ប្តូរប្រាក់រៀល មានសំណាង

ផ្ទេរប្រាក់ពីគណនីប្រាក់ដុល្លារ ទៅគណនីប្រាក់រៀល តាមអេប Wing Bank ដើម្បីឈ្នះរង្វាន់ជាទឹកប្រាក់ត្រឡប់មកវិញ!

រយៈពេលផ្សព្វផ្សាយ: Sep 21, 2026 to Dec 10, 2026

ចេញផ្សាយនៅ: Sep 21, 2026

តើអ្នកត្រៀមខ្លួន ទទួលបានសំណាងពីការផ្ទេរប្រាក់ទៅជាប្រាក់រៀល ហើយ ឬនៅ? កម្មវិធី "ប្តូរប្រាក់រៀល មានសំណាង" ផ្តល់ជូនអ្នកនូវឱកាសឈ្នះរង្វាន់ដោយគ្រាន់តែផ្ទេរប្រាក់ពីគណនីប្រាក់ដុល្លារ ទៅកាន់គណនីប្រាក់រៀល តាមអេប Wing Bank ដើម្បីមានឱកាសឈ្នះទឹកប្រាក់ 2,000,168  រៀល ឬ 1,000,168  រៀល អាស្រ័យលើចំនួនទឹកប្រាក់ដែលអ្នកបានផ្ទេរ ។ 
 

ប្រភេទរង្វាន់ 

 

កម្រិតទី 1៖ រង្វាន់ធំ (Grand Prize) 

សម្រាប់អតិថិជនដែលផ្ទេរប្រាក់ចាប់ពី 100 ដុល្លារ ឡើងទៅ 

ឈ្នះ 2,000,168 រៀល ក្នុងមួយរង្វាន់ សរុប 20 រង្វាន់ 

 

កម្រិតទី 2៖ រង្វាន់សំណាង (Lucky Prize) 

សម្រាប់អតិថិជនដែលផ្ទេរប្រាក់ពី 50 ដុល្លារ ដល់ 99.99 ដុល្លារ ក្នុងមួយប្រតិបត្តិការ។ 

ឈ្នះ 1,000,168  រៀល ក្នុងមួយរង្វាន់ សរុប 40 រង្វាន់ 

 

កាលបរិច្ឆេទប្រកាស និងរង្វាន់

កាលបរិច្ឆេទប្រកាសរង្វាន់​ 

ចំនួនអ្នកឈ្នះរង្វាន់ធំ  

(2,000,168 រៀល)

ចំនួនអ្នកឈ្នះរង្វាន់សំណាង 
(1,000,168 រៀល)​ 

សរុប 
20 តុលា 2026​ 

6

12

18

20 វិច្ឆិកា 2026​ 

8

16

24

20 ធ្នូ 2026​ 

6

12

18

សរុបរង្វាន់ 

20

40

60

របៀបចូលរួម

 

  1. ធ្វើការផ្ទេរប្រាក់ពីគណនី ប្រាក់ដុល្លារ ទៅ គណនីប្រាក់រៀល  តាមរយៈអេប​ Wing Bank (ផ្ទេរប្រាក់ Wing-to-Wing ឬការទូទាត់ពីគណនី វីង ជាប្រាក់ដុល្លារ ទៅ វីង KHQR ជាគណនីប្រាក់រៀលផ្សេងទៀត 
  2. ធ្វើប្រតិបត្តិការកាន់តែច្រើន ទទួលបានឱកាសផ្សងសំណាងកាន់តែច្រើន 
  3. អ្នកឈ្នះការចាប់រង្វាន់ប្រចាំខែនឹងទទួលបានប្រាក់រង្វាន់ ចូលទៅក្នុងគណនីវីង ដែលបានផ្ទៀងផ្ទាត់រួច ដោយផ្ទាល់ក្នុងរយៈពេល 2 សប្តាហ៍ បន្ទាប់ពីថ្ងៃប្រកាស។ 

 

លក្ខខណ្ឌ 
  • កម្មវិធីឈ្នះរង្វាន់នេះសម្រាប់អតិថិជន ធនាគារ វីង ទាំងអស់ដែលមានគណនីពេញលេញ (Full KYC)។ 
  • ឱកាសឈ្នះរង្វាន់នឹងផ្តល់ជូនសម្រាប់អ្នកធ្វើប្រតិបត្តិការផ្ទេរប្រាក់ប៉ុណ្ណោះ 
  • អតិថិជនត្រូវធ្វើការផ្ទេរប្រាក់ពីគណនីប្រាក់ដុល្លារ ទៅគណនីប្រាក់រៀល តាមអេប Wing Bank ដោយ៖ 
    • ការផ្ទេរប្រាក់រវាងគណនីវីងផ្ទាល់ខ្លួន 
    • ការផ្ទេរប្រាក់ពីគណនី វីង ទៅអ្នកប្រើប្រាស់គណនីវីងផ្សេងទៀត 
    • ការផ្ទេរប្រាក់ពីគណនី វីង ជាប្រាក់ដុល្លារ ទៅ វីង KHQR ជាគណនីប្រាក់រៀលផ្សេងទៀត 
  • រាល់ប្រតិបត្តិការដែលបំពេញគ្រប់លក្ខខណ្ឌនឹងទទួលបានឱកាសឈ្នះ ដោយមិនមានការកំណត់ ចំនួនឡើយ។ 
  • អ្នកឈ្នះត្រូវបានជ្រើសរើសដោយចៃដន្យ 
  • អតិថិជនម្នាក់ៗអាចឈ្នះបានតែ 1 រង្វាន់ ប៉ុណ្ណោះក្នុងអំឡុងពេលយុទ្ធនាការទាំងមូល។ 
  • អ្នកឈ្នះនឹងត្រូវបានប្រកាសតាមរយៈឆានែលផ្លូវការរបស់ធនាគារ វីង នៅថ្ងៃប្រកាសដែលបានកំណត់។ 
  • អ្នកឈ្នះត្រូវបំពេញការផ្ទៀងផ្ទាត់អត្តសញ្ញាណជាមួយធនាគារ វីង 
  • ប្រាក់រង្វាន់ នឹងត្រូវបញ្ចូលដោយស្វ័យប្រវត្តិក្នុងរយៈពេល 2 សប្តាហ៍បន្ទាប់ពីការប្រកាស។ 
  • ធនាគារ វីង រក្សាសិទ្ធិក្នុងការដកសិទ្ធិពីអតិថិជនណាមួយ ដកហូត ឬទាមទារប្រាក់រង្វាន់ ត្រលប់មកវិញក្នុងករណីមានការសង្ស័យថាមានការក្លែងបន្លំ ឬកែសម្រួល និងបញ្ចប់លក្ខខណ្ឌដោយមិនចាំបាច់ជូនដំណឹងជាមុន។ ក្នុងករណីមានជម្លោះណាមួយ កំណត់ត្រា និងការសម្រេចចិត្តរបស់ ធនាគារ វីង គឺជាការសម្រេចចិត្តចុងក្រោយ។ 

 

គាំទ្រប្រាក់រៀលខ្មែរ នៅរាល់ការចុចរបស់អ្នក

 

ក្រៅពីការឈ្នះប្រាក់រង្វាន់ដ៏អស្ចារ្យ ការផ្ទេរប្រាក់នីមួយៗបានជួយជំរុញដល់ប្រតិបត្តិការ និងភាពរឹងមាំនៃប្រាក់រៀលខ្មែរ (KHR)។ សូមប្រើប្រាស់ ជីប ជីប លើអេប Wing Bank របស់អ្នកសម្រាប់ការផ្ទេរប្រាក់ ដើម្បីទទួលបានអត្ថប្រយោជន៍ និងរង្វាន់កាន់តែច្រើន!