ទំនុកចិត្តលើការគ្រប់គ្រងហិរញ្ញវត្ថុ ចាប់ផ្តើមចេញពីបទពិសោធជាក់ស្តែង 

 

យុវវ័យសម័យនេះ ចាប់ផ្តើមធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុលឿនជាងពេលណាៗទាំងអស់។ គណនី Wing Gen ផ្តល់ជូននូវបទពិសោធដំបូងប្រកបដោយសុវត្ថិភាព និងភាពជាក់ស្តែងក្នុងការប្រើប្រាស់ធនាគារបែបឌីជីថល ដែលស្ថិតក្រោមការណែនាំ និងបង្ហាត់បង្ហាញពីឪពុកម្តាយ ឬអាណាព្យាបាល។ 

 

តាមរយៈការមានគណនី Wing Gen ផ្ទាល់ខ្លួន កុមារអាច ចាត់ចែងការប្រើប្រាស់លុយកាក់ ការកំណត់គោលដៅសន្សំប្រាក់ និងបង្កើតទម្លាប់ហិរញ្ញវត្ថុបានយ៉ាងល្អប្រសើរសម្រាប់អនាគត។ 

បង្កើតឡើងដើម្បីជួយជំរុញភាពម្ចាស់ការ

  • រៀនសូត្រពីការអនុវត្តផ្ទាល់៖ ផ្តល់បទពិសោធជាក់ស្តែងដល់កូនៗរបស់អ្នក ក្នុងការសន្សំ ចាយវាយ និងគ្រប់គ្រងលុយកាក់ប្រកបដោយទំនួកខុសត្រូវ។ 
  • សន្សំដើម្បីសម្រេចគោលដៅ៖ ជួយឱ្យកុមារមើលឃើញពីអត្ថប្រយោជន៍នៃការសន្សំ ព្រមទាំងទទួលបានអត្រាការប្រាក់បន្ថែមលើសមតុល្យគណនី។ 
  • កសាងទំនុកចិត្តផ្នែកហិរញ្ញវត្ថុ៖ លើកទឹកចិត្តឱ្យកុមារចេះគិតពិចារណាមុនសម្រេចចិត្ត និងបង្កើតទម្លាប់វិជ្ជមានដែលនឹងរីកចម្រើនទៅជាមួយពួកគេ។ 
  • នៅក្បែរពួកគេជានិច្ចក្នុងនាមជាអាណាព្យាបាល ៖ ផ្ទេរប្រាក់ តាមដានប្រតិបត្តិការ និងគាំទ្រការរីកចម្រើនរបស់ពួកគេតាមរយៈអេប Wing Bank ។ 
  • ប្រើប្រាស់ធនាគារដោយឯករាជ្យ និងមានសុវត្ថិភាពខ្ពស់ ៖ កូនៗរបស់អ្នកអាចប្រើប្រាស់សេវាធនាគារប្រចាំថ្ងៃដែលបានកំណត់ និងការការពារយ៉ាងមានប្រសិទ្ធភាព 

បទពិសោធដែលនឹងទទួលបានពីការភ្ជាប់រវាងអាណាព្យាបាល និងកូនៗ

សម្រាប់អាណាព្យាបាល ៖ 

  • បង្កើតគណនី Wing Gen ឱ្យកូនរបស់អ្នក និងផ្ញើតំណរភ្ជាប់សម្រាប់ការបើកដំណើរការ ទៅកាន់កូនៗរបស់អ្នក 
  • ផ្ទេរប្រាក់ចូលគណនី Wing Gen របស់ពួកគេដោយផ្ទាល់ 
  • តាមដានគណនី និងរាល់ប្រតិបត្តិការចំណាយ 
  • ពិនិត្យមើល និងទាញយករបាយការណ៍គណនី  
  • គ្រប់គ្រងគណនីប្រាក់រៀល (KHR) និងប្រាក់ដុល្លារ (USD) របស់ពួកគេ 

សម្រាប់កូនៗ ៖ 

  • ចូលប្រើប្រាស់ និងពិនិត្យមើលគណនី Wing Gen ផ្ទាល់ខ្លួន 
  • ស្កេនទូទាត់តាម KHQR 
  • ទូទាត់វិក្កយបត្រ និងបញ្ចូលលុយទូរសព្ទ 
  • ដកប្រាក់តាមរយៈ KHQR 
  • បង្កើតគណនីសន្សំដើម្បីគោលដៅ និងគណនីបញ្ញើមានកាលកំណត់  
  • ភ្ជាប់គណនីជាមួយ ដេប៊ីតកាត  
  • ទទួលបានអត្រាការប្រាក់លើសមតុល្យទឹកប្រាក់ក្នុងគណនី 

ប្រតិបត្តិការត្រូវបានកំណត់ត្រឹម 2,000,000 រៀល  ឬចំនួនទឹកប្រាក់សមមូល ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ។ 

 

ដើម្បីសុវត្ថិភាពរបស់ពួកគេ Wing Gen មិនផ្តល់ជូនសេវាផ្ទេរប្រាក់ទៅក្រៅប្រទេស  កម្ចីឌីជីថល គណនីជួញដូរ ឬក្រេឌីតកាត ឡើយ។ 

 

កាន់តែសន្សំ ទឹកប្រាក់កាន់តែកើនឡើង 

 

រាល់ចំនួនទឹកប្រាក់ដែលបានសន្សំ គឺជាជំហានឆ្ពោះទៅរកគោលដៅថ្មី។ គណនី Wing Gen ផ្តល់ជូនអត្រាការប្រាក់ ដើម្បីលើកទឹកចិត្តឱ្យក្មេងៗរបស់អ្នកអាចបង្កើតទម្លាប់សន្សំជាប្រចាំ។ 

សមតុល្យគណនី Wing Gen
អត្រាការប្រាក់ 

ក្រោម 5,000 ដុល្លារអាមេរិក 

0.10% ក្នុងមួយឆ្នាំ

ចាប់ពី 5,000 ដុល្លារអាមេរិកឡើងទៅ 

3.00% ក្នុងមួយឆ្នាំ 

អត្រាការប្រាក់ ការគណនា និងសេវាកម្មគណនី ត្រូវបានអនុវត្តស្របតាមលក្ខខណ្ឌកំណត់របស់ ធនាគារ វីង។ 

ការចាប់ផ្តើមដោយភាពងាយស្រួល 

 

  1. ចាប់ផ្តើមលើអេប Wing Bank៖ បើកអេប Wing Bank ហើយជ្រើសរើសជម្រើសបង្កើតគណនី Wing Gen។ 
  2. បំពេញព័ត៌មានរបស់កូន៖ ផ្តល់ព័ត៌មានចាំបាច់ និងឯកសារពាក់ព័ន្ធ 
  3. បំពេញការផ្ទៀងផ្ទាត់៖ អនុវត្តតាមការណែនាំក្នុងអេប ដើម្បីដាក់ស្នើគណនីសម្រាប់ការផ្ទៀងផ្ទាត់ និងអនុម័ត។ 
  4. ផ្ញើតំណរភ្ជាប់ការបើកគណនីទៅកូនរបស់អ្នក៖ ស៊ែរ LinkQR Code ដើម្បីភ្ជាប់ទៅកាន់កូនរបស់អ្នកសម្រាប់ដំណើរការគណនី Wing Gen ។ 
  5. ស្វែងយល់ពីគណនី Wing Gen ជាមួយគ្នា ៖ ជួយកូនរបស់អ្នកស្វែងយល់ពីមុខងារនានាក្នុងគណនី និងចាប់ផ្តើមកសាងទម្លាប់សន្សំប្រាក់ ដោយទំនួលខុសត្រូវ។ 
  6. ចែករំលែកបទពិសោធរបស់អ្នក៖ ប្រាប់យើងពីចំណុចដែលអ្នកពេញចិត្ត និងចំណុចដែលយើងអាចកែលម្អបន្ថែម ក្នុងដំណើរការត្រៀមដាក់ឱ្យដំណើរការ Wing Gen ជាផ្លូវការ។ 

មុខងារមានប្រយោជន៍ជាច្រើនទៀត នឹងមកដល់ឆាប់ៗនេះ 

 

មុខងារ Wing Gen នាពេលអនាគត អាចនឹងរួមបញ្ចូល៖ 

សម្រាប់អាណាព្យាបាល ៖ 
សម្រាប់កូនៗ ៖ 
  • កំណត់កាលវិភាគផ្ទេរប្រាក់ជាប្រចាំ 
  • កំណត់ទំហំទឹកប្រាក់ប្រតិបត្តិការ  
  • អាចធ្វើការផ្អាកដំណើរការគណនីបណ្តោះអាសន្ន / បង្កកគណនី 
  • ផ្ញើសំណើស្នើទឹកប្រាក់ ទៅកាន់អាណាព្យាបាល 
  • ការរំឭកពីថ្ងៃខួបកំណើត និងពេលវេលាត្រូវដំឡើងកម្រិតគណនី 
  • រង្វាន់លើកទឹកចិត្តសម្រាប់គណនី Wing Gen 

លក្ខខណ្ឌមុនពេលចាប់ផ្តើម 

 

  • សម្រាប់កូនៗ ត្រូវតែមានអាយុចន្លោះពី 10 ដល់ 17 ឆ្នាំ។ 
  • ឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់ដែលត្រូវតាមលក្ខខណ្ឌ ត្រូវតែជាអ្នកបំពេញពាក្យស្នើសុំ។ 
  • ឪពុកម្តាយ ឬអាណាព្យាបាល ត្រូវផ្តល់ព័ត៌មានចាំបាច់ និងឯកសារតម្រូវ ដែលបានកំណត់។ 
  • រាល់ពាក្យស្នើសុំទាំងអស់ ត្រូវឆ្លងកាត់ការផ្ទៀងផ្ទាត់ និងអនុម័តពី ធនាគារ វីង។ 
  • កូនៗ ត្រូវបំពេញជំហានបើកដំណើរការគណនី Wing Gen ឱ្យបានចប់សព្វគ្រប់។ 
  • អាណាព្យាបាលមិនត្រូវចែករំលែកលេខកូដសម្ងាត់ PIN ពាក្យសម្ងាត់ (Password) ឬលេខកូដ OTP ផ្ទាល់ខ្លួនជាដាច់ខាត។ 
  • មុខងារ លក្ខខណ្ឌតម្រូវ អត្រាការប្រាក់ និងលក្ខខណ្ឌនានា អាចនឹងត្រូវបានកែសម្រួលអំឡុងពេលតេស្តសាកល្បង។ 
  • លក្ខខណ្ឌនានារបស់ ធនាគារ វីង ត្រូវបានអនុវត្ត។ 

ជួយយើងធ្វើឱ្យ Wing Gen កាន់តែប្រសើរ 

 

បទពិសោធរបស់អ្នក អាចជួយធ្វើឱ្យ Wing Gen កាន់តែល្អឥតខ្ចោះ។  

ចែករំលែកមតិយោបល់របស់អ្នក

ស្កេន QR Code ឬចុចលើលីង ខាងក្រោម ដើម្បីចែករំលែកមតិយោបល់របស់អ្នក។ ការស្ទង់មតិនេះចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ហើយមតិរបស់អ្នកពិតជាមានសារៈសំខាន់ណាស់។

ចុចនៅទីនេះ

ផ្តល់ការចាប់ផ្តើមដ៏ឈ្លាសវៃដល់ពួកគេ 

 

ចូលរួមបទពិសោធជាមួយគណនី Wing Gen នឹងធ្វើឱ្យការប្រើប្រាស់កាន់តែប្រសើរឡើង! 

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន