Wing ឈ្នះពានរង្វាន់និយោជកឆ្នើម ក្នុងការប្រកួតលើកទី៧ របស់ Asias Best Employer Brands!

ចេញផ្សាយនៅ: Jul 29, 2025

(ភ្នំពេញ)៖ ធនាគារឯកទេសវីង(Wing)ជាធនាគារឈានមុខគេ នៅលើសេវាកម្មវេរប្រាក់ចល័ត ទទួលបានពានរង្វាន់និយោជកឆ្នើម ប្រចំាតំបន់អាស៊ី នៅក្នុងកម្មវិធី Asia’s Best Employer Brands ដែលរៀបចំឡើងដោយវិទ្យាស្ថានEmployer Branding នៅប្រទេសសំាហ្គាពួរ។ ពាងរង្វាន់នេះ ត្រូវបានផ្តល់ជូនទៅលោក ចូចូ ម៉ាឡូឡូស អគ្គនាយធនាគារឯកទេសវីង និងលោកឡោ សៀងហៃ នាយកផ្នែកធនធានមនុស្ស។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយធនាគារឯកទេសវីង បានឲ្យដឹងថា «ការឈ្នះពានរង្វាន់នេះបង្ហាញថា វីង គឺមិនត្រឹមតែជាធនាគារផ្តល់សេវាផ្ទេរប្រាក់ ចល័តនាំមុខគេជាលើកដំបូង ហើយនិងជឿទុកចិត្តបំផុតតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាក្រុមហ៊ុនមួយ ដែលប្រជាជនកម្ពុជាកំពុងស្វែងរក ដើម្បីបង្កើតការអភិវឌ្ឍន៏ និងការលើកកម្ពស់ អាជីពរបស់ខ្លួន។ ជ្រុងមួយនៃបេសកកម្ម របស់ក្រុមហ៊ុនវីងគឺបង្កើត កន្លែងមួយសម្រាប់បុគ្គលិក ដើម្បីពង្រីកអាជីពរបស់ពួកគេ ការអភិវឌ្ឍន៏ជំនាញ និងសមត្ថភាព របស់ពួកគេ ពីព្រោះបុគ្គលិកបាន ដើរតួនាទីយ៉ាងសំខាន់ ក្នុងចក្ខុវិស័យ របស់ក្រុមហ៊ុននេះ ដោយផ្តល់ឲ្យប្រជាជនកម្ពុជា ជាមួយនឹងដំណើរការ សេវាហិរញ្ញវត្ថុចល័ត ដើម្បីកែលម្អ និងជីវិតរស់នៅប្រចាំថ្ងៃ»។

លោកបានបន្តទៀតថា «កម្មវិធីនេះ បានជំរុញការលើកទឹកចិត្តដល់ក្រុមហ៊ុន ឲ្យខិតខំបង្កើតអ្វីដែលថ្មីបន្ថែមទៀត និងផ្តល់ឱកាសឲ្យបុគ្គលិកពង្រឹងសមត្ថភាព និងដុងរបស់ពួកគេ ក៏ដូចជាជំរុញឲ្យមាន បរិយាកាសមួយ ដែលធ្វើឲ្យបុគ្គលិក មានការចូលរួមខិតខំប្រឹងប្រែង ចេះច្នៃប្រឌិត មានវិជ្ជាជីវៈ និងការតំាងចិត្ត ហើយវីង មិនត្រឹមតែមានបំណងក្លាយជា សេវាកម្មហិរញ្ញវត្ថុឈានមុខគេ នៅក្នុងទីផ្សារនោះទេ ប៉ុន្តែវីងនឹងនៅតែបន្តជាបុគ្គលិកឆ្នើមឈានមុខគេ នៅក្នុងប្រទេសកម្ពុជាដោយអោយបុគ្គលិកទំាងអស់ អាចទទួលបានកាគំាទ្រពេញលេញ និងបរិយាកាសដែលល្អបំផុត។

គួរបញ្ជាក់ថា ASIA Best Employer Brand Awards គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែល បានចាប់ផ្តើមតំាងពីឆ្នាំ២០១០ និងមានក្រុមហ៊ុននិយោជក និងអ្នកជំនាញ ដែលត្រូវបានចាត់ទុកថាជាក្រុមហ៊ុនដែលជាមេដឹកនាំក្នុងការបង្កើត បទពិសោធន៍ដ៏ល្អ ដល់បុគ្គលិក ដោយផ្តោតលើ, ការថែរក្សា និងការទំនាក់ទំនង ដោយមើលទៅលើ ការគ្រប់គ្រងល្អ ការអភិវឌ្ឍ និងការច្នៃប្រឌិត ។ ដោយមានការចូលរួមដោយក្រុមហ៊ុនជាច្រើននិងអ្នកចូលរួមមកពីប្រទេសផ្សេងៗគ្នានៅក្នុងការប្រកួតលើកទី ៧នៃពានរង្វាន់ និយោជកឆ្នើមនេះ៕

ពានរង្វាន់ដែលទាក់ទង

អានរហ័ស

ធនាគារ វីង ឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅតំបន់អាស៊ី» ជាលើកទី៥

ចេញផ្សាយនៅ: Sep 09, 2025

អានរហ័ស

ធនាគារ វីង ឈ្នះពានរង្វាន់ ២ នាំមុខគេផ្នែកឌីជីថលឆ្នាំ២០២៥ ពីទស្សនាវដ្តីចក្រភពអង់គ្លេស

ចេញផ្សាយនៅ: Aug 29, 2025

អានរហ័ស

ធនាគារ វីង ទទួលបានពានរង្វាន់២ពីក្រុមហ៊ុន វីសា

ចេញផ្សាយនៅ: Mar 06, 2025