈពេល 14 ថ្ងៃ ចាប់ពីថ្ងៃបំពេញការចុះឈ្មោះតាមអេប ដើម្បីទទួលបានរង្វាន់សាច់ប្រាក់ 4,000  រៀល។ 

 

របៀបចូលរួម 

 

  1. បើកគណនី វីង តាមអេប Wing Bank ។ 
  2. រីករាយជាមួយការធ្វើប្រតិបត្តិការប្រចាំថ្ងៃជាមួយអេប Wing Bank របស់អ្នក។ 
  3. បំពេញប្រតិបត្តិការដែលគ្រប់លក្ខខណ្ឌចំនួន 5 ដង ក្នុងរយៈពេល 14 ថ្ងៃ ហើយអ្នកនឹងទទួលបានរង្វាន់សាច់ប្រាក់ 4,000 រៀល។ 

 

លក្ខខណ្ឌ 

  • ប្រូម៉ូសិននេះផ្តល់ជូនតែចំពោះអតិថិជនថ្មីដែលបានចុះឈ្មោះជោគជ័យតាមអេប Wing Bank ក្នុងអំឡុងពេលប្រូម៉ូសិនតែប៉ុណ្ណោះ។ 
  • អតិថិជនត្រូវតែបំពេញប្រតិបត្តិការដែលគ្រប់លក្ខខណ្ឌចំនួន 5 ដង ក្នុងរយៈពេល 14 ថ្ងៃ ចាប់ពីថ្ងៃចុះឈ្មោះតាមអេបដោយជោគជ័យ។ 
  • អតិថិជននីមួយៗអាចទទួលបានរង្វាន់សាច់ប្រាក់ 4,000 រៀល តែមួយលើកប៉ុណ្ណោះ។ 
  • ប្រតិបត្តិការដូចខាងក្រោមនេះ គឺនឹងមិនត្រូវបានរាប់បញ្ចូលក្នុងលក្ខខណ្ឌទទួលបានរង្វាន់ឡើយ៖ ផ្ទេរប្រាក់ជាលេខកូដ (Wing-to-Code), ផ្ញើលេខកូដទៅវីង (Code-to-Wing), ប្រតិបត្តិការមិនបានជោគជ័យ, ប្រតិបត្តិការត្រូវបានលុបចោល, ប្រតិបត្តិការត្រូវបានបង្វែរត្រឡប់, ប្រតិបត្តិការត្រូវបានសងប្រាក់វិញ, ប្រតិបត្តិការស្ទួន, ប្រតិបត្តិការស្ថិតក្នុងទំនាស់ ឬ ប្រតិបត្តិការក្លែងបន្លំ។ 
  • ធនាគារ វីង រក្សាសិទ្ធិក្នុងការបដិសេធ ឬដកហូតប្រាក់រង្វាន់ត្រឡប់មកវិញ ក្នុងករណីមានការសង្ស័យថាមានការបោកប្រាស់ ការប្រើប្រាស់ខុស ឬការកេងបន្លំ។ 
  • រង្វាន់នឹងត្រូវបានផ្ទេរចូលទៅក្នុងគណនីធនាគារ វីង របស់អតិថិជនដែលគ្រប់លក្ខខណ្ឌ បន្ទាប់ពីធនាគារ វីង បានផ្ទៀងផ្ទាត់ថា រាល់តម្រូវការទាំងអស់ត្រូវបានបំពេញរួចរាល់។ 
  • អតិថិជនត្រូវរក្សាគណនីធនាគារ វីង ឱ្យនៅតែជាគណនីសកម្ម និងមានសុពលភាព នៅពេលដែលប្រាក់រង្វាន់ត្រូវបានផ្ទេរចូល។ 
  • ធនាគារ វីង រក្សាសិទ្ធិក្នុងការកែប្រែ ឬលុបចោលការប្រូម៉ូសិននេះដោយមិនចាំបាច់ជូនដំណឹងជាមុន។