ធនាគារ វីង ដែលត្រូវបានទទួលស្គាល់ថាជាធនាគារប្រកបដោយភាពច្នៃប្រឌិតបំផុតមួយនៅក្នុងប្រទេសកម្ពុជា ឥឡូវនេះបានចាប់ដៃគូជាមួយ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាអ្នកផ្តល់សេវាធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅកម្ពុជា ផ្ដល់សេវាកម្មជូនអតិថិជនចំនួនជាង 500,000 នាក់។ ភាពជាដៃគូនេះផ្តល់ជូនអតិថិជនរបស់ធនាគារ វីង នូវដំណោះស្រាយដ៏ទូលំទូលាយមួយសម្រាប់សេវាហិរញ្ញវត្ថុ និងការការពារអាយុជីវិត ដែលឥឡូវនេះមាននៅគ្រប់សាខារបស់ធនាគារ វីង។

ផលិតផលដែលមាន

PRU ហេរ៉ូ

PRUហេរ៉ូ គឺជាគម្រោងធានារ៉ាប់រងអាយុជីវិតដែលអនុញ្ញាតឱ្យអ្នកសន្សំប្រាក់ ក្នុងរយៈពេលកំណត់ណាមួយ សម្រាប់ការចូលនិវត្តន៍ ឬតម្រូវការនាពេលអនាគត ឬជាកញ្ចប់អនាគតហិរញ្ញវត្ថុសម្រាប់គ្រួសាររបស់អ្នក ប្រសិនបើមានមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ណាមួយកើតឡើង។ អតិថិជនអាចទទួលបានទឹកប្រាក់ត្រឡប់មកវិញសរុបរហូតដល់ 142% នាចុងគ្រានៃបណ្ណសន្យារ៉ាប់រង។

*ខ​ និងលក្ខខណ្ឌនានាត្រូវបានអនុវត្ត

PRU អនាគតកូនខ្ញុំ

ជាកញ្ចប់ផលិតផលធានារ៉ាប់រង ដែលរចនាឡើងដើម្បីធានាលើអនាគត សិក្សារបស់កូនអ្នក។ កញ្ចប់ធានារ៉ាប់រងនេះ ជួយអ្នកក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងផ្តល់ជូនការការពារលើជំងឺធ្ងន់ធ្ងរចំនួន 50 ករណី ជាមួយអត្ថប្រយោជន៍សរុបរហូតដល់ 850%។

*ខ​ និងលក្ខខណ្ឌនានាត្រូវបានអនុវត្ត

កម្ចី មានសុវត្ថិភាព

កម្ចីមានសុវត្ថិភាព គឺជាផលិតផលធានារ៉ាប់រងអាយុជីវិតដែលជួយសងនូវកម្ចី របស់អ្នកក្នុងករណីអកុសល ដូចជា មរណភាព ឬពិការភាព​ទាំងស្រុង និងអចិន្ត្រៃយ៍ ។

*ខ​ និងលក្ខខណ្ឌនានាត្រូវបានអនុវត្ត

ទទួលយកបទពិសោធន៍នៃសេវាកម្មធនាគារ និងធានារ៉ាប់រងប្រកបដោយគុណភាព ជាមួយ ធនាគារ វីង និងក្រុមហ៊ុន ព្រូដិនសលកម្ពុជា

សូមទាក់ទងមកយើងខ្ញុំឥឡូវនេះ តាមរយៈលេខ៖ 023 ​999 989