បង្កើនប្រាក់សន្សំជាមួយអត្រាការប្រាក់ 3% ក្នុងមួយឆ្នាំ

Grow Your Savings with 3% p.a.

ចេញផ្សាយនៅ: Feb 27, 2026

ទទួលបានអត្រាការប្រាក់សន្សំប្រកួតប្រជែង 3% ក្នុងមួយឆ្នាំ ជាមួយធនាគារ វីងគ្រាន់តែរក្សាសមតុល្យអប្បបរមា 200 ដុល្លារ ឬសមមូលជាប្រាក់រៀល ប្រាក់របស់អ្នកនឹងកើនឡើងលឿនជាងមុនអនុវត្តសម្រាប់អតិថិជនជារូបវន្តបុគ្គល និង ដៃគូអាជីវករ វីង 

 

រយៈពេលប្រូម៉ូសិន ចាប់ពីថ្ងៃទី 1 – 31 ខែមីនា ឆ្នាំ 2026 

 

របៀបទទួលបានសិទ្ធចូលរួម 

1. ចូលទៅកាន់គណនីសន្សំ ធនាគារ វីង របស់អ្នក 

2. ដាក់ប្រាក់ និងរក្សាសមតុល្យយ៉ាងតិច 200 ដុល្លារ (ឬសមមូលជាប្រាក់រៀល) 

3. រក្សាសមតុល្យតាមលក្ខខណ្ឌកំណត់ជារៀងរាល់ថ្ងៃ ដើម្បីទទួលបានការប្រាក់ 3% ក្នុងមួយឆ្នាំ អំឡុងពេលប្រូម៉ូសិន។ 

 

លក្ខន្តិក​ 

  • ទទួលបានអត្រាការប្រាក់ 3% ក្នុងមួយឆ្នាំ សម្រាប់គណនីសន្សំដែលមានសិទ្ធិ 
  • អតិថិជនត្រូវរក្សាសមតុល្យអប្បបរមា 200 ដុល្លារ ឬសមមូលជាប្រាក់រៀល 
  • ការគណនាអត្រាការប្រាក់ គឺផ្អែកលើសមតុល្យដែលមានក្នុងគណនីនៅចុងបញ្ចប់នៃថ្ងៃនីមួយៗ 
  • ការគណនាការប្រាក់នេះ នឹងធ្វើឡើងសម្រាប់តែថ្ងៃណាដែលមានសមតុល្យចាប់ពី 200 ដុល្លារ ឡើងទៅប៉ុណ្ណោះ 
  • ចំពោះថ្ងៃដែលមានសមតុល្យនៅចុងបញ្ចប់នៃថ្ងៃ ទាបជាង 200 ដុល្លារ នឹងមិនត្រូវបានគណនាការប្រាក់ជូនឡើយ 
  • អត្រាការប្រាក់នេះត្រូវបានគណនាជាប្រចាំឆ្នាំ (3% ក្នុងមួយឆ្នាំ) 
  • ការប្រាក់នឹងត្រូវបានបញ្ចូលទៅក្នុងគណនីចម្បងរបស់អតិថិជនជារៀងរាល់ខែ 
  • អតិថិជននឹងទទួលបានសារជូនដំណឹងភ្លាមៗ បន្ទាប់ពីការប្រាក់ត្រូវបានបញ្ចូលទៅក្នុងគណនី 
  • ប្រូម៉ូសិននេះមានសុពលភាពត្រឹមតែអំឡុងពេលយុទ្ធនាការដែលបានកំណត់ប៉ុណ្ណោះ 
  • ធនាគារ វីង រក្សាសិទ្ធិក្នុងការកែប្រែ ឬបញ្ឈប់ប្រូម៉ូសិននេះ ដោយមិនចាំបាច់ជូនដំណឹងជាមុន 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026