ធនាគារ វីង និងអាជ្ញាធររួមគ្នាកសាងអនាគតបៃតងសម្រាប់មនុស្សជំនាន់ក្រោយ

ធនាគារ វីង រួមសហការជាមួយរដ្ឋបាលខណ្ឌសែនសុខ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានប្រារព្ធទិវា​រុក្ខទិវាជាតិ ក្នុងគោលបំណងពង្រឹងការយល់ដឹង និងលើកកម្ពស់បរិស្ថានបៃតងទៅដល់យុវជនកម្ពុជា តាមរយៈការដាំកូនឈើ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាលើកកម្ពស់បរិវេណនៅឯសាលាបឋមសិក្សាសែនសុខ។

ចេញផ្សាយនៅ: Jul 30, 2025

ធនាគារ វីង រួមសហការជាមួយរដ្ឋបាលខណ្ឌសែនសុខ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានប្រារព្ធទិវា​រុក្ខទិវាជាតិ ក្នុងគោលបំណងពង្រឹងការយល់ដឹង និងលើកកម្ពស់បរិស្ថានបៃតងទៅដល់យុវជនកម្ពុជា តាមរយៈការដាំកូនឈើ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាលើកកម្ពស់បរិវេណនៅឯសាលាបឋមសិក្សាសែនសុខ

 

រៀបចំឡើងក្រោមប្រធានបទ៖ “ដាំដើមឈើដើម្បីកូនចៅជំនាន់ក្រោយ” បុគ្គលិកធនាគារ វីង ជាង ៣០០នាក់ បានចូលរួមជាមួយសិស្សានុសិស្សដើម្បីដាំកូនឈើកម្រជាច្រើនប្រភេទដែលរួមមាន ដើមក្រញូង និងដើមបេង ឋិតក្នុងបរិវេណសាលាបឋមសិក្សាសែនសុខ។

 

គំនិតផ្តួចផ្តើមនេះ មានគោលបំណងបង្កើនការយល់ដឹងពីបរិស្ថាន ក៏ដូចជាលើកកម្ពស់បរិយាកាសសិក្សាដ៏ល្អសម្រាប់យុវជនកម្ពុជា។

 

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ ”នៅធនាគារ វីង យើងខ្ញុំតែងតែប្តេជ្ញាបន្តស្វែងរកនូវមធ្យោបាយនានា ដែលផ្តល់នូវផលវិជ្ជមាន និងការអភិវឌ្ឍនៅក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើង។ លោកបានបន្ថែមថា៖ “តាមរយៈការបណ្តុះស្មារតីស្រឡាញ់បរិស្ថានដល់យុវជន យើងមិនត្រឹមតែដាំដើមឈើសម្រាប់បច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែយើងក៏កំពុងបណ្តុះស្មារតីភាពជាអ្នកដឹកនាំ និងការទទួលខុសត្រូវសម្រាប់អនាគតផងដែរ។

 

ជាផ្នែកមួយនៃគាំទ្រគំនិតផ្តួចផ្តើមនេះ ធនាគារ វីង បានឧបត្ថម្ភថវិកាប្រមាណ ៨,០០០ ដុល្លារអាមេរិក ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាដែលរួមមាន​ ការលាបពណ៌អគារសិក្សាឡើងវិញចំនួនប្រាំបីអគារ, ការជួសជុលដំបូលខ្លោងទ្វារ, និងការចាក់ដីកែលម្អទីលានកីឡា។ បន្ថែមពីនេះ ធនាគារ វីង ក៏បានបរិច្ចាគបង់ស៊ីម៉ងត៍ចំនួន១០បង់ ព្រមទាំងសម្ភារសិក្សាមួយចំនួនដល់សិស្សានុសិស្សមានជីវភាពខ្វះខាតចំនួន១៧២នាក់ផងដែរ។ សកម្មភាពទាំងនេះសបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការចូលរួមលើកកម្ពស់ការអប់រំប្រកបដោយបរិយាបន្ន។

 

យុទ្ធនាការដាំដើមឈើនាពេលនេះ ហាក់ស្របតាមការអំពាវនារបស់ក្រសួងបរិស្ថានដែលបានដាក់ចេញនូវគោលដៅដាំកូនឈើឱ្យបានយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ដែលជាផ្នែកមួយនៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសំដៅសម្រេចគោលដៅអព្យាក្រឹត្យកាបូន និងបង្កើនគម្របព្រៃឈើនៅក្នុងប្រទេសកម្ពុជាឱ្យដល់ ៦០% នៅត្រឹមឆ្នាំ២០៥០។

 

គំនិតផ្តួចផ្តើមរបស់ធនាគារ វីង មានអត្ថន័យជ្រាលជ្រៅលើសពីការកសាងលំហបៃតង ពោលគឺជាការបណ្តុះស្មារតីដល់អ្នកជំនាន់ក្រោយឱ្យយល់ច្បាស់ពីតម្លៃនៃនិរន្តរភាព, ការរួមចំណែកក្នុងសហគមន៍, និងត​ម្លៃនៃការសិក្សាអប់រំ។ សមិទ្ធផលដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះនឹងបន្សល់ទុកនូវបរិយាកាសសិក្សាដ៏ល្អ, សោភ័ណភាពដើមឈើលូតលាស់ដ៏ត្រឈឹងត្រឈៃ, ដែលនឹងបំផុស​ស្មារតីដល់កុមារគ្រប់រូបឱ្យចូលរួមគាំពារនិរន្តរភាពបរិស្ថាន និងសង្គមនាពេលអនាគត៕

 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង បន្តគាំទ្រអង្គការស្នាមញញឹមកម្ពុជា ដើម្បីបង្កើតស្នាមញញឹមដល់ជនពិការភាពដែលខ្វះខាត

ធនាគារ វីង ឧបត្ថម្ភ​ថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក ដល់អង្គការស្នាមញញឹមកម្ពុជាសម្រាប់ឆ្នាំ២០២៦ ដើម្បី​បន្តបេសកកម្មវះកាត់ដល់​សមាជិកគ្រួសារមានពិការភាពមុខមាត់​ដោយស្តារឡើងវិញនូវស្នាមញញឹមជាថ្មី។

ចេញផ្សាយនៅ: Apr 01, 2026

អានរហ័ស

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង​៖ ទស្សនវិស័យអ្នកដឹកនាំសម្រាប់ ២០២៦

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ កាន់មុខដំណែងជាអគ្គនាយកធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសកម្ពុជា។ ជាមួយបទពិសោធន៍ដឹកនាំក្នុងវិស័យធនាគារនៅលើឆាកអន្តរជាតិជិត ៣០ ឆ្នាំ លោកបណ្ឌិតបានចូលកាន់តំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅធនាគារ វីង នៅចុងឆ្នាំ២០២៤ ហើយបាននឹងកំពុងដឹកនាំស្ថាប័ននេះឆ្ពោះទៅរក​វឌ្ឍនភាពថ្មីមួយ ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងសម្របខ្លួនទៅនឹងបរិវត្តកម្មឌីជីថលយ៉ាងឆាប់រហ័ស។

ចេញផ្សាយនៅ: Mar 18, 2026

អានរហ័ស

បទសម្ភាសន៍ពិសេស៖ លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង ចែករំលែកការយល់ឃើញជុំវិញស្ថានភាពសេដ្ឋកិច្ច និងបញ្ហាប្រឈមក្នុងវិស័យធនាគារនៅកម្ពុជា

វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បច្ចុប្បន្នកំពុងឆ្លងកាត់ស្ថានភាពសេដ្ឋកិច្ចមួយដែលត្រូវបានសម្គាល់ដោយការកើនឡើងនៃឥណទានមិនដំណើរការ (NPLs) និងបរិយាកាសនៃការផ្តល់ប្រាក់កម្ចីប្រកបដោយការប្រុងប្រយ័ត្ន ស្របពេលដែលវិស័យអចលនទ្រព្យ និងសំណង់កំពុងមានការថមថយ។

ចេញផ្សាយនៅ: Mar 18, 2026