សេចក្តីជូនដំណឹងស្តីពីការបិទគណនី

ធនាគារ វីង (ខេមបូឌា) ម.ក  សូមជម្រាបជូនលោក-លោកស្រី អំពីការចាប់ផ្តើមបិទគណនី វីង ដោយ ស្វ័យប្រវត្តិចំពោះគណនីដែលស្ថិតក្នុងលក្ខខណ្ឌដូចខាងក្រោម។

ចេញផ្សាយនៅ: Aug 19, 2026

អតិថិជនជាទីគោរព, 

 

ធនាគារ វីង (ខេមបូឌា) ម.ក  សូមជម្រាបជូនលោក-លោកស្រី អំពីការចាប់ផ្តើមបិទគណនី វីង ដោយ ស្វ័យប្រវត្តិចំពោះគណនីដែលស្ថិតក្នុងលក្ខខណ្ឌដូចខាងក្រោម៖ 

 

  • គណនីដែលម្ចាស់គណនីត្រូវបានរំលាយ អសាធនភាព ត្រូវបានប្រកាសក្ស័យធន ឬ អាជ្ញាបណ្ណ ឬ លិខិតអនុញ្ញាតអាជីវកម្មរបស់ពួកគេត្រូវបានដកហូត ផ្អាក ឬផុតសុពលភាព និង/ឬដោយសារ ហេតុ ផលផ្សេងទៀតដែលធនាគារយល់ឃើញថាសមស្របតាមការសម្រេច ដោយសមហេតុផល របស់ ធនាគារ និងស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ 
  • គណនីដែលកាលបរិច្ឆេទប្រតិបត្តិការចុងក្រោយបានលើសពី 13 ខែ។ 
  • គណនីដែលបានបង្កើតរួច ប៉ុន្តែមិនធ្លាប់បានបើកដំណើរការ។ 

 

គណនីរបស់លោកអ្នកដែលស្ថិតក្រោមលក្ខខណ្ឌដូចមានរៀបរាប់ខាងលើ នឹងត្រូវបិទដោយស្វ័យប្រវត្តិ ត្រឹម ថ្ងៃទី 2 ខែកញ្ញា ឆ្នាំ 2026។ 

 

ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម ឬមានចម្ងល់ពាក់ព័ន្ធនឹងការបិទគណនីនេះ សូមទាក់ទង មកកាន់ ប្រធានផ្នែកទំនាក់ទំនងអតិថិជនរបស់អ្នក ផ្នែកបម្រើសេវាអតិថិជន ធនាគារ វីង តាម រយៈលេខទូរសព្ទ 023 999 989 / 012 999 489 ឬអញ្ជើញមកកាន់សាខា ធនាគារ វីង ដែលនៅជិតលោកអ្នកបំផុត។ 

 

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តផ្តល់ទំនុកចិត្តមកលើ ធនាគារ វីង ហើយ យើងខ្ញុំ រីករាយក្នុងការបន្តបម្រើសេវាកម្មជូនលោកអ្នកជានិច្ច។ 

 

ធនាគារ វីង (ខេមបូឌា) ម.ក 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ចំណេញកាន់តែច្រើន! ធនាគារ វីង ផ្តល់ជូនសេវាផ្ទេរប្រាក់អន្តរជាតិ ឥតគិតថ្លៃសេវា

ការផ្ទេរ និងទទួលប្រាក់ឆ្លងដែន ឥឡូវនេះកាន់តែងាយស្រួល និងឥតគិតថ្លៃ ជាមួយធនាគារ វីង។

ចេញផ្សាយនៅ: Sep 17, 2026

អានរហ័ស

សេចក្តីជូនដំណឹងស្តីពីការបិទគណនីធនាគារ វីង

ធនាគារ វីង នឹងចាប់ផ្តើមបិទគណនីមួយចំនួន ដើម្បីបន្តរក្សាប្រព័ន្ធធនាគារឱ្យមានសុវត្ថិភាព ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាពព័ត៌មាន។

ចេញផ្សាយនៅ: Sep 15, 2026

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026